ស្រេន វុធថា មិនពេញចិត្ត ក្រោយរឿងថៃមួយ យករូបប្រាសាទអង្គរវត្តមក​ដាក់ ដោយគ្មានការអនុញ្ញាត

//s9.kh1.co/6e/6ec3bca249d5e856ea73eddaa190d004274e82c7.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាមិនសមនោះទេ ព្រោះប៉ុស្តិ៍លេខ៣ថៃ ជាប៉ុស្ដិ៍ទូរទស្សន៍មួយដ៏ធំ ប៉ុន្តែហេតុអី ក៏បានដាក់បញ្ចូលរូបប្រាសាទអង្គរវត្តដែលជារបស់ខ្មែរ ដាក់ក្នុងរឿងភាគរបស់ខ្លួន ដោយគ្មានការសុំអនុញ្ញាតអីបន្តិចសោះអុីចឹង។

ភ្នំពេញ៖ នាពេលថ្មីនេះ ប៉ុស្ដិ៍ទូរទស្សន៍លេខ៣ថៃ ទើបតែបានបញ្ចេញខ្សែភាពយន្តថ្មីរបស់ខ្លួន ជាមួយនឹង Poster ជាច្រើនសន្លឹក បង្ហាញពីតួអង្គ និងឈុតឆាកមួយចំនួននៅក្នុងរឿងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រនៅខ្មែរយើង មានការមិនពេញចិត្តនោះ គឺនៅពេលដែលបានឃើញ Poster នោះមានការរចនារូបភាព ដោយដាក់បញ្ចូលជាមួយនឹងរូបប្រសាទអង្គរវត្ត ដែលជាមរតកដូនតារបស់ខ្មែរយើង ដោយមិនមានការសុំអនុញ្ញាតត្រឹមត្រូវ និងមិនបានបកស្រាយបញ្ជាក់អ្វីឡើយ ជាហេតុធ្វើឲ្យរឿងរ៉ាវមួយនេះ កាន់តែក្ដៅគគុក សម្រាប់មហាជនជាច្រើននៅក្នុងប្រទេសរបស់យើង មានការវែកញែកជាហូរហែ។

ជាក់ស្ដែង មុននេះបន្តិច តារាសម្ដែងប្រុស ស្រេន វុធថា ក៏បានចេញមុខបង្ហាញក្ដីមិនពេញចិត្តចំពោះរឿងនេះផងដែរ ដោយលោកបានរៀបរាប់នៅលើបណ្ដាញសង្គមថា៖ 

ដេីម្បីប្រទេសជាតិ​ និងសិល្បៈខ្មែរ​ ខ្ញុំសូមប្រឆាំងដាច់ខាត​ របស់ផលិតកម្មផលិតកុនរបស់ប្រទេសថៃ​ និងប៉ុស៍លេខ៣ថៃ​ ដោយយករូបប្រសាទ​របស់ខ្មែរដាក់ក្នុង​រឿងរបស់ខ្លួន​ សូមធ្វេីកាបកស្រាយអោយច្បាស់​ ព្រោះការផ្សព្វផ្សាយបែបនេះ​ ធ្វេីទៅបរទេសយល់ច្រឡំ​ ព្រោះវាជាប្រាសាទដែរតំណាងអោយប្រទេសកម្ពុជា​ ខ្ញុំសុខចិត្ដអោយ​ អ្នកគាំទ្ររឿងថៃ​ ស្អប់ខ្ញុំនិងជេរខ្ញុំ​ តែខ្ញុំមិនអាចអោយជនបរទេសឆ្លៀតឱកាសផ្សព្វផ្សាយរបស់ដែរមិនមែនជារបស់ខ្លួនជាដាច់ខាត​ ប្រទេសនិមួយៗមានវប្បធម៌​ សិល្បះរៀងខ្លួន​ សូមកុំបំពានអ្វីដែរមិនមែនជារបស់ខ្លួន។ តើអាចទេឈប់គាំទ្រ តាមដានរឿងហែកហួរ ស្រី ប្រុស ប្តីប្រពន្ធគេ រឿងបែកស្លុយ etc... ? ងាកមកធ្វើអ្វីដែលអភិវឌ្ឍន៍ខ្លួន និងប្រទេសជាតិ ថែរក្សាមរតកដូនតាយើង។​ សូមចិត្ដចុះពួកឆ្កួតនិងខ្លួនឯង​មួយចំនួន ទៅប្រដូចនិងអ្នកដ៏ទៃ​ យេីងធ្វេីចង់តែល្បី​ តែយេីងដែរសួរខ្លួនឯងអត់ថាម៉ែពុកខំបង្កេីតឈាមទាំងថ្លុក​ មិនដែរសសេីរនិងសងគុណម្ដាយពុកខ្លួនឯង​ទេ បែបជាយកខ្លួនទៅប្រដូចអ្នកដ៏ទៃ។

ការរៀបរាប់ ស្រេន វុធថា  

បន្ថែមពីនេះទៀតសោត ក៏មានសិល្បៈករខ្មែរយើងមួយចំនួនទៀត ដូចចាលោក អ៊ុន សុធា និងលោក ជា លាងឆេ ជាដើម ក៏បានប្រតិកម្មការមិនពេញចិត្តជាមួយរឿងនេះផងដែរ។

យ៉ាងណាមិញ តាមរយៈការបង្ហោះរបស់តារាប្រុសរូបនេះ មានមហាជនជាច្រើន ពិតជាមានការពេញចិត្ត និងគាំទ្រជាមួយនឹងទស្សនៈរបស់តារារូបនេះផងដែរ ពិសេសយើងក៏រំពឹងថា ខាងភាគីប៉ុស្តិ៍ទូរទស្សន៍លេខ៣ថៃ និងចេញមុខមកស្រាយបំភ្លឺក្នុងកំហុសមួយនេះជាសាធារណៈឆាប់ៗខាងមុខ៕

ស្រេន វុធថា
ស្រេន វុធថា
ការរៀបរាប់របស់ ស្រេន វុធថា
ការរៀបរាប់របស់ ស្រេន វុធថា
ការរៀបរាប់របស់  អ៊ុន សុធា
ការរៀបរាប់របស់  អ៊ុន សុធា
ការរៀបរាប់របស់  ជា លាងឆេ
ការរៀបរាប់របស់  ជា លាងឆេ
Poster ក្នុងរឿងរបស់ប៉ុស្តិ៍លេខ៣
Poster ក្នុងរឿងរបស់ប៉ុស្តិ៍លេខ៣
Poster ក្នុងរឿងរបស់ប៉ុស្តិ៍លេខ៣
Poster ក្នុងរឿងរបស់ប៉ុស្តិ៍លេខ៣
Poster ក្នុងរឿងរបស់ប៉ុស្តិ៍លេខ៣
Poster ក្នុងរឿងរបស់ប៉ុស្តិ៍លេខ៣
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T