ឈប់បារម្ភទៅ! ក្រពើដែលរួចចេញពីកសិដ្ឋាន នៅព្រែកកំពិស ទីបំផុតរកឃើញវិញហើយ

//s9.kh1.co/9b/9b2b2263de4b0a84ee4fdb4c56ecf21ca1ad5794.jpg
សង្គម

 ១៦-តុលា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ក្រពើដ៏ធំ ដែលមានទម្ងន់ ៣០គីឡូ ដែលបានរួចចេញពីកសិដ្ឋាននៅឯសង្កាត់ព្រែកកំពិស កាលពីម្សិលមិញ ទីបំផុតពេលនេះ ម្ចាស់កសិដ្ឋានបានអះអាងថា បានរកឃើញក្រពើនោះវិញហើយ។

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ មានសត្វក្រពើមួយក្បាល ទម្ងន់ជាង៣០គីឡូក្រាម បានរួចចេញពីកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងស្ថិតក្នុង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដែលការបាត់ខ្លួនក្រពើមួយក្បាលនេះ បានធ្វើឲ្យប្រជាពលរដ្ធរស់នៅតំបន់នោះ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងសម្ដែងក្ដីព្រួយបារម្ភខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ នៅព្រឹកថ្ងៃទី ១៦ ខែតុលានេះផងដែរ បើយោងតាមប្រភពព័ត៌មានពីម្ចាស់កសិដ្ឋានចិញ្ចឹមផ្ទាល់តែម្ដង បានឲ្យដឹងថា ក្រពើដែលបានរួចចេញនោះ ទីបំផុត លោកបានធ្វើការប្រឹងប្រែងស្វែងរកឃើញវិញហើយ ដោយលោកបានបញ្ជាក់ថា ក្រពើមួយក្បាលធំនោះ វាមិនបានបាត់ទៅណា ឬមួយក៏ផ្លាស់ទីទៅឆ្ងាយឡើយ ដោយវាគ្រាន់តែនៅសំងំលាក់ខ្លួននៅក្បែររនាំងការពារជិតកសិដ្ឋាននោះដដែលប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ធទាំងអស់ឈប់មានការព្រួយបារម្ភទៀតបានហើយ។

ជាមួយគ្នានេះផងដែរ សម្រាប់ការប្រាប់ព័ត៌មានដល់មហាជនគ្រប់គ្នាឲ្យបានជ្រាបអំពីបញ្ហានេះ នេះជារឿងមួយ ដ៏គួរឲ្យរីករាយឡើយវិញតែម្ដង។ ប៉ុន្តែយ៉ាងណា ក៏យើងនៅតែបន្តរក្សាការប្រុងប្រយ័ត្ន ជាមួយនឹងបញ្ហាទឹកជំនន់បន្តទៀតផងដែរ ព្រោះថាមកទាល់នឹងពេលនេះ បណ្ដាខេត្ត និងតំបន់មួយចំនួន នៅតែមានការជន់លេចមិនឈប់ឈរនោះឡើយ៕

រូបភាពឯកសារ
រូបភាពឯកសារ
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T