ខួបកំណើតប្រពន្ធឆ្នាំនេះ ប៉ែន ចំរ៉ុង ធ្វើឡើងយ៉ាងសាមញ្ញ តែពេញដោយក្ដីសុខ(មានវីដេអូ)

//s9.kh1.co/9c/9ce265433b9b9ae9e778ab83693eef08d1e4e476.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយភរិយាសម្រាលបានកូនស្រីម្នាក់រួចមក លោក ប៉ែន ចំរ៉ុងកាន់តែយកចិត្តទុកដាក់លើភរិយាខ្លាំងជាមុន ហើយម្សិលមិញនេះលោកបានធ្វើពិធីខួបកំណើតជូនភរិយា យ៉ាងសាមញ្ញតែពេញដោយក្ដីសុខតែម្ដង។

ភ្នំពេញ៖ តារាសម្ដែងដ៏មានប្រជាប្រិយភាពលោក ប៉ែន ចំរ៉ុង បច្ចុប្បន្ន កាន់តែមានក្ដីសុខផ្លូវចិត្តខណៈភរិយារបស់លោកសម្រាលបានកូនស្រីម្នាក់មានសុខភាពល្អ និងមានមុខមាត់គួរឲ្យក្នាញ់ផងនោះ។ ក្រោយទទួលបាននៅសមាជិកថ្មីចូលមកក្នុងគ្រួសារ ហើយគេសង្កេតឃើញជីវិតគ្រួសារតារារូបនេះ កាន់តែមានសុភមង្គលជាមួយពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បើទោះបី ភរិយាតារាប្រុសរូបនេះ ទើបតែសម្រាលកូនរួច តែលោក ប៉ែន ចំរ៉ុង តែងតែបង្ហាញនៅភាពផ្អែមល្ហែមជាមួយភរិយាលើសដើម។ ក្នុងនោះដែរ កាលពីម្សិលមិញនេះ តារារូបនេះ បានធ្វើពិធីខួបកំណើតជូនភរិយាយ៉ាងសាមញ្ញ ត្រឹមជួបជុំមិត្តភក្ដិ និងសាច់ញាតិប៉ុន្មាននាក់ប៉ុណ្ណោះ បើទោះបី មិនធ្វើធំដុំ តែមើលទៅតាមសកម្មភាពក្នុងរូបថត និងវីដេអូគឺពោរពេញដោយស្នាមញញឹមយ៉ាងសប្បាយរីករាយតែម្ដង។ 

ម្យ៉ាងវិញទៀត រូបភាពជាច្រើនក្នុងថ្ងៃកំណើតភរិយា លោក ប៉ែន ចំរ៉ុង បង្ហោះនោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនស្ទើរតែលើសជាតិស្ករ ដោយសារតារារូបនេះ និងប្រពន្ធ បានបង្ហាញនៅភាពស្វីតៗចំពោះគ្នា ដោយការអោបថើបយ៉ាងស្និទ្ធស្នាលតែម្ដង។ ដោយឡែក បន្ទាប់ពីទស្សនិកជន និងហ្វេនបានឃើញរូបភាពជាច្រើនសន្លឹកតារាសម្ដែងរូបនេះបង្ហោះរួចមក ពួកគេបានសរសើរនៅជីវិតគ្រួសារលោក និងជូនពរឲ្យកាន់តែមានសុភមង្គល ហើយស្រលាញ់គ្នាបែបនេះរហូតទៅផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

   លោក ប៉ែន ចំរ៉ុង និងភរិយា
   លោក ប៉ែន ចំរ៉ុង និងភរិយា
   លោក ប៉ែន ចំរ៉ុង ជាមួយភរិយា និងកូន
   លោក ប៉ែន ចំរ៉ុង ជាមួយភរិយា និងកូន
   លោក ប៉ែន ចំរ៉ុង ជាមួយភរិយា និងកូន
   លោក ប៉ែន ចំរ៉ុង ជាមួយភរិយា និងកូន
   លោក ប៉ែន ចំរ៉ុង និងភរិយា
   លោក ប៉ែន ចំរ៉ុង និងភរិយា
   លោក ប៉ែន ចំរ៉ុង និងភរិយា
   លោក ប៉ែន ចំរ៉ុង និងភរិយា
   លោក ប៉ែន ចំរ៉ុង ជាមួយភរិយា និងកូន
   លោក ប៉ែន ចំរ៉ុង ជាមួយភរិយា និងកូន
ប៉ែន ចំរ៉ុង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T