វារីអគ្គិសនីកំចាយ​ ត្រៀម​បើ​កទ្វាររំដោះទឹក ហេតុដូចនេះសូមពលរដ្ឋប្រុងប្រយ័ត្ន​ ចំពោះ​ការជន់​លិច

//s9.kh1.co/e2/e2f7713d757e9dd683d613f20fc67166da25f1b0.jpg
សង្គម

 ១៧-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

សូម​បងប្អូនប្រជាពលរដ្ឋទាំងអស់​បង្កើន​នៅ​ការ​ប្រុងប្រយ័ទ្ន​បន្ថែម​ទៀត ព្រោះ​នា​ពេល​ឆាប់​ៗខាងមុន​នេះទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹង បើកទ្វារទឹករំដោះ​ទឹក ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ដែល​រស់​នៅ​អមសង​ខាង​នោះ​ផងដែ​រ។

កំពត៖ យោង​តាម ​សេចក្តីប្រកាស​របស់ គណៈកម្មាធិការ ​គ្រប់​គ្រងគ្រោះ​មហន្ត​រាយ​ខេត្តកំពត បាន​ជម្រាប​ជូនជាដំណឹង ដល់សាធារណ:ជន ដែល​រស់​នៅអម​សងខាង​ ដងព្រែក​កំពង់​បាយ​ មេត្តាជ្រាបយ៉ាងដូច្នោះថា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹង បើកទ្វារទឹក តាមបច្ចេកទេស ដោយសន្សឹមៗ នាពេលឆាប់ៗនេះ ក្នុងករណីភ្លៀង នៅតែបន្តធ្លាក់។ ព្រោះ​ជាក់​ស្តែង ​ស្ថានភាព​ទឹក ​នៅក្នុង​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ គិត​ត្រឹម​ម៉ោង​៧៖០០ នាទីព្រឹក​នេះ​ មាន​កម្ពស់​១៤៨.៨៩ម ទឹក​ហូរចូល​អាង មាន​ចំនួន​៧៣៦.៥០ម៣/វិនាទី។ ក្រុម​ការ​ងារ​បច្ចេក​ទេស ​របស់​ក្រុមហ៊ុន​វារីអគ្គិសនី ​កំចាយ គ្រោងនឹង​ បើក​ទ្វាររំដោះ​ទឹក​។ ការ​បើ​កទ្វារ ទឹក​នេះ​អាចនឹងបណ្តាល​ឲ្យ ជន់​លិច​នៅ​ភូមិសាស្ត្រ នៅអម​សង​ខាង ​ដងព្រែក​។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមបងប្អូន ប្រជាពលរដ្ឋ ដែល​រស់​នៅ តាមដងព្រែក ជ្រាបជាព័ត៌មាន និង បង្កើនការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ ផលប៉ះពាល់ផ្សេងៗ ជាយថាហេតុ៕

ទំនប់វារីអគ្គិសនីកំចាយ
ទំនប់វារីអគ្គិសនីកំចាយ
ទំនប់វារីអគ្គិសនីកំចាយ
ទំនប់វារីអគ្គិសនីកំចាយ
​សេចក្តីប្រកាស​របស់ រដ្ឋាបាល​ខេត្តកំពត
​សេចក្តីប្រកាស​របស់ រដ្ឋាបាល​ខេត្តកំពត
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T