ខណៈទឹកជំនន់ជន់លិច ខេមរៈ សិរីមន្ត បញ្ចេញបទចម្រៀងមួយចំណងជើងថា «ឱ! ទឹកជំនន់អើយ» (មានវីដេអូ)

//s9.kh1.co/a8/a8a4e5e028d4f6b87db2fd9644dabb3fc588692b.jpg
នារី

 ១៣-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ខេមរៈ សិរីមន្ត បញ្ចេញបទចម្រៀងមួយចំណងជើងថា «ឱ! ទឹកជំនន់អើយ»

ភ្នំពេញ៖ នារយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្តក្រុងមួយចំនួនកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារគ្រោះធម្មជាតិ និងអាកាសធាតុប្រែប្រួល បណ្តាលបងប្អូនប្រជាជនកម្ពុជានៅតាមតំបន់មួយចំនួនកំពុងជួបផលលំបាកគ្រោះទឹកជំនន់ឡើងខ្ពស់ជន់លិចអស់ផ្ទះសំបែង សត្វពាហនៈ និងដំណាំផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរពិតជាសរសើរ និងអរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់ ជួយជ្រំជ្រែងពីកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់នេះផងដែរ។

ស្រាប់តែម្សិលមិញនេះកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ខេមរៈ សិរីមន្ត បានបញ្ចេញនូវវីដេអូចម្រៀងមួយបទដែលមានចំណងជើងថា «ឱ! ទឹកជំនន់អើយ» ដែលមានការចូលរួមសម្តែងដោយអ្នកនាង សារ៉ាយ សក្កណា ផងដែរ៕

ចង់ដឹងថា តើបទចម្រៀងមួយនេះមានអត្ថន័យ និងពិរោះយ៉ាងណា? សូមទស្សនាវីដេអូបទចម្រៀង «ឱ! ទឹកជំនន់អើយ» ទាំងអស់គ្នា៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ​ សិរីមន្ត
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T