អ្នកណាកំពុងខូចចិត្ត? ចម្រៀង Kpop ១២បទនេះ ជួយព្យាបាលផ្លូវចិត្តអ្នកគាំទ្រ បានដល់ម្លឹង (មានវីដេអូ)

//s9.kh1.co/c5/c5726388adf6f22f3b9653ec8d6c2b80b8d62fda.jpeg
នារី

 ១៧-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនគួរឲ្យជឿ! តារា Kpop ទាំងនេះ មិនត្រឹមតែផ្ដល់នូវភាពរីករាយតាមរយៈតន្ត្រី ប៉ុណ្ណោះទេ ថែមទាំងមានបទចម្រៀងជួយដោះស្រាយបញ្ហាផ្លូវចិត្តអ្នកគាំទ្រ!

កូរ៉េខាងត្បូង ៖ គ្រប់បណ្ដាបទ ចម្រៀងរបស់តារា Kpop គឺតែងតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់​ លើពិភពលោក។ យ៉ាងណាមិញទន្ទឹមនឹងសន្ទុះនៃការគាំទ្រនេះផងដែរ តាមរយៈបទចម្រៀងគឺមានលក្ខណៈ មិនដូចគ្នាទេ ដោយ មានបទខ្លះស្តាប់ទៅ ធ្វើឲ្យ ហ្វេនៗ មានអារម្មណ៍សប្បាយរីករាយជា​មួយនឹងចង្វាក់ភ្លេង មានភាពទាក់ទាញ ជាពិសេស ការបញ្ចេញក្បាច់រាំ ពោរពេញដោយទេពកោសល្យ និងប៉ិនឆ្នៃប្រឌិតរបស់តារា Kpop ទាំងនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្នុងការចេញបទចម្រៀងមួយនីមួយៗ របស់តារា Kpop គឺសុទ្ធតែមានភាពខុសប្លែកពីគ្នា មានអត្ថន័យ រៀបរាប់ខុសគ្នាទាំងអស់ ដើម្បីឲ្យហ្វេនៗ ស្ដាប់ហើយទទួលបាន អារម្មណ៍ថ្មីផ្សេងទៀត។

ស្របជាមួយគ្នានេះដែរ ដើម្បីកាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់ហ្វេនៗ ខ្លាំងថែមទៀត  ព្រមទាំងឆ្លើយតបទៅនឹង តម្រូវមហាជនដែលត្រូវ ការដំណោះស្រាយ ទាក់ទងទៅនឹងសុខភាពផ្លូវចិត្ត និងជួយធ្វើឲ្យអ្នកស្ដាប់ បានធូរស្រាលពីទុក្ខសោក ឬបញ្ហាផ្លូវចិត្តផ្សេងៗ នោះ តារាចម្រៀង Kpop ល្បីៗទាំងនេះ បានចេញបទចម្រៀង ពោរពេញដោយតម្លៃអប់រំតាមរយៈតន្រ្តី សម្រាប់ លើកទឹកចិត្តដល់មហាជនទូទៅ និងជាពិសេស ហ្វេនៗ ដែលគាំទ្រពួកគេផ្ទាល់ផងដែរ។

តោះច​ង់ដឹងអត់ថា! តើក្នុងចំណោមចម្រៀងទាំង ១២ បទ មួយណាលើកកម្ពស់ផ្លូវចិត្ត ហ្វេនៗ ខ្លាំងជាងគេនោះ?

សូមទស្សនាវីដេអូ និងការបង្ហាញដូចខាងក្រោម ៖

១. បទ “Wake Me Up” ច្រៀងដោយ B.A.P

ក្នុងស្នាដៃថ្មី ប្លែក របស់ B.A.P បទ “Wake Me Up”  នេះ លោកបានច្រៀងពិពណ៌នា ពីសុខភាពផ្លូវចិត្ត បង្កប់ទៅដោយភាពរស់រវើក។ ជាពិសេសទៅទៀត នោះគឺបទនេះផងដែរ បានបញ្ជាក់ពី មនុស្សដែលមានសុខភាពរាងកាយធ្លាក់ចុះ និងមានជំងឺថប់អារម្មណ៍ ប៉ុន្ដែបទចម្រៀងនេះ បានផ្ដល់នូវក្ដីសង្ឃឹម និងមានកម្លាំង ដើម្បីក្រោកឈរ តស៊ូដោះស្រាយបញ្ហាជីវិតដោយភាពស្ងប់សុខ។

 បទ “Wake Me Up” ច្រៀងដោយ B.A.P

២. បទ «Counselor» ច្រៀងដោយ San E

តាមរយៈ បទនេះដែរ លោក San E បានច្រៀងរៀបរាប់ពី ជីវិតត្រូវតែ តស៊ូ ជាងនេះទៅទៀតលោក​ បានដកស្រង់ជីវិតផ្ទាល់ខ្លួនរប​ស់​លោកមកទៀតផង។ ចំពោះបទ “Counselor”  ហ្វេនៗ ស្ដាប់ហើយ បានស្ដែងឲ្យឃើញពី សុខភាពផ្លូវចិត្ត ដែលកំពុងស្វែងរក ដំណោះស្រាយ រកការប្រឹក្សា ដើម្បីរស់ក្នុងជីវិតមួយដ៏ប្រសើរឡើង។

បទ “Counselor” ច្រៀងដោយ San E

៣. បទ “Nosedive” ច្រៀងដោយ Dynamic Duo និង Chen សមាជិកក្រុម EXO

កាន់តែប្លែក ជាមួយនឹងការចាប់ដៃគូ ច្រៀងបទ “Nosedive”  របស់ Dynamic Duo និង Chen សមាជិកក្រុម EXO  និងតែរឹតតែគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺអត្ថន័យបទនេះឆ្លុះបញ្ចាំងឲ្យអ្នកគាំទ្រ  ទទួលបានសារ តាមរយៈការលួងលោម ដល់មនុស្សដែលកំពុងតស៊ូនឹងជំងឺធ្លាក់ទឹកចិត្ត និងគាំទ្រឲ្យពួកគេបានព្យាបាលផ្លូវចិត្ត។

បទ “Nosedive” ច្រៀងដោយ Dynamic Duo និង Chen សមាជិកក្រុម EXO

៤. បទ “Ugly” ក្រុម 2NE1

ជាមួយនឹងបទ “Ugly” របស់ក្រុម 2NE1 បានសបញ្ជាក់ឲ្យ អ្នកគាំទ្រឃើញថា គ្រប់មនុស្សទាំងអស់មិន​ មាននរណាម្នាក់ដែលមានសុភមង្គលរហូតឡើយ ហើយក៏មិនមាននរណាម្នាក់ សុទ្ធតែស្រស់ស្អាតទេ។ ហេតុនេះ បទចម្រៀងនេះ បានជួយដាស់សតិហ្វេនៗ ឲ្យរស់នៅមានភាពជាម្ចាស់ការលើខ្លួនឯង កុំយកពាក្យអាក្រក់អ្នកទទៃមក បំផ្លាញក្ដីសុខរបស់ខ្លួន។

បទ “Ugly” ក្រុម 2NE1

៥. បទ “Borderline” ចម្រៀងដោយ Sunmi

ស្របជាមួយគ្នានេះដែ ចំពោះ បទ “Borderline” របស់ Sunmi វិញក៏មិនខុសប្លែកពីបទខាងលើដែរ​។ បទ “Borderline” បានច្រៀងដោយមនោសញ្ចេតនា រៀបរាប់ ពីខ្លួននាងដែលទទួលបានភាពស្មោះត្រង់ និងកេរ្តិ៍ឈ្មោះ ចេញពីការតស៊ូក្នុងជីវិត។ មួយវិញទៀតបទចម្រៀងនេះ ក៏បង្ហាញពីភាពងាយរងគ្រោះរបស់នាង និងការឈឺចាប់ដែលនាងឆ្លងកាត់ ។ ហ្វេនៗ ស្ដាប់ ហើយមានកម្លាំងចិត្ត រស់នៅបន្ដដោយភាពរឹងមាំ។

បទ “Borderline” ចម្រៀងដោយ Sunmi

៦. បទ “Trauma” ក្រុម SEVENTEEN

ចំណែកឯ បទ “Trauma” របស់ក្រុម SEVENTEEN នេះវិញ បន្ទាប់ពីស្ដាប់ហើយ ប្រិយមិត្ត ទទួលបាននូវ ការបំផុសគំនិត ឲ្យចេះមានការតស៊ូ ចំពោះបញ្ហាដែលអ្នកគាំទ្រ  ភាពងាយរងគ្រោះ រហូតគ្រាំគ្រាបេះដូង មកបន្តដំណើរជាថ្មីម្ដងទៀត ដោយមិនដាក់សម្ពាធឲ្យខ្លួនឯងរស់នៅក្នុងអតីកកាលច្រំដែល។

 បទ “Trauma” ក្រុម SEVENTEEN

៧. បទ “Borders” ច្រៀងដោយ Amber Liu

ក្នុងអត្ថន័យបទ “Borders” ដែលជាការបកស្រាយរបស់ Amber Liu បានច្រៀងលើកទឺកចិត្តដល់ ហ្វេនៗ មានសេចក្ដីក្លាហាន ក្រោកឈរប្រឆាំងនឹងឧបសគ្គ ជាពិសេសបទនេះបាន ជម្រុញចិត្តហ្វេនៗ មានភាពជឿជាក់លើខ្លួនឯង មិនខ្វល់នឹងសម្ដី រិះគន់របស់អ្នកដទៃ ចេះប្រើជីវិតរស់នៅ ដោយភាពស្មោះត្រង់ចំពោះខ្លួនឯង និងមនុស្សជុំវិញខ្លួន។

បទ “Borders” ច្រៀងដោយ Amber Liu

៨. បទ “Mirror” ក្រុម Stray Kids

យ៉ាងណាមិញ បទ“Mirror” ក្រុម Stray Kids ក្នុងការចេញផ្សាយបទម្រៀងមួយនេះ ធ្វើឲ្យអ្នកគាំទ្រទទួលបានអារម្មណ៍ថ្មី តាមរយៈការឆ្លុះបញ្ចាំង មិនឲ្យមនុស្សគ្រប់រូប រស់នៅក្នុងស្ថានភាព ដែលគួរឲ្យភ័យខ្លាចបន្តទៀត ដែលជាហេតុនាំ ជីវិតពួកគេជួបបញ្ហខាងផ្លូវចិត្តធ្ងន់ធ្ងរថែមទៀត។

បទ “Mirror” ក្រុម Stray Kids

៩. បទ “Lonely”  ច្រៀងដោយ Kim Jonghyun សមាជិកក្រុម SHINee និង Taeyeon

បណ្តាប្រិយមិត្ត ពិតជាទទួលបានអារម្មណ៍កាន់តែប្លែក ជាមួយ​បទ “Lonely”  ច្រៀងដោយ Kim Jonghyun សមាជិកក្រុម SHINee និង Taeyeon ។​ គួរបញ្ជាក់ផងដែរថា បទនេះដែរ គឺបង្កប់ទៅដោយ ភាពឯកកោ និងការភ័យខ្លាច ក្នុងការនិយាយបញ្ហារបស់   ខ្លួនប្រាប់ដល់នរណាម្នាក់ ប៉ុន្តែបទនេះបានស្ដែង ភាពលួងលោម​ លើកទឹកចិត្ត ស្វែងរកជំនួយពីអ្នកដទៃ នៅពេលដែលខ្លួនគ្មានលទ្ធភាព។  

បទ “Lonely”  ច្រៀងដោយ Kim Jonghyun សមាជិកក្រុម SHINee និង Taeyeon

១០. បទ “Breathe” ច្រៀងដោយ Lee Hi

បទចម្រៀងដ៏ពីរោះមួយនេះ របស់ Lee Hi បានធ្វើឲ្យ មហាជន ជាពិសេស ហ្វេនៗ របស់តារាចម្រៀងស្រីរូបនេះ បានជួយលើកទឹកចិត្តឲ្យ មនុស្សមានភាពក្លាហាននិយាយបញ្ហាដែលធ្វើឲ្យ ជីវិតធុញទ្រាន់ ពិបាកក្នុងការដកដង្ហើមបន្តរបស់ខ្លួន ដើម្បីទទួលបានដំណោះស្រាយថ្មីមួយ ជួយឲ្យពួកគេ មានកម្លាំងចិត្តរស់នៅដោយមានសុខភាពផ្លូវចិត្ត​ពេញលេញ តាមរយៈបទ “Breathe” នេះ ។

បទ “Breathe” ច្រៀងដោយ Lee Hi

១១. បទ “The Last”  ច្រៀងដោយ Suga (Agust D) សមាជិកក្រុម BTS

ជាការពិតណាស់ ARMYs ពិតជា ដឹងហើយថា បទ “The Last”  ច្រៀងដោយ Suga សមាជិកក្រុម BTS វាមានអត្ថន័យយ៉ាងណានោះ។ ជាក់ស្ដែងតាមរយៈបទនេះ Suga បានច្រៀងប្រាប់ពី ដំណើរជីវិតរបស់លោក មកបូកបញ្ចូលគ្នា ហើយបង្រៀនប្រិយមិត្ត ឲ្យចេះប្រើប្រាស់ ពេលវេលាដោះស្រាយ បញ្ហាជីវិតឲ្យមានប្រយោជន៍ និងមិន        បណ្ដោយឲ្យជីវិតមានជំងឺផ្លូចចិត្តដាច់ខាត។

 បទ “The Last”  ច្រៀងដោយ Suga 

១២. បទ “In Seoul” ច្រៀងដោយ Epik High និង Sunwoo JungA

ជាចុងក្រោយនេះ ចំពោះ បទ “In Seoul” ច្រៀងដោយ Epik High និង Sunwoo JungA នេះវិញ គឺមានខ្លឹមសារអប់រំ ដល់ ហ្វេនៗ ព្យាយាមកុំយក បញ្ហាខាងក្រៅមក គិតច្រើន ពេលខ្លះបញ្ហាទាំងនោះ មិនបានជួយឲ្យជីវិតយើងរីករាយទេ ហេតុនេះ ចូរទុកវាចោលទៅ ។ ព្រមជាមួយគ្នានេះដែរ បទ ​“In Seoul” បានពន្លិចឲ្យ ហ្វេនៗចេញផុតពីបញ្ហាផ្លូវចិត្ត ហើយទទួលបានភាពស្កប់ស្កល់ពេលគេងទៀតផង៕

បទ “In Seoul” ច្រៀងដោយ Epik High និង Sunwoo JungA
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T