ហ្វេនៗចង់ឈាមច្រមុះ ព្រោះតែសកម្មភាព Jimin ពេលសម្ដែងបទថ្មី (មានវីដេអូ)

//s9.kh1.co/c8/c82c23ce6e45f6a7f86a0b7dbb5e61aab952e26a.jpg
នារី

 ១២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រាល់ការសម្ដែងរបស់ Jimin គឺតែងតែមានភាពរស់រវើក និងទាក់ទាញគ្រប់បទ ជាពិសេស Jimin បានធ្វើហ្វេនៗ ស្រែកស្ទើរតែបែកបំពង់ក ខណៈពេលកំពុងសម្ដែងបទ Filter។

កូរ៉េខាងត្បូង ៖ Jimin សមាជិកក្រុម BTS មានតួនាទីជាអ្នកច្រៀង​​​ និងជាអ្នករាំជួរមុខ​ ក្រៅពីនេះ តារាប្រុសរូបនេះ មានទេពកោសល្យសម្ដែង បានយ៉ាងល្អឥតខ្ចោះផងដែរ ដោយលោកតែងតែទទួលបាន ការពោលសរសើរពីសំណាក់ហ្វេនៗ ទូទាំងពីភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ជាការពិតណាស់ ARMYs ស្ទើរសន្លប់ម្ដងៗ ពេលកំពុងទស្សនា ការសម្ដែងរបស់Jimin!

កាលពីថ្ងៃទី ១០ និង​ ១១ ខែ​តុលា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន BigHit Entertainment បានរៀបចំការប្រគំតន្រ្តីតាម Online ដែលមានឈ្មោះថា ON:E

Jimin
Jimin

  កំឡុងពេលនៃការសម្ដែងទោលរបស់ Jimin ក្នុងបទ​ Filter បានសម្លាប់បេះដូងបណ្ដាហ្វេនៗអ្នកគាំទ្រ ដោយលោកបានបង្ហាញកាយវិការ ទឹកមុខ យ៉ាងទាក់ទាញ ជាពិសេសគឺការបង្ហាញក្បាច់រាំដ៏ស៊ិចស៊ី ប្រៀបដូចជាថ្នាំសណ្ដំ ធ្វើឲ្យ ARMYs ឈ្លក់វង្វេង​ ស្រែកស្ទើរបែកបំពង់ក។  

Jimin  
Jimin  

ការសម្តែងប្រព្រឹត្តទៅយ៉ាងរលូន  លើសពីនេះទៅទៀត មុនពេល Jimin ឡើងសម្ដែងបទ Filter នេះ សមាជិកក្រុម BTS ដទៃទៀត មានដូចជា Jungkook  Suga និង V បានបង្ហើបប្រាប់ហ្វេនៗដែរថា ការសម្ដែងរបស់ Jimin លើកនេះ គឺពិតជាមិនធម្មតាឡើយ៕

ចង់ដឹងថា តើការសម្ដែងរបស់ Jimin មានភាពទាក់ទាញ និងពិសេសប៉ុណ្ណានោះ?

តោះមកទស្សនារូបភាព និងវីដេអូដែលហ្វេនៗលួចថតទុក ខាងក្រោមនេះ 

Jimin 
Jimin 
Jimin  
Jimin  
វីដែអូJimin សម្ដែងបទ Filter
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T