ខ្លាំងបាត់! ហង្សមាស ជាផលិតកម្មដំបូងគេបង្អស់ផលិតបទ សម្រាប់បុណ្យកឋិន ក្នុងឆ្នាំនេះ (មានវីដេអូ)

//s9.kh1.co/25/2560b0f5c84a7e62cbc96d29e57d4a1d49438467.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ វេលានៃពិធីបុណ្យកឋិនទានបានចូលមកដល់ហើយ ហើយបទចម្រៀងទើបចេញថ្មីរបស់ ផលិតកម្មរស្មីហង្សមាស ក៏បានមកដល់ហើយដែរ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកស្តាប់ ដែលបទចម្រៀងសម្រាប់រដូវកាលបុណ្យកឋិនបើកឆាកដំបូងគេនេះគឺបទ «អានិសង្សកឋិនទាន»  ជាបទចម្រៀងបែបប្រពៃណីដ៏ពីរោះប្លែក និងទាក់ទាញបំផុត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគេចាប់អាមរម្មណ៍កាន់តែខ្លាំងនៃបទចម្រៀងនេះ គឺក្រៅពីពីរោះប្លែកហើយ នោះ ថែមទាំងច្រៀងដោយតារាចម្រៀងល្បីឈ្មោះច្រៀងរួមគ្នារហូតដល់ ៦រូប ដែលឯណោះ ដោយក្នុង នោះរួមមាន ៖ លោក ណយ វ៉ាន់ណេត អ្នកនាង ខាត់ សុឃីម លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណារាជ អ្នកនាង សុគន្ធ និសា និង កញ្ញា ផន ស្រីខួច ដែលបាន ច្រៀងរៀបរាប់អំពីអានិសង្ស នៃកឋិនទាន សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្តាប់ និងយល់ដឹងគ្រប់ៗគ្នាផងដែរ ។

បទចម្រៀងបែបប្រពៃណីដ៏ពីរោះប្លែកនេះផងដែរត្រូវបានរៀបចំទំនុកច្រៀងដោយ ឯកឧត្តម ហ៊ុន ហេង និងរួមប្រឹក្សាដោយព្រះភិក្ខុសាសនាបណ្ឌិតកោ មឿន សុទ្ធា ព្រមទាំង សម្រួលបទភ្លេងដោយ ម៉ម សុគន្ធា ដែលសុទ្ធសឹងជាអ្នកមានស្នាដៃ និងល្បីឈ្មោះបំផុត ។

រីករាយស្តាប់កម្សាន្ត «អានិសង្សកឋិនទាន» ទាំងអស់គ្នាតាមរយៈ Link ខាងក្រោម៖

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T