អ្នកណាមិនល្បី! កូននំក្រូសង់ស្លឹកតើយ នៅហាងកាហ្វេ លូណា ឆ្ងាញ់សាហាវ ញ៉ាំហើយចង់ញ៉ាំទៀត

//s9.kh1.co/51/515e6448368404e57c311cd8400bf9461946bb73.jpg
សង្គម

 ០៦-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ហាងកាហ្វេ លូណា (Luna Coffee and Bakery)  ជាហាងកាហ្វេមួយ បានធ្វើឱ្យអតិថិជនទទួលស្គាល់ យ៉ាងច្បាស់តែម្តង ក៏ព្រោះតែភាពឆ្នៃប្រឌិតខ្ពស់ក្នុងការផលិតនំ ប្លែកៗនិងគួរឱ្យចង់ញ៉ាំបំផុត។ កូននំក្រូសង់ស្លឹកតើយ ១ប្រភេទរបស់លូណា​ដែលមានតែ១គ្មាន២ បានធ្វើឲ្យអតិថិជនជាច្រើនចាប់អារម្មណ៍កាន់តែខ្លាំង ក៏ព្រោះតែ រូបរាងតូចៗដ៏ទាក់ទាញបំផុត ចំណែកឯរសជាតិវិញឆ្ងាញ់ ស្រួលញ៉ាំ បូករួមក្លិនឈ្ងុយរបស់ប៊រ និងស្លឹកតើយ ថែមទៀតផងដែលប្លែកពីនំក្រូសង់ដទៃ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ កូននំក្រូសង់ស្លឹកតើយ បានធ្វើឲ្យ​អតិថិជនជាប់ចិត្ត និងទទួលបានពិន្ទុខ្ពស់បំផុតក្នុងការលក់ជាប្រចាំថ្ងៃ អ្វីដែលសំខាន់មួយទៀត នំ ដែលនៅក្នុងហាង លូណា គឺធ្វើសម្រាប់តែ ១ថ្ងែលក់ ១ថ្ងៃ ដោយធ្វើចេញពីឡច្រើនដងក្នុង ១ថ្ងៃ ដើម្បីរក្សាគុណភាព​ និងសីតុណ្ហភាពកំដៅ  ហើយម្សៅដែល លូណា យកមកប្រើប្រាស់ គឺមានគុណភាពខ្ពស់ធ្វើឲ្យនំស្រួយល្អ បូករួមជាមួយគ្រឿងផ្សំធម្មជាតិក្នុងស្រុកផងដែរ ។

Luna Coffee & Bakery
Luna Coffee & Bakery

ទាំងនេះសុទ្ធសឹងតែជាមូលហេតុដែលធ្វើឲ្យកូននំក្រួសង់ស្លឹកតើយនេះក្លាយជានំប្រចាំហាងរបស់ លូណា រហូតមកដល់សព្វថ្ងៃនេះ ។ ក្រៅពីកូននំក្រូសង់ស្លឹកតើយ លូណា នៅមាននំប្លែកច្រើនប្រភេទទៀតដែលទទួលប្រជាប្រិយភាពផ្សេងគ្នាដូចជា ៖ នំបុ័ងទឹកដោះ នំបុ័ងដំឡូងពណ៌ស្វាយ និងកូនក្រូសង់អមតៈ -ល-។

Luna Coffee & Bakery
Luna Coffee & Bakery
Luna Coffee & Bakery
Luna Coffee & Bakery

ក្រៅពីនំទាំងនោះ លូណា ក៏មានលក់ភេសជ្ជៈ និងម្ហូបអាហារជាច្រើនមុខបន្ថែមទៀត ។ ដើម្បីទទួលបានរសជាតិកូននំក្រូសង់ស្លឹកតើយដ៏ឈ្ងុយឆ្ងាញ់នេះ អតិថិជនអាចកម្មង់បានតាមរយៈ 069​ 555 815 រឺមកទីតាំងផ្ទាល់នៅ ហាងកាហ្វេលូណា នៅ សាខាទួលគោ​ក ដែលស្ថិតនៅអាគាររង្វង់មូលទួលគោក ផ្លូវ ២៨៩  និង សាខាលូណាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី ២ ក្នុងការ៉ាស់សាំង របស់តេលាទួលសង្កែ ឬ អាចកម្មង់បានតាមរយៈទូរស័ព្ទលេខ 098 916 777 ៕

FACEBOOK: Luna Coffee and Bakery

INSTAGRAM: lunacoffeecambodia

Luna Coffee & Bakery
Luna Coffee & Bakery
Luna Coffee & Bakery
Luna Coffee & Bakery
Luna Coffee & Bakery
Luna Coffee & Bakery
Luna Coffee & Bakery
Luna Coffee & Bakery
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T