តារាខ្មែរទី១ ដេវីត និងទេព បូព្រឹក្ស ចំណាយទឹកប្រាក់ច្រើន បរិច្ចាគដល់ប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់

//s9.kh1.co/f1/f15ef5e89747b551cc235e46ab6524123e9ba646.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយឃើញទឹកជំនន់លិចគ្រប់កន្លែងទាំងក្នុងក្រុង និងតាមបណ្ដាខេត្ត គូស្នេហ៍មួយគូ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស សម្ភារៈប្រើប្រាស់ និងចិវកា១ម៉ឺនដុល្លារបរិច្ចាគជូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់។

ភ្នំពេញ៖​ ជាការពិតប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដូចដែលប្រិយមិត្តអ្នកអានបានដឹងរួចមកហើយពីអាកាសធាតុបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដោយពេលនេះ ទឹកភ្លៀងនៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឲ្យមានជន់លិចគ្រប់កន្លែងមិនថាក្នុងទីក្រុង ឬនៅតាមបណ្ដាខេត្តនានានោះទេ។​ ដោយទឹកជំនន់ឆ្នាំនេះពិតជាបានធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយសារទឹកលិចផ្ទះសម្បែងជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយទឹកទំជនន់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គេក៏ឃើញមានកងកម្លាំងជាច្រើនបានចំណាយកម្លាំងកាយ និងចិត្តចុះទៅជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាពដោយមិនគិតពីការនឿយហត់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះក៏មានសប្បុរសជន និងសិល្បករ សិល្បការិនីជាច្រើនបាននាំយកនៅថវិកា និងសម្ភារៈប្រើប្រាស់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់ផងដែរ។ 

ក្នុងនោះដែរ  មុននេះបន្តិចគូស្នេហ៍តារាចម្រៀងដ៏ល្បីប្រចាំប្រទេសលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានសហការគ្នានាំយកនៅ ស្ទីង ១២០កេះ អង្ករ១០០បាវ ត្រីខ១០០យួរ និងទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារបន្ថែម ឆ្ពោះទៅបាត់ដំបង ដើម្បីឧបត្ថម្ភទៅកាន់បងប្អូនជនរងគ្រោះដោយទឹកជំនន់ផងដែរ។

គួរបញ្ចាក់ផងដែរថា នេះជាសកម្មភាពគំរូមួយដ៏ល្អសម្រាប់សង្គមជាតិ ហើយយើងអាចនិយាយបានថា តារាប្រុសស្រីមួយគូនេះជាសិល្យករ សិល្បការិនីទីមួយ បានចំណាយនៅទឹកកប្រាក់ និងសម្ភារៈប្រើប្រាស់ច្រើនសម្រាប់ជួយបងប្អូនជួបទុក្ខលំបាកពីទឹកជំនន់នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
ទេព បូព្រឹក្សងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T