ប្ដីប្រពន្ធមួយគូ ស្ម័គ្រចិត្តទិញផ្ទះសំរាមគរដូចភ្នំមួយខ្នង និងជួសជុលឡើងវិញយ៉ាងថ្មីសន្លាង

//s9.kh1.co/1d/1dd1d59c2e192960e442ee1343d84929d1d0fe0f.jpg
សង្គម

 ១៨-តុលា-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

លោក Colette និងប្រពន្ធ បានក្លាយខ្លួនជាម្ចាស់ផ្ទះដ៏កខ្វក់មួយខ្នង ដែលពោរពេញទៅដោយគំនរសំរាម នៅទីប្រជុំជន Runcorn ហើយបានជួសជុលសម្អាតឡើងវិញ រហូតដល់ថ្មីសន្លាង។

អង់គ្លេស៖ លោក Colette និងប្រពន្ធ Stephen Dowd បានក្លាយខ្លួនជាម្ចាស់ផ្ទះដ៏កខ្វក់មួយខ្នង ដែលពោរពេញទៅដោយគំនរសំរាម នៅទីប្រជុំជន Runcorn នៃប្រទេសអង់គ្លេស ហើយបានជួសជុលសម្អាតឡើងវិញ រហូតដល់ថ្មីសន្លាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក Colette បានឲ្យដឹងថា លោក ព្រមទាំងភរិយា បានសម្រេចចិត្តទិញផ្ទះមួយខ្នងនេះ តាំងពីខែសីហាមកម៉្លេះ ដោយមិនខ្វល់ពីទំហំ និងសំរាមនៅក្នុងផ្ទះឡើយ។ ហើយមុនពេលមិនទាន់ទិញ លោកបានឃើញសត្វកណ្ដុររត់ចេញពីក្នុងផ្ទះ ហើយលោកបានព្រមានចៅៗរបស់លោក មិនឲ្យទៅលេងក្បែរផ្ទះនេះផងដែរ។

ចំពោះទិដ្ឋភាពក្នុងផ្ទះ គឺដំបូងឡើយសុទ្ធសឹងតែជាគំនរសំរាម ដែលពិបាកយ៉ាងខ្លាំងក្នុងការរៀបចំសម្អាតឡើងវិញ ហើយជញ្ជាំងមានភាពប្រេះស្រាំរួមទាំងជាប់ធូលី និងទ្វារខូចខាតទៀតផង។ ចំណែកជាន់ទីពីរវិញ ក៏ត្រូវបានសាងសង់ថ្មីតែម្ដង និងទិញគ្រឿងសង្ហារឹមតុបតែងយ៉ាងស្រស់ស្អាត។

យ៉ាងណាមិញ ក្រោយពីសហការជាមួយនឹងក្រុមអ្នកបោសជូតសម្អាតរួចមក ផ្ទះមួយខ្នងនេះ ក៏បានក្លាយទៅជាផ្ទះថ្មីដ៏មានផាសុកភាពម្ដងទៀត ហើយឥឡូវនេះ លោក Colette និងភរិយា បានសម្រេចដាក់ជួលទៅឲ្យក្រុមគ្រួសារមួយ ដោយសង្ឃឹមថាពួកគេនឹងអាចថែរក្សាផ្ទះឲ្យបានល្អផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងផ្ទះពេលទិញដំបូង
ទិដ្ឋភាពក្នុងផ្ទះពេលទិញដំបូង
ទិដ្ឋភាពក្នុងផ្ទះពេលទិញដំបូង
ទិដ្ឋភាពក្នុងផ្ទះពេលទិញដំបូង
ទិដ្ឋភាពក្នុងផ្ទះពេលទិញដំបូង
ទិដ្ឋភាពក្នុងផ្ទះពេលទិញដំបូង
លោក  Colette និងភរិយា នៅក្នុងផ្ទះដែលជួសជុលនិងសម្អាតហើយ
លោក  Colette និងភរិយា នៅក្នុងផ្ទះដែលជួសជុលនិងសម្អាតហើយ
លោក  Colette និងភរិយា នៅក្នុងផ្ទះដែលជួសជុលនិងសម្អាតហើយ
លោក Colette និងភរិយា នៅក្នុងផ្ទះដែលជួសជុលនិងសម្អាតហើយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T