ចាប់ពីខែក្រោយទៅ ជប៉ុនគ្រោងនឹងដកប្រទេសចំនួន១២នេះ ចេញពីបំរាមនៃការធ្វើដំណើរ

//s9.kh1.co/05/0592f70ae009e755aebb379fcad1c1864cc6e9fc.jpg
សង្គម

 ០៨-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាសែត Yomiuri បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះថា ប្រទេសជប៉ុនគ្រោងនឹងដក ប្រទេសចំនួន១២ ចេញពីបំរាមនៃការធ្វើដំណើរនៅខែក្រោយនេះ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតខ្លាំង។

ជប៉ុន៖ យោងតាមកាសែត Yomiuri បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះថា ប្រទេសជប៉ុនគ្រោងនឹងដក ប្រទេសចំនួន១២ ចេញពីបំរាមនៃការធ្វើដំណើរនៅខែក្រោយនេះ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពនៅក្នុងអាកាសយានដ្ឋានប្រទេសជប៉ុន
ទិដ្ឋភាពនៅក្នុងអាកាសយានដ្ឋានប្រទេសជប៉ុន

ក្នុងចំណោមប្រទេស និងដែនដីទាំង១២នោះរួមមាន ប្រទេសចិន តៃវ៉ាន់ អូស្ដ្រាលី នូវែលសេឡង់ សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម និងម៉ាឡេស៊ីជាដើម រីឯប្រទេសចំនួនទៀត​មិនទាន់បញ្ជាក់ឈ្មោះនៅឡើយទេ។ ខណៈដែលប្រទេសជប៉ុននាពេលបច្ចុប្បន្ន ក៏បានដាក់បំរាមនេះទៅលើប្រទេស និងដែនដីសរុបចំនួន១៥៩ផងដែរ ដើម្បីជាផ្នែកមួយក្នុងការទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ-១៩។

ទិដ្ឋភាពនៅក្នុងអាកាសយានដ្ឋានប្រទេសជប៉ុន
ទិដ្ឋភាពនៅក្នុងអាកាសយានដ្ឋានប្រទេសជប៉ុន

ទន្ទឹមនឹងនេះ ប្រទេសជប៉ុននឹងកាត់បន្ថយរយៈពេលធ្វើចត្ដាឡីស័ក ដែលមានរយៈពេលពីរសប្ដាហ៍ សម្រាប់អ្នកដំណើរអាជីវកម្មមួយចំនួនផងដែរ។ ម្យ៉ាងវិញទៀត ច្បាប់ថ្មីនេះក៏នឹងអនុវត្ដសម្រាប់ការវិលត្រលប់របស់ជនជាតិជប៉ុន និងជនបរទេសដែលអ្នកកាន់ទិដ្ឋាការយៈពេលវែង ដែលពួកគេនឹងត្រូវលើកលែងការធ្វើចត្ដាឡីស័ក ដោយអាស្រ័យលើលទ្ធផលតេស្ដនៅឯអាកាសយានដ្ឋាន។

គួរឲ្យដឹងដែរថា ប្រទេសជប៉ុនគ្រោងនឹងមានវ៉ាក់សាំងចំនួន៥២១លានដូស ពីប្រភេទផ្សេងគ្នានៅក្នុងឆ្នាំ២០២១ខាងមុខ ខណៈដែលប្រទេសនេះមានប្រជាជនសរុបតែចំនួន ១២៦លាននាក់ប៉ុណ្ណោះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T