ពេទ្យ​ធ្មេញ​​​ដែល​​​បង្ក​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​ ​​រួច​បើក​​ថយ​​​​ក្រោយ​​​មក​​​កិន​​​បន្ថែម​​ ​ត្រូវ​​​បញ្ជូន​​​ទៅ​​​សាលា​ដំបូង​រាជ​​ធានី​ភ្នំពេញ​ នៅ​​​​ថ្ងៃ​​​​នេះ​​​​

//s9.kh1.co/57/57582a7e1487a29d3f3750edfc78a1ee0af0b8c7.jpg
សង្គម

 ១៧-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជនបង្កដែលបានបើករថយន្តបុកម៉ូតូ ហើយថយក្រោយវិញកិនជនរងគ្រោះដល់ស្លាប់ម្នាក់ និង​របួសធ្ងន់ម្នាក់ទៀតនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ

ជនបង្កដែលបានបើករថយន្តបុកម៉ូតូ ហើយថយក្រោយវិញកិនជនរងគ្រោះដល់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ នៅម៉ោង១កន្លះ រសៀល​​ថ្ងៃ ១៧ តុលានេះ។ នេះបើតាមការផ្សាយជាផ្លូវការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង​នៅម៉ោង​ ១១កន្លះយប់ ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ មានការវែកញែកជាច្រើនដាក់បន្ទុកទៅលើជនបង្កពី​សំណាក់​សាធារណជន ដោយពួកគេសំអានលើវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបាន​ចែកចាយ​នៅបណ្តាញសង្គម។ ក្នុងវីដេអូនោះ៖ ក្រោយបើកបុកម៉ូតូរួច​ មិនដល់​កន្លះនាទីផង ជនបង្កបានថយរថយន្តមកក្រោយ កិនជនរងគ្រោះម្នាក់ ដែលកំពុង​ដួល​នៅលើ​ចិញ្ចើមផ្លូវនោះបន្ថែមទៀត។  

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនបង្ក អាយុ៣០ឆ្នាំ មានរបរជាពេទ្យធ្មេញ។ រីឯជនរងគ្រោះ​ដែល​ស្លាប់ អាយុ១៩ឆ្នាំ ជាកម្មករសំណង់ និងម្នាក់ទៀតដែលរបួសធ្ងន់អាយុ ១៧ឆ្នាំ ជា​អ្នករត់កង់បី៕

ជនបង្ក (រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
ជនបង្ក (រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T