កុំភ័យ TikTok មិនទៅណាចោលអ្នកទេ! តោះ ចាប់ផ្តើមចំណាយពេលជាមួយជីវិតខាងក្រៅឲ្យបានច្រើន

//s9.kh1.co/61/61f19eec306891691575c0cd8d423e870cd9cdc5.jpg
សង្គម

 ០៦-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

បណ្តាញ​សង្គម​ TikTok ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ​ពី​​ក្រុម​អ្នក​ប្រើប្រាស់​​របស់​ខ្លួន​​ នៅក្នុង​ប្រទេស​​​កម្ពុជា ជាមួយ​នឹង​វីដេអូ​​ខ្លីៗ បែបកំប្លែង ​ហើយប្លែក។ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន នៅតែអាច​​បន្ត​រីក​រាយ​ទស្សនា​វីដេអូ​កម្សាន្តប្លែកៗ ​មក​ពី​ជុំ​វិញពិភព​លោក​ប្រកប​ដោយ​ប្រសិទ្ធភាព TikTok ​​បានបង្កើតកម្មវិធី​​ថ្មី​មួយ ដែល​អនុញ្ញាត​​ឱ្យ​អ្នក​ប្រើប្រាស់​អាចតាមដាន ​​និង​គ្រប់​គ្រង​ពេល​វេលា​ដែល​បាន​ចំណាយ​​​នៅ​លើ​​ TikTok ។

ភ្នំពេញ៖ បណ្តាញ​សង្គម​ TikTok ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ​ពី​​ក្រុម​អ្នក​ប្រើប្រាស់​​របស់​ខ្លួន​​ នៅក្នុង​ប្រទេស​​​កម្ពុជា ជាមួយ​នឹង​វីដេអូ​​ខ្លីៗ បែបកំប្លែង ​ហើយប្លែក។ ដើម្បីឱ្យអ្នកប្រើប្រាស់របស់ខ្លួន នៅតែអាច​​បន្តរីករាយទស្សនាវីដេអូកម្សាន្តប្លែកៗ មកពីជុំវិញពិភពលោកប្រកបដោយប្រសិទ្ធភាព TikTok ​​បានបង្កើតកម្មវិធី​​ថ្មីមួយ ដែលអនុញ្ញាត​​ឱ្យអ្នកប្រើប្រាស់អាចតាមដាន ​​និងគ្រប់គ្រងពេលវេលាដែលបានចំណាយ​​​នៅលើ​​ TikTok

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើអ្នកប្រើប្រាស់​ អាចបន្ត​​ទស្សនាវីដេអូប្រកបដោយប្រសិទ្ធភាព បានដោយរបៀបណា​​?

TikTok បាន​​សហការជាមួយនឹងអ្នកផលិតវីដេអូល្បីៗ ដូចជា @jameshenry, @gabe, @alanchikinchow ​និង @cosette ក្នុងការ​​​បង្កើតវីដេអូខ្លីៗ ដែលជំរុញ និលើកទឹកចិត្ត​​ឱ្យអ្នកប្រើប្រាស់ ពិនិត្យមើល​​ពេលវេលាដែលគេបានចំណាយនៅលើ TikTok វីដេអូទាំងនោះ​ បានបញ្ចូលនូវភ្លេង​​ដែលអ្នកប្រើប្រាស់ចូលចិត្តហើយប្រាប់​​​ឱ្យពួកគេ​​​​ចាប់ផ្តើមធ្វើកិច្ចការអ្វីមួយ ក្នុងជីវិតពិតរបស់ពួកគេវិញម្តង។ឧទាហរណ៍ការដើរលេងជុំវិញទីក្រុងដែលពួកគេរស់នៅអានសៀវភៅ ណាត់ជួប និងញ៉ាំអាហារជាមួយមិត្តភក្តិ ចាប់ផ្តើមណាត់ជួបនរណាម្នាក់ដែលគេពេញចិត្ត

ដើម្បីឱ្យប្រាកដថា សាររបស់ពួកគេពិតជាបានផ្ញើទៅអ្នកប្រើប្រាស់របស់ខ្លួន អ្នកផលិតវីដេអូបានបង្កើតវីដេអូទាំងនោះជាលក្ខណៈ TikTok ​ និងបានបង្ហោះវានៅក្នុងកម្មវិធីទូរស័ព្ទ TikTok តែម្តង

គោលបំណងក្នុងការបង្កើតវីដេអូទាំងនោះ គឺដើម្បីក្រើនរំឭកដល់អ្នកប្រើប្រាស់ទាំងអស់ថា TikTok អាចនៅរង់ចាំពួកគេបានខណៈពេលដែលពួកគេចេញទៅធ្វើកិច្ចការផ្សេងទៀត ក្នុងជីវិត​​​​របស់ពួកគេ ​​វីដេអូទាំងនេះ គឺ​​ជាវីដេអូខ្លីៗចុង​ក្រោយ​បង្អស់នៅក្នុងស៊េរីវីដេអូ​ «លោក​អ្នក​អាច​គ្រប់​គ្រង​វា​បាន​» ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់ ដើម្បីផ្តល់ឱ្យពួកគេនូវកម្មវិធីសុវត្ថិភាព ​​និងការអនុវត្តដ៏ល្អបំផុតពី​ TikTok ។

នៅ​ក្នុងវីដេអូ​ ក៏បានបង្ហាញពី​​កម្មវិធីគ្រប់គ្រងពេលវេលាអេក្រង់​​ TikTok ដោយ​​​គ្រាន់តែចុចលើប៊ូតុងសុខុមាលភាពឌីជីថល បន្ទាប់មក អ្នកប្រើប្រាស់អាច​​កំណត់ពេលវេលាដែលគេចង់ប្រើដោយ​​​ជ្រើសរើសរយៈពេលណាមួយរួចចាក់សោរដោយប្រើលេខកូដសម្ងាត់​​​៤ខ្ទង់

របៀបចូលទៅកាន់កម្មវិធីគ្រប់គ្រងពេលវេលាអេក្រង់

●        ចូល​ទៅ​កាន់​ «Privacy and setting​​» រួច​ចុច​លើ «Digital Wellbeing​»

●        ចុច​លើ «Screen Time Management​»

●        ជ្រើសរើស​ពេល​វេលាណាមួយ​ដែល​លោក​អ្នក​ពេញ​ចិត្ត រួច​ចុច​លើ​ប៊ូតុង​ពណ៌ក្រហម​នៅ​ខាង​ក្រោម​

កម្មវិធី TikTok 
កម្មវិធី TikTok 

TikTok តែង​តែសហការជាមួយ​​​អ្នក​ផលិត​វីដេអូ​ល្បីៗ ​ដើម្បី​អប់​រំ​ដល់​សហគមន៍ TikTok អំពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​អនឡាញ​ សុខុមាលភាព​ និង​កម្មវិធី​នានា ​ដែល​មាន​សម្រាប់​ពួក​គេ​។ សក្តានុពល​​​របស់​​អ្នក​ផលិត​ទាំង​នោះ បាន​​ជួយ​ឱ្យ​សហគមន៍​ទាំង​អស់​​ស្គាល់​គ្នា​ និង​​យល់កាន់​តែ​​ច្បាស់អំពីកម្ម​វិធី​ TikTok ​។​​ ​​អ្នក​​អាច​​ស្វែង​យល់បន្ថែម​ ពី​ការ​​​គ្រប់​គ្រង​ពេលវេលា​ប្រើប្រាស់​​​ នៅ​ក្នុង​មជ្ឈមណ្ឌល​សុវត្ថិភាព ​(Safety Center) ឬគណនីជំនួយ​ (@TikTokTips) ​ដែល​មាន​នៅ​ក្នុង​កម្មវិធី​ TikTok

TikTok ត្រូវបានដាក់ឱ្យប្រើប្រាស់នៅទូទាំង ១៥០ប្រទេសនិងតំបន់ដែលមាន៧៥ភាសា។ លោក​អ្នក​អាច​​ទាញយកកម្មវិធី TikTok ​ឥឡូវនេះបាន នៅលើ​ iOS  ឬ  Google Play៕ 

កម្មវិធី TikTok 
កម្មវិធី TikTok 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T