សិង្ហបុរី៖ ពិធីមង្គការមួយនៅប្រទេសសិង្ហបុរី ត្រូវបានកូនកំលោះសម្រេចចិត្ដរៀបចំមុនថ្ងៃកំណត់ បន្ទាប់ពីម្ដាយរបស់គាត់ពិនិត្យឃើញជំងឺមហារីកលំពែងដំណាក់កាលទី៤ កាលពីខែកក្កដាកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយកូនប្រុសដែលមានឈ្មោះថា ឆៃ ហ្វូ យ៉ុង គ្រោងនឹងរៀបចំពិធីមង្គលការរបស់ខ្លួននៅឆ្នាំ២០២១ ឯណោះ ប៉ុន្ដែបន្ទាប់ពីម្ដាយរបស់លោកពិនិត្យឃើញថាកើតជំងឺមហារីកមក លោកក៏សម្រេចចិត្ដពន្លឿនកាលបរិច្ឆេទ មកធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០វិញ ដើម្បីសម្រេចបំណងតែមួយគត់របស់ម្ដាយ ដែលចង់ចូលរួមថ្ងៃដ៏ពិសេសរបស់កូនប្រុស។
ជុំវិញការសម្រេចចិត្ដនេះដែរ បុរសវ័យ៣៥ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន The Straits Times ថា៖
ខ្ញុំខ្លាចថាគាត់មិនបានឃើញខ្ញុំរៀបការ ព្រោះខ្ញុំពិតជាមិនដឹងថារយៈពេលប៉ុណ្ណាទៀត ដែលគាត់នឹងចាកចេញនោះទេ។
ទន្ទឹមនឹងនេះដែរ ក្រុមគ្រួសាររបស់អ្នកស្រី ហាយ (ម្ដាយរបស់លោក ឆៃ) ក៏ព្រួយបារម្ភរឹតតែខ្លាំងថែមទៀត ព្រោះនៅមុនថ្ងៃរៀបការ២សប្ដាហ៍ ស្ថានភាពជំងឺរបស់គាត់កាន់តែយ៉ាប់យ៉ឺនទៅៗ។
តែយ៉ាងណាមិញ នៅទីបំផុតអ្នកជំងឺវ័យ៧១ឆ្នាំរូបនេះ អាចសម្រេចបំណងប្រាថ្នាចុងក្រោយរបស់ខ្លួនចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ដ៏ឱឡារិករបស់កូនប្រុស ទោះបីគាត់ត្រូវសម្រាកនៅលើគ្រែ និងអមដំណើរដោយរថយន្ដសង្គ្រោះបន្ទាន់ក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖





