ខួបកំណើតកូនប្រុសអាយុ ១ឆ្នាំ ផាន់ ផាត់ណា រៀបចំឡើងយ៉ាងសាមញ្ញ មានតារាល្បីចូលរួមច្រើន

//s9.kh1.co/a9/a906c24d2c5fe820105e4a6995313fb5d69fd4c1.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីយប់មិញនេះ តារាសម្ដែងស្រីពេញដោយសមត្ថភាព អ្នកនាង ផាន់ ផាត់ណា បានធ្វើពិធីខួបកំណើតជូនកូនប្រុសអាយុ ១ឆ្នាំ យ៉ាងសាមញ្ញ និងមានតារាល្បីៗចូលរួមច្រើន។

ភ្នំពេញ៖ ជាការពិតត បច្ចុប្បន្នតារាសម្ដែងស្រីអ្នកនាង ផាន់ ផាត់ណា មានកូនប្រុសម្នាក់មានមុខមាត់ស្អាត គួរឲ្យក្នាញ់ទៀតផង  ក្រោយបង្ហាញមុខកូនប្រុស តែងតែមានមហាជនជាច្រើនសរសើរពីមុខមាត់កូននាងគ្រប់ៗគ្នាតែម្ដង។ លើសពីទៅទៀត អ្នកម៉ាក់សម័យថ្មីរូបនេះ ទោះរវល់ជាមួយការងារយ៉ាងនាក្ដីក៏ឆ្លៀតពេលនៅកំដរ និងមើលថែកូនប្រុសផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយមានកូនរួច គេឃើញទឹកមុខតារាស្រីរូបនេះ ពោរពេញដោយក្ដីសុខ និងសុភមង្គលខ្លាំង ជាពិសេស តែងតែផ្ដល់នូវភាពកក់ក្ដៅជូនកូនប្រុសសំណព្វជានិច្ច ក្នុងនោះដែរ តារារូបនេះ ក៏និយមបង្ហោះរូបភាពភាពបង្ហាញពីភាពស្និតស្នាល និងស្នាមញញឹមយ៉ាងស្រស់ស្រាយថែមទៀត។ ម្យ៉ាងវិញទៀត ពេលនេះ កូនប្រុសអ្នកនាង ផាន់ ផាត់ណា មានអាយុ ១ឆ្នាំហើយ ចំណែកមុខមាត់ក៏កាន់តែសង្ហា ស្អាតមិនចាញ់ម្ដាយនោះទេ។ 

តួយ៉ាង កាលពីយប់មិញ តារាស្រីរូបនេះ បានរៀបចំកម្មវិធីខួបកំណើតជូនកូនប្រុសជាទីស្រលាញ់យ៉ាងសាមញ្ញ និងបានអញ្ជើញភ្ញៀវជាច្រើន មានទាំងតារាៗចូលរួម ហើយក្នុងពិធីនោះ នាងបានរៀបចំឡើង យ៉ាងស្រស់ស្អាត និងលេចធ្លោគួរឲ្យទាក់ភ្នែកតែម្ដង។ លើសពីនេះទៅទៀត គេសង្កេតឃើញ អ្នកនាង ផាន់ ផាត់ណា បានសម្ដែងនៅអារម្មណ៍រំភើប ដោយនេះជាលើកទីមួយក្នុងឆាកជីវិតបានរៀបចំខួបកំណើតជាកូនប្រុសដំបូងយ៉ាងដូច្នេះ៕

ប្រភពរូបភាព៖ Roat Nimul Men

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង ផាន់ ផាត់ណា 
  អ្នកនាង ផាន់ ផាត់ណា 
  អ្នកនាង ផាន់ ផាត់ណា  និងកូនប្រុស
  អ្នកនាង ផាន់ ផាត់ណា  និងកូនប្រុស
  អ្នកនាង ផាន់ ផាត់ណា  និងកូនប្រុស
  អ្នកនាង ផាន់ ផាត់ណា និងកូនប្រុស
  អ្នកនាង ផាន់ ផាត់ណា  និងកូនប្រុស
  អ្នកនាង ផាន់ ផាត់ណា និងកូនប្រុស
ទិដ្ឋភាពក្នុងពិធីខួបកំណើតកូនប្រុស   អ្នកនាង ផាន់ ផាត់ណា

ផាន់ ផាត់ណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T