ធាត់មែនពិត តែធាត់បែបស្អាត មើលតែប៊ូ ច័ន្ទដាណែត ទៅ អ្នកណាមិនក្នាញ់

//s9.kh1.co/18/18ffad7db9448c359cab4927d0f25c107732aa13.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

ទោះធាត់ ឬ ស្គម ក៏ប៊ូ ច័ន្ទដាណែត នៅតែទទួលបានការចាប់អារម្មណ៍ ពីហ្វេនដដែល ហើយក៏ត្រូវបានគេសរសើរថា ពេលធាត់បែបនេះ គឺគួរឲ្យស្រលាញ់ជាង។

ភ្នំពេញ៖ បើអ្នកស្នេហាវិស័យរឿងភាគខ្មែរ ប្រាកដជាបានស្គាល់ ពីតារាសម្តែង ប៊ូ ច័ន្ទដាណែត ដែលរូបនាង តែងតែមានវត្តមាន នៅក្នុងរឿងភាគច្រើនគួរសមដែរ មិនថា ដើរតួជាអ្វី កាចឆ្នាស់ ស្លូត នាងអាចសម្តែងបានទាំងអស់ តែមួយរយៈក្រោយមក រូបនាង មិនសូវចូលថតច្រើនប៉ុន្មានទេ តែរឿងថតស្ពតនានា នាងនៅតែរវល់ដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស​បើមើលសម្រស់របស់ តារាស្រីរូបនេះ នាពេលនេះដែរ ក៏មានសាច់ជាងមុនឆ្ងាយណាស់ ខុសពីកាលមុន ដែលរូបនាង មានរូបរាងស្គមស្គាំង តែពេលនេះ មានសាច់ទ្រលុកទ្រលន់ ហើយមុខមាត់វិញ ក៏ពេញមិនធម្មតានោះដែរ។ ប៉ុន្តែទោះបីជា មុខមាត់ និងរូបរាងរបស់នាង​ បានផ្លាស់ប្តូរក៏ដោយ ក៏នាង ត្រូវបានគេសរសើរ ថាដាណែត នៅតែស្រស់ស្អាត តាមបែបអ្នកមានសាច់បែបនេះ មើលទៅគួរឲ្យក្នាញ់ខ្លាំង ជាជាងពេលស្គមទៅទៀត។

អ្វីដែលសំខាន់ ថ្វីបើដាណែត មានសាច់ក៏ដោយ ក៏រូបនាង នៅតែស្លៀកពាក់សាកសមដដែល មិនថា ស្លៀកឈុតអ្វីនោះទេ ខុសពីអ្នកខ្លះ បើធាត់ហើយ គឺប្រាកដជា ស្លៀកពាក់មិនសូវសមនោះទេ តែក្រឡេកមើល ដាណែត នៅតែទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ហ្វេន លើការតែងខ្លួន លើឈុតសម្លៀកបំពាក់៕

 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
 ប៊ូ ច័ន្ទដាណែត
ប៊ូ ច័ន្ទដាណែត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T