អបអរសាទរ មុននេះបន្តិច តូតា សម្រាលកូនដោយសុវត្ថិភាព

//s9.kh1.co/d3/d33eab6e38b21d540aaae2d7a5976b3964b6aff7.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

គឺជាដំណឹងដ៏រីករាយ និងត្រេកអរបំផុត ពេលដែលបានដឹងថា តារាសម្ដែង តូតា បានធ្វើការសម្រាលកូនបានដោយសុវត្ថិភាព ក្រោយពរពោះជាច្រើនខែកន្លងមក។

ភ្នំពេញ៖ នៅវេលាមុននេះបន្តិច តារាសម្ដែង ម៉ាក សែនសូនីតា (តូតា) ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសាររបស់នាង ដោយនាងទើបតែសម្រាលបានកូនដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយរៀបការ និងពរពោះជាច្រើនខែកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងដំណឹងដ៏សែនរីករាយនេះផងដែរ យើងឃើញថា គ្រប់បណ្ដាមហាជន ក៏ដូចជាហ្វេនៗទាំងអស់ បាននាំគ្នាផ្ញើពាក្យអបអរសាទរដល់តារារូបនេះគ្រប់គ្នា។ ពិសេសនោះ គឺអ្នកនៅក្នុងរង្វង់គ្រួសាររបស់តារាស្រីរូបនេះ ពួកគេពិតជាមានក្ដីត្រេកអរជាខ្លាំង ដោយបានឃើញក្មេងតូចដ៏គួរឲ្យក្នាញ់នេះ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែង តូតា បានចូលរោងរៀបមង្គលការតាមប្រពៃណីជាមួយស្វាមី កាលពីអំឡុងខែ កុម្ភៈកន្លងទៅ យ៉ាងអធិកអធមនិងមានភ្ញៀវចូលរួមយ៉ាងកុះករផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

តូតា
តូតា
តូតា ត្រៀមសម្រាល
តូតា ត្រៀមសម្រាល
កូន តូតា
កូន តូតា
ម៉ាក សែនសូនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T