កាន់តែប្លែក!​ ដើម្បីជាការអរគុណដល់អ្នកគាំទ្រលើបណ្ដាញសង្គម IG គង់ ចាន់ស្រីមុំ បានតុបតែងខ្លួនបែបនេះ

//s9.kh1.co/2f/2f47729036ef64e321cf0f2e1028b362cfb47ca7.jpg
នារី

 ១៩-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ដើម្បីជាការអរគុណដល់អ្នកគាំទ្រលើបណ្ដាញសង្គម IG អ្នកនាង គង់ ចាន់ស្រីមុំ បានតុបតែងខ្លួនបែបនេះ

ភ្នំពេញ៖  អ្នកនាង គង់ ចាន់ស្រីមុំ គឺតារាស្រីមួយរូបដែលនិយមតែងខ្លួននឹងស្ទាយប្លែកៗ ហើយក៏តារាស្រីដែលទទួលបានជោគជ័យខ្លាំងទាំងការសម្តែង ជាពិធីការិនី និង មុខជំនួញរបស់អ្នកនាងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីពេលកន្លងទៅនេះ តារាស្រីរូបនេះគឺជាសិល្បករមួយរូបដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនលើស លប់នៅលើបណ្ដាញសង្គម ដែលអ្នកនាងទទួលបានការ Followers ១លាននាក់ពីសំណាក់ហ្វេនៗដែលនិយមគាំទ្រនៅលើបណ្ដាញសង្គម IG។ នេះគឺជាតួលេខខ្ពស់បំផុតដែលអ្នកនាងទទួលបានការគាំទ្របែបនេះក្នុងចំណោមសិល្បករខ្មែរ បន្ទាប់ពីកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា

យ៉ាងណាមិញ នៅក្នុងឱកាសនោះ តារាស្រីរូបនេះក៏បានតុបតែងមុខ និងធ្វើម៉ូតសក់ដែលមានទម្រង់ជាអក្សរ M និងលេខ ១ ដែលមានពណ៌ដូចទៅនឹងពណ៌បណ្ដាញសង្គម IG យ៉ាងស្រស់ស្អាតដើម្បីជាការអរគុណទៅដល់បណ្ដាអ្នកគាំទ្រ និង FOLLOWERS លើសង្គម IG របស់អ្នកនាង។ បន្ទាប់ពីបានបង្ហោះរូបភាពទាំងនោះហើយ អ្នកនាងក៏ត្រូវបានហ្វេនៗសរសើរមិនដាច់ពីមាត់នូវការបុិនប្រសប់ធ្វើស្ទាយ៍បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 IG របស់អ្នកនាង គង់ ចាន់ស្រីមុំ ដែលទទួលបានការ Followers ១លាននាក់
 IG របស់អ្នកនាង គង់ ចាន់ស្រីមុំ ដែលទទួលបានការ Followers ១លាននាក់
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T