ក្រោយជា ពីកូវីដ១៩មកទល់ពេលនេះ Lydia មិនទាន់អស់ចិត្តទៅពិនិត្យម្ដងទៀត ឃើញថាមានបញ្ហា...

//s9.kh1.co/61/614a0eb8d3df3c8317fba52d3b42130761d8f3a3.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឃើញថាជាសះស្បើយហើយហ្នឹង តែក្រោយពេលទៅពិនិត្យមើលម្ដងទៀត លទ្ធផលរបស់ តារាស្រី Lydia បានរកឃើញថា មិនមានការជាសះស្បើយ ១០០ ភាគរយនោះទេ

ថៃ៖ បើទោះបីជាបានជាសះស្បើយពីជំងឺ កូវីដ១៩ អស់រយៈពេលជាច្រើនខែមកនេះ តែតារាស្រី Lydia នៅតែមិនមានភាពទុកចិត្តបាន ដោយកាលពីថ្មីៗនេះ នាងក៏បានទៅធ្វើការពិនិត្យសួតសាជាថ្មីម្តងទៀត ដើម្បីពិនិត្យមើលពីការខូចខាតសួតដោយសារតែការឆ្លងជំងឺ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើលដល់ហ្វេនៗជាច្រើននោះគឺ លទ្ធផលនៃការពិនិត្យបានសន្និដ្ឋានថា ពោងខ្យល់(Alveoli) ដែលរងរបួសដោយសារជំងឺនោះ គឺមិនទាន់បានជាសះស្បើយនោះទេ ដោយការផ្លាស់ប្តូរអុកស៊ីសែនជាមួយកាបូនឌីអុកស៊ីតនៅក្នុងសួត គឺមានភាពសកម្មតែ ៦០% តែប៉ុណ្ណោះ ដូច្នេះហើយ ត្រូវតែធ្វើការពិនិត្យមើលបន្តទៀត ដើម្បីរកឲយឃើញថា តើអាចនឹងជា ១០០% ដែរទេ។ 

ក្នុងនោះដែរ Lydia បានបង្ហាញបន្ថែមទៀតថា  កាលពីកន្លងទៅនេះ នាងបានសង្កេតមើលខ្លួនឯង អំឡុងពេលរត់ហាត់ប្រាណ គឺមានភាពហត់នឿយខ្លាំង ហើយចង្វាក់បេះដូងជាមធ្យម បានលោតដល់ ១៨០bpm  ដូច្នេះហើយ នាងបានយល់ថា រាងកាយរបស់នាង នៅមិនទាន់មានសុខភាពល្អឡើងវិញនោះទេ ខណៈពេលដែលស្វាមីរបស់នាង លោក Matthew  បានជាសះស្បើយ ១០០ ភាគរយ ទៅហើយ ។

យ៉ាងណាមិញ បន្ទាប់ពីបានជ្រាបដំណឹងបែបនេះ ក៏មានមនុស្សជាច្រើនចូលមកគាំទ្រ Lydia ហើយក៏បានជូនពរនាង ឲ្យត្រឡប់មកជាសះស្បើយមួយរយភាគរយ  យ៉ាងឆាប់រហ័ស ក៏ដូចជាបាន ណែនាំមិនឲ្យនាងធ្វើលំហាត់ប្រាណខ្លាំងពេកនោះដែរ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Lydia 
Lydia 
Lydia 
Lydia 
Lydia 
Lydia 
Lydia និង ស្វាមី
Lydia និង ស្វាមី
Lydia អំឡុងពេលពិនិត្យជំងឺ
Lydia អំឡុងពេលពិនិត្យជំងឺ
Lydia អំឡុងពេលពិនិត្យជំងឺ
Lydia អំឡុងពេលពិនិត្យជំងឺ
Lydia អំឡុងពេលពិនិត្យជំងឺ
Lydia អំឡុងពេលពិនិត្យជំងឺ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T