កូន១កូន២ អស់ហើយ! តែតារាប៉ុន្មានគូនេះ ស្រលាញ់គ្នារាប់ឆ្នាំ នៅតែផ្អែមល្ហែម

//s9.kh1.co/28/289ed587d63c0d88348253f132d4cba387ec37db.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គូជីវិតតារាប្រុសស្រីទាំងនេះ ក្រោយរៀបការប្ងើតគ្រួសាររៀងៗខ្លួនរួចមក តែងតែទទួលបានពាក្យសរសើរ និងមានចំណងស្នេហារឹងមាំគួរឲ្យកត់សម្គាល់។

ភ្នំពេញ៖ បើគិតប៉ុន្មានឆ្នាំចុងក្រោយនេះ មានសិល្បករ សិល្បការិនីខ្មែរយើងជាច្រើនដួង បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ហើ់យដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីមានចាស់ទុំ និងហ្វេនៗដឹងលឺផងដែរ។ ដោយគេសង្កេតឃើញមានតារាប្រុសស្រីមិនច្រើនគូនោះទេ ដែលបានរៀបការសាងជីវិតគូបន្តជាមួយតារាៗដូចគ្នានោះ តែទោះបីជាយ៉ាងណាក៏ពួកគេ នៅតែមានសុភមង្គលខ្លាំងមិនលើសគ្នាប៉ុន្មានឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយរៀបការរួច មានតារាជាច្រើននៅតែបន្តការងារសិល្បៈ និងទទួលបានឈ្មោះល្បីល្បាញមិនចាញ់ពេលមុនៗឡើយ ជាពិសេស ខណៈពេលដែលមានកូនរៀងៗខ្លួន ប្រជាប្រិយភាពនៅតែបន្តមាន និងខ្លាំងលើសដើមទៀតផង។ លើសពីនេះទៅទៀត មានគូខ្លះរៀបការនឹងគ្នាជាង ១០ហើយ តែទំនាក់ទំនងប្ដីប្រពន្ធ នៅតែរឹងមាំ និងមានភាពផ្អើមល្ហែមមិនចាញ់កាលផ្ដើមស្នេហ៍នោះទេ។ 

ទន្ទឹមនឹងនោះផងដែរ គេក៏សង្កេតឃើញ ស្វាមីភរិយារួមសិល្បៈនឹងគ្នាប៉ុន្មានគូនេះ នៅតែស្និទ្ធស្នាលនឹងគ្នា បើទោះបីមានកូន ហើយមានវ័យជ្រេបន្តិចក៏ដោយ។ ដែលគូស្វាមីភរិយាបានរៀបការតាមច្បាប់ ហើយនៅតែស្វីតគ្មានថ្ងៃប្រែ និងជាសិល្បករ សិល្បការិនីដូចគ្នានោះមានដូចជា៖

ទី១៖ អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត

ដោយតារាប្រុសស្រីមួយគូនេះបានរៀបការជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ និងមានកូនផងដែរ តែចំណងអាពាហ៍ពិពាហ៍ អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត នៅតែរឹងមាំ ហើយស្រលាញ់គ្នាខ្លាំងលើសដើមទៀតផង។ 

អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត 
អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត 
អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត 
អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត 
អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ជាមួយកូនៗ 
អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ជាមួយកូនៗ 

ទី២៖ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ

ចំណែកពិធីករ និងពិធីការិនីឆ្នើម លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ មួយគូនេះវិញ ទោះរៀបការច្រើនឆ្នាំ មានកូនឃ្យូតគួរឲ្យក្នាញ់ និងមានវ័យជ្រេរៀងៗក៏ពិតមែន តែទំនាក់ទំនងប្ដីប្រពន្ធអ្នកទាំងពីរ នៅតែល្អូកល្អើននឹងគ្នាមិនចាញ់គូស្នេហ៍វ័យក្មេងឡើយ។ 

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល ជាមួយអ្នកនាង គង់ សុជាតិ និងកូនស្រី
លោក ជា វិបុល ជាមួយអ្នកនាង គង់ សុជាតិ និងកូនស្រី
លោក ជា វិបុល ជាមួយអ្នកនាង គង់ សុជាតិ និងកូនស្រី
លោក ជា វិបុល ជាមួយអ្នកនាង គង់ សុជាតិ និងកូនស្រី

ទី៣៖ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា

អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា អាចចាត់ទុកថាជាស្វាមីភរិយាមួយគូ ដែលតែងតែធ្វើឲ្យហ្វេនជាច្រើនរំភើប និងចង់បានជីវិតគ្រួសារដូចអ្នកទាំងពីរ ហើយពេលនេះ តារាប្រុសស្រីមួយគូនេះ ក៏មានកូនស្រីម្នាក់គួរឲ្យក្នាញ់ផងដែរ។ 

អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា
អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា
អ្នកនាង គង់ ចាន់ស្រីមុំ  ជាមួយលោក គឹម សីហា និងកូនស្រី
អ្នកនាង គង់ ចាន់ស្រីមុំ  ជាមួយលោក គឹម សីហា និងកូនស្រី
អ្នកនាង គង់ ចាន់ស្រីមុំ  ជាមួយលោក គឹម សីហា និងកូនស្រី
អ្នកនាង គង់ ចាន់ស្រីមុំ ជាមួយលោក គឹម សីហា និងកូនស្រី

ទី៤៖ អ្នកនាង អេនជី និងស្វាមី

អ្នកនាង អេនជី និងស្វាមី បានទាក់ទងមើលចិត្តគ្នាអស់ជាច្រើនឆ្នាំ រហូតសម្រេចចិត្តរៀបការនឹងគ្នា ដើម្បីកសាងជីវិតគ្រួសារ ដោយពេលនេះ អ្នកទាំងពីរក៏ទើបនឹងទទួលបានសមាជិកថ្មីជាកូនប្រុសម្នាក់គួរឲ្យស្រលាញ់ផងដែរ។ 

អ្នកនាង អេនជី និងស្វាមី 
អ្នកនាង អេនជី និងស្វាមី 
អ្នកនាង អេនជី ជាមួយស្វាមី  និងកូនប្រុស
អ្នកនាង អេនជី ជាមួយស្វាមី  និងកូនប្រុស
អ្នកនាង អេនជី ជាមួយស្វាមី  និងកូនប្រុស
អ្នកនាង អេនជី ជាមួយស្វាមី និងកូនប្រុស

ទី៥៖ អ្នកនាង សួស វីហ្សា និងលោក ថមមី

ស្វាមីភរិយា តារាចម្រៀង និងតារាសម្ដែង អ្នកនាង សួស វីហ្សា និងលោក ថមមី ក្រោយរៀបការរួច​ អ្នកទាំងពីរ តែងតែបង្ហោះរូបភាពស្វីតៗនឹងគ្នាគ្មានលួសមួយថ្ងៃសោះឡើយ ដោយពេលនេះ អ្នកទាំងពីរក៏កំពុងត្រៀមទទួលសមាជិកថ្មីជាកូនស្រីនៅថ្ងៃស្អែកផងដែរ។

អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី

ទី៦៖ អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី

បើទោះបី  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី ទើបបានរៀបការនឹងគ្នាពេលវ័យជ្រេរៀងខ្លួន តែជីវិតស្វាមីអ្នកទាំងពីរ ពិតជាបានធ្វើឲ្យហ្វេនសរសើរមិនដាច់ពីមាត់ ដោយមួយរយៈចុងក្រោយនេះ គូសា្វមីភរិយានេះ តែងតែបង្ហាញសេក្ដីសុខក្នុងគ្រួសារ និងរូបភាពស្វីតៗមិនចាញ់ក្មេងឡើយ។

អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី
អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី
  អ្នកនាង ស៊ឹម សូលីកា ជាមួយលោក អេង ឬទ្ធី និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា ជាមួយលោក អេង ឬទ្ធី និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា ជាមួយលោក អេង ឬទ្ធី និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា ជាមួយលោក អេង ឬទ្ធី និងកូនស្រី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T