ដូចការសង្ស័យមែន! កំពូលស្មាតហ្វូន Galaxy S20 FE ដែលកំពុងល្បីខ្លាំងជុំវិញពិភពលោក ពេលនេះបានដាក់លក់ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ ជាមួយកាដូដ៏អស្ចារ្យទៀត!

//s9.kh1.co/de/de68e31469b1bcbd5c2ab47debc8028560ff20cd.jpg
បច្ចេកវិទ្យា

 ១៦-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សុំសួរមួយសិនថា អ្នកណាគេខ្លះជាហ្វេនរបស់កំពូលស្មាតហ្វូន Galaxy S20 FE ? ឥឡូវនេះ ក្តីស្រមៃកំពុងក្លាយជាការពិតហើយ ដែលក្រុមហ៊ុន សាមសុង នៅពេលនេះបាននាំយកកំពូលស្មាតហ្វូនក្នុងសករាជថ្មី ស៊េរី Samsung Galaxy S20 FE (Truly Fan Edition) មកលក់ផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាជូនដល់អ្នកស្រឡាញ់ និងប្រាថ្នាចង់បាន ចង់ប្រើជាមួយនឹងតម្លៃដ៏អស្ចារ្យ ពិសេសនឹកស្មានមិនដល់ទាល់តែសោះ។

ភ្នំពេញ៖ ចង់បានបែបណា ម៉ូដណា តម្លៃណា ពេលណា ស្រឡាញ់ និងចង់ប្រើខ្លាំងប៉ុណ្ណា ក៏ក្រុមហ៊ុន សាមសុង អាចផ្តល់ជូនឱ្យអ្នកគាំទ្រជុំវិញពិភពលោកបានដែរ។ ជាពិសេស គឺអ្នកគាំទ្រទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាយើងតែម្តង និយាយទៅគឺផ្តល់ជូនជម្រើសមិនឱ្យទាស់ចិត្តម៉ង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សុំសួរមួយសិនថា អ្នកណាគេខ្លះជាហ្វេនរបស់កំពូលស្មាតហ្វូន Galaxy S20 FE ? ឥឡូវនេះ ក្តីស្រមៃកំពុងក្លាយជាការពិតហើយ ដែលក្រុមហ៊ុន សាមសុង នៅពេលនេះបាននាំយកកំពូលស្មាតហ្វូនក្នុងសករាជថ្មី ស៊េរី Samsung Galaxy S20 FE (Truly Fan Edition) មកលក់ផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាជូនដល់អ្នកស្រឡាញ់ និងប្រាថ្នាចង់បាន ចង់ប្រើជាមួយនឹងតម្លៃដ៏អស្ចារ្យ ពិសេសនឹកស្មានមិនដល់ទាល់តែសោះ។ 

  ស្មាតហ្វូន Galaxy S20 FE
  ស្មាតហ្វូន Galaxy S20 FE

 * រាល់ការជាវ Galaxy S20 FE ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នឹងទទូលបានការថែមជូនដ៏ពិសេសបំផុតដូចជា៖

- ធុងបាស JBL Flip5 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ

- បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ)

- ស៊ីមស្មាតលេខពិសេសតម្លៃ ៥៤ ដុល្លារ ជាមួយគម្រោងស្មាតចំនួន ៥២ សប្តាហ៍!

សូមបញ្ជាក់ថា កំពូលស្មាតហ្វូន Samsung Galaxy S20 FE (Truly Fan Edition) នេះ គឺត្រូវបានបង្កើតឡើងយ៉ាងពិសេស និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចទៅនឹងអធិរាជស្តេចកំពូលស្មាតហ្វូនស៊េរី flagship ដែរ។ 

ហ្នឹង បែបមិនជឿទេមើលទៅ! ជឿ មិនជឿ​ បន្តិចទៀតដឹងខ្លួនហើយ។ ខាងក្រោមនេះ គឺជាសមត្ថភាព កម្លាំងម៉ាស៊ីន អាវក្រោះការពារទឹក និងធូលី កាមេរ៉ា កំពូលថាមពលថ្មធំ និងតម្លៃដែលសឹងតែមិនគួរឱ្យជឿទាល់តែសោះថា ក្រុមហ៊ុន សាមសុង ហ៊ានហក់ដាក់លក់ក្នុងតម្លៃត្រឹមប៉ុណ្ណឹង ដើម្បីឱ្យអតិថិជនរបស់ខ្លួនសម្រេចក្តីបំណងក្នុងការទទួលបានបទពិសោធន៍ នៃកំពូលស្មាតហ្វូនដ៏អស្ចារ្យសម្រាប់អនាគតម៉ូឌែលនេះ។​

ដូច្នេះបើចង់ដឹងច្បាស់ សូមមកមើលតម្លៃ និងលក្ខណៈពិសេសអស្ចារ្យរបស់ Samsung Galaxy S20 FE (Truly Fan Edition) ជាមួយយើងទាំងអស់គ្នា៖

* Galaxy S20 FE (Fan Edition)

- តម្លៃ៖ $646 ជាមួយនឹង 8GB (RAM) / 128 GB (ROM) អាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1TB

- ទំហំអេក្រង់៖ 6.5 អ៊ីញ

- ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-O Display ប្រភេទ Dynamic SUPER AMOLED 2X

- កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 32 MP

- កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 8 MP (Telephoto), 12 MP (Ultra-Wide)

- ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990

- ថាមពលថ្ម៖ 4,500 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ 15 W និងប្រើខ្សែល្បឿនលឿន 25W)

- ពណ៌ 5 ជម្រើស៖ Cloudy Navy (ខៀវ), Cloudy Lavender (ស្វាយខ្ចី), Cloudy Mint (បៃតងខ្ចី), Cloudy Red (ក្រហម)

  ស្មាតហ្វូន Galaxy S20 FE
  ស្មាតហ្វូន Galaxy S20 FE

ម៉េចដែរប៉ុណ្ណឹង គ្រប់គ្រាន់ និងអាចធ្វើការសម្រចចិត្តតែម្តងបាននៅ? មិនងាយនឹងបានប្រើទេណា និយាយទៅលោកអ្នកដែលធ្លាប់ប្រើ និងដឹងពីចំណុចកំពូលក៏ដូចជាលក្ខណៈពិសេសនៃស្តេចកំពូលស្មាតហ្វូន ឬអធិរាជស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង គឺប្រាកដជាដឹងច្បាស់ជាងអ្នកណាទាំងអស់ អ៊ីចឹងនៅចាំអីទៀត៕​

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល  សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32។ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T