មីឆាខ្ទះវិល! អ្នកលក់មីឆា រាំបង្វិលខ្ទះក្ដៅជុំវិញក្បាល យ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

//s9.kh1.co/8b/8ba54912c44980d937d2b93c213a273cd10ebadc.png
សង្គម

 ១៥-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយ នូវសកម្មភាពអ្នកលក់មីឆាម្នាក់ បានរាំបង្វិលខ្ទះក្ដៅជុំវិញក្បាល នៅចំពោះមុខហ្វូងមនុស្ស

ចិន៖ ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយ នូវសកម្មភាពអ្នកលក់មីឆាម្នាក់ បានរាំបង្វិលខ្ទះក្ដៅជុំវិញក្បាល នៅចំពោះមុខហ្វូងមនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា អ្នកលក់មីឆា បានថ្ពួកវែកទៅនឹងដៃខ្ទះដែលកំពុងតែក្ដៅ ហើយចាប់ផ្ដើមរាំ និងបង្វិលជុំវិញក្បាលចំនួន៩ជុំទៅតាមបទចម្រៀង យ៉ាងស្ទាត់ជំនាញ។ បន្ទាប់ពីបង្វិលអស់ចិត្តហើយ នាងក៏ដាក់ខ្ទះទៅលើចង្ក្រានវិញ និងបន្ដរាំបណ្ដើរ ឆាមីបណ្ដើរ។ ហើយមិនយូរប៉ុន្មាន នាងក៏ចាប់ផ្ដើមបង្វិលខ្ទះជុំវិញក្បាលបន្ដទៀតផងដែរ។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីបខាងលើនេះ មានអ្នកចុចចូលទស្សនានៅលើបណ្ដាញសង្គមរហូតដល់ទៅជាង៩លានដងឯណោះ ហើយមានអ្នកខ្លះបានបញ្ចេញមតិដោយលើកឡើងថា អ្នកលក់មីឆារូបនេះ ប្រាកដជាបានហ្វឹកហាត់មួយរយៈ ប៉ុន្ដែប្រសិនបើភ្លាត់ស្នៀត មីឆាដ៏ក្ដៅក្នុងខ្ទះនឹងជះទៅលើហ្វូងមនុស្សជាមិនខាន៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
អ្នកលក់មីឆារូបនោះ
អ្នកលក់មីឆារូបនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T