កម្រជួប! អ្នកនេសាទឥណ្ឌា ចាប់បានកូនត្រីឆ្លាមក្បាលពីរ យ៉ាងចម្លែក

//s9.kh1.co/ea/eaa2d4f6536485492ad51e2f5d130bdf256dcaab.jpg
សង្គម

 ១៧-តុលា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

អ្នកនេសាទឥណ្ឌាម្នាក់ឈ្មោះ Nitin Patil មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រទះឃើញកូនត្រីឆ្លាមក្បាលពីរដ៏ចម្លែក ខណៈពេលកំពុងនេសាទនៅក្នុងដែនសមុទ្រ ដែលស្ថិតក្នុងរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។

ឥណ្ឌា៖ ថ្មីៗកន្លងទៅនេះ អ្នកនេសាទឥណ្ឌាម្នាក់ឈ្មោះ Nitin Patil  មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រទះឃើញកូនត្រីឆ្លាមក្បាលពីរដ៏ចម្លែក ខណៈពេលកំពុងនេសាទនៅក្នុងដែនសមុទ្រ ដែលស្ថិតនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយបុរសដែលមកពីភូមិ Satpati ស្រុក Palghar រូបនេះ មិនសូវចាប់អារម្មណ៍ទៅលើកូនត្រីដ៏កម្រនោះប៉ុន្មានឡើយ ដោយលោកគ្រាន់តែថតរូបទុកពីរបីសន្លឹក​ រួចហើយក៏បោះវាចោលវិញតែម្ដង។ ហើយពាក់ព័ន្ធនឹងមូលហេតុនេះ លោក Nitin បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

យើងមិនបរិភោគត្រីតូចៗបែបនេះទេ ជាពិសេសត្រីឆ្លាមតែម្ដង។ និយាយទៅ ខ្ញុំក៏គិតថាវាចម្លែកដែរ ប៉ុន្ដែខ្ញុំបានសម្រេចចិត្ដបោះវាទៅក្នុងទឹកវិញ។

លោក Nitin Patil 

តែមិនយូរប៉ុន្មាន អ្នកនេសាទរូបនេះទើបដឹងថាត្រីដែលលោកចាប់បាននោះ ពិតជាមិនធម្មតាឡើយ។ លោកបាននិយាយទៀតថា៖

យើងមិនដែលឃើញអ្វីដូចនេះពីមុនមកទេ។ យើងជឿថា ត្រីឆ្លាមមួយក្នុងចំណោមត្រីឆ្លាមធំៗ ប្រហែលជាអ្នកផ្ដល់កំណើតឲ្យកូនត្រីក្បាលពីរ យ៉ាងចម្លែកនេះ។

លោក Nitin Patil 

ជុំវិញករណីនេះដែរ លោក បណ្ឌិត KV Akhilesh ជាក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មឥណ្ឌាគិតថា នេះជាលើកទីបីហើយ ដែលត្រីឆ្លាមក្បាលពីរត្រូវគេបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ដោយលើកទីមួយរកឃើញនៅរដ្ឋ Gujarat កំឡុងឆ្នាំ១៩៦៤ និងមួយទៀត ក្នុងរដ្ឋ ​ Karnataka កំឡុងឆ្នាំ១៩៩១ ប៉ុន្ដែគេមិនបានថតរូបទុកនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនត្រីឆ្លាមក្បាលពីរដែលទើបរកឃើញ
កូនត្រីឆ្លាមក្បាលពីរដែលទើបរកឃើញ
កូនត្រីឆ្លាមក្បាលពីរដែលទើបរកឃើញ
កូនត្រីឆ្លាមក្បាលពីរដែលទើបរកឃើញ
កូនត្រីឆ្លាមក្បាលពីរដែលទើបរកឃើញ
កូនត្រីឆ្លាមក្បាលពីរដែលទើបរកឃើញ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T