កោះ​រាជ​បុត្រ​ បណ្ដែត​​ខ្លួន​យ៉ាង​​សង្ហា​​លើ​​ផ្ទៃ​សាគរ​នៃ​ទឹក​ដី​ខេត្ត​​ព្រះ​សី​ហនុ​​

//s9.kh1.co/b5/b5526b98a92984e882add73866417ce1000cbb4d.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រមណីយដ្ឋានកោះសំពោធ ឬកោះរាជបុត្រ ជាផ្នែកមួយនៃឧទ្យានជាតិរាម ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កោះ​រាជបុត្រ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និងអន្តរជាតិ ទៅ​កម្សាន្ត​ដែន​កោះ​តូច​ច្រឡឹង​មួយ​នេះ ដែល​មាន​សម្រស់​ស្រស់​ស្អាត ហើយ​ភ្ញៀវ​អាច​ដើរ​លើ​ស្ពាន​ឈើ​គយគន់​ឆ្នេរ ព្រៃ​ព្រឹក្សា និង​សំណឹក​ថ្ម ក៏ដូចជា​ថតរូប​អនុស្សាវរីយ៍ និង​ស្រូប​ខ្យល់​បរិសុទ្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនឆ្ងាយទេ ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីឧទ្យានជាតិរាម បន្ទាប់មកយើងនឹងឃើញកូនកោះតូចមួយ បណ្ដែត​ខ្លួនយ៉ាងសង្ហា​លើផ្ទៃសាគរ។ ប្រៀបបីដូចរាជបុត្រមួយអង្គ កោះសំពោធ លយចូលក្នុងផ្ទៃសមុទ្រ ចម្ងាយប្រមាណ ១៤០ម៉ែត្រពីឆ្នេរ។ តភ្ជាប់ពីឆ្នេរមួយនេះ ស្ពានឈើមួយខ្សែបន្លាយខ្លួនអូសកាត់ទឹកសមុទ្រ រង់ចាំចម្លងអ្នកទេសចរ ទៅទស្សនាកូនកោះតូចច្រឡឹង ដែលគ្របដណ្ដប់ទៅដោយរុក្ខជាតិខៀវស្រងាត់។ ជាទីឋានដ៏សែនមនោរម្យ កោះ​សំពោធ​មានបរិមាត្រ​ប្រមាណ​២៥០ម៉ែត្រ អមដោយស្ពានឈើព័ទ្ធជុំវិញ ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ​ក្នុងការទស្សនាទេសភាពលើដែនកោះ។

ដើម​ឡើយ​កោះ​នេះ​ មាន​ឈ្មោះ​ថា កោះ​សំពោច ប៉ុន្តែ​ក្រោយ​ពី​ចិន​វិនិយោគ​លើ​ដែន​កោះ​នេះ​មក ចិន​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​មក​ជា​កោះ​រាជបុត្រ ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហៅ​ថា កោះ​ចិន ព្រោះ​ចិន​វិនិយោគ​កោះ​នេះ​មាន​រយៈ​ពេល​យូរ​ឆ្នាំ។

កោះ​រាជបុត្រ ស្ថិត​នៅ​ក្នុង​បរិវេណ ឧទ្យានជាតិ​រាម ក្នុង​ភូមិ​ស្មាច់​ដែង ឃុំរាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ភ្ញៀវ​ទេសចរ​ដែល​ចង់​ទៅ​កម្សាន្ត​កោះ​មួយ​នេះ ត្រូវ​បង់​ក្បាល​ឡាន ១ដុល្លារ ហើយ​ភ្ញៀវ​ខ្មែរ​ក្នុង​ ១នាក់ ២ដុល្លារ ឯ​ភ្ញៀវ​បរទេស​ ៤ដុល្លារ ប៉ុន្ដែ ប្រសិន​បើ​យើង​មិន​ឆ្លង​ស្ពាន​ឈើ​ ដើម្បី​ទៅ​កាន់​កោះ​រាជបុត្រ គយគន់​ឆ្នេរ និង​ផ្ដិតរូបភាព​កម្សាន្ត​នោះទេ ពេល​ត្រឡប់​ទៅ​វិញ​អាច​យក​សំបុត្រ​ ដូរ​យក​លុយ​វិញ​បាន៕

សូមទស្សនារូបភាពខាងក្រោម៖

កោះរាជបុត្រ ឬកោះសំពោច
កោះរាជបុត្រ ឬកោះសំពោច
កោះរាជបុត្រ ឬកោះសំពោច
កោះរាជបុត្រ ឬកោះសំពោច
កោះរាជបុត្រ ឬកោះសំពោច
កោះរាជបុត្រ ឬកោះសំពោច
កោះរាជបុត្រ ឬកោះសំពោច
កោះរាជបុត្រ ឬកោះសំពោច
THAN VANRITH
Vanrith Than (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T