អបអរផង! ស្ងាត់ៗ លៀង ចាន់ឡា ថតPre Wedding ជាមួយគូដណ្ដឹង ត្រៀមថ្ងៃពិសេស

//s9.kh1.co/8c/8c54931dbc4458f20b5f9267363789caca3d891b.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាន់តែចាប់អារម្មណ៍ខ្លាំងជាមួយនឹង តារាស្រីស្រស់វ័យក្មេង កញ្ញា លៀង ចាន់ឡា បន្ទាប់ពីបានបង្ហាញដំណឹងល្អ ក្នុងពេលដែលខ្លួនបានទៅថត Pre Wedding ជាមួយនឹងគូដណ្ដឹងយ៉ាងស្រស់សោភា។

ភ្នំពេញ៖ តារាស្រីវ័យក្មេង និងជាអតីតបេក្ខភាព ក្នុងកម្មវិធី X Factor កញ្ញា លៀង ចាន់ឡា កាន់តែទទួលបានប្រជាប្រិយភាព​ និងការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ជាពិសេស បច្ចុប្បន្ននេះ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ពីមហាជនជាច្រើន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកមកមើលពីជីវិតឯកជនវិញម្ដង ឃើញថា ថ្មីៗនេះ កញ្ញា លៀង ចាន់ឡា បានបង្កភាពភ្ញាក់់ផ្អើលយ៉ាងខ្លាំងដល់ហ្វេនៗ ដោយបានបង្ហាញពីដំណឹងដ៏ល្អ ក្នុងពេលដែលខ្លួននាង បានទៅថត Pre Wedding ជាមួយនឹងគូដណ្ដឹងយ៉ាងរីករាយ ត្រៀមខ្លួនចូលរោងការនាពេលខាងមុខនេះ ។ 

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងពេលដែលកំពុងតែថតរូបភាព Pre Wedding នេះ កញ្ញា លៀង ចាន់ឡា ក៏មានការតុបតែងខ្លួន បង្ហាញសម្រស់ដ៏ទាក់ទាញ  ក្នុងឈុតប្រពៃណី ជាមួយនឹងគូដណ្ដឹង ដែលមើលទៅពិតជាស្រស់ស្អាត ប្លែកភ្នែក និងទទួលបានការសរសើរ ក៏ដូចជា ការពេញចិត្តពីសំណាក់ទស្សនិកជន ផងដែរ៕ 

ប្រភព៖ Win Samangka & Salon

សូមទស្សនារូបភាពខាងក្រោម៖ 

លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា និង គូដណ្ដឹង
លៀង ចាន់ឡា និង គូដណ្ដឹង
លៀង ចាន់ឡា និង គូដណ្ដឹង 
លៀង ចាន់ឡា និង គូដណ្ដឹង 
លៀង ចាន់ឡា និង គូដណ្ដឹង 
លៀង ចាន់ឡា និង គូដណ្ដឹង 
លៀង ចាន់ឡា និង គូដណ្ដឹង 
លៀង ចាន់ឡា និង គូដណ្ដឹង 
លៀង ចាន់ឡា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T