ត្រឹម២ខែសោះ ដេវីត និង ទេព បូព្រឹក្ស ទិញឡានទំនើបបានជាច្រើនគ្រឿង

//s9.kh1.co/78/788b81d9d767a4ede95ac250750b4c6863082b58.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គូស្នេហ៍តារាចម្រៀងពោរពេញដោយសមត្ថភាពលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស មួយរយៈចុងក្រោយនេះ អ្នកទាំងនេះកាន់តែចំណាយលុយទិញរថយន្តទំនើបថ្មីៗជាបន្តបន្ទាប់។

ភ្នំពេញ៖ គូស្នេហ៍តារាចម្រៀងពូកែរ៉េប លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ក្រោយចាប់ដៃគ្នាកសាងស្នេហាអស់ ៤ឆ្នាំកន្លងនេះ អ្នកទាំងពីរបានតស៊ូខំប្រឹងធ្វើការងារដោយមិនរុញរាឡើយ ហើយពេលនេះ តារាប្រុសស្រីពីររូបនេះ ក៏បានបើកនៅមុខជំនាញបន្ថែមក្រៅពីអាជីពសិល្បៈផងដែរ ដោយមុខរបរមួយនោះកំពុងជោគជ័យមិនចាញ់ការងារសិល្បៈប៉ុន្មាន បើតាមការសង្កេតឃើញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តគ្នាបានជាច្រើនឆ្នាំ គេសង្កេតឃើញគូស្នេហ៍មួយគូនេះ កាន់តែប្រើជីវិតយ៉ាងហាយសូរ ស៊ីវិល័យតែម្ដង មិនតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែចំណាយលុយជាច្រើនទិញនៅរបស់ប្រើប្រាស់មានម៉ាកល្បីៗ និងទិញគ្រឿងពេជ្រប្ដូរម៉ូតជាហូរហែផងដែរ។ លើសពីនេះទៅទៀត ថ្មីៗនេះ  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានបង្ហាញគម្រោងផ្ទះកំពុងសាងសង់ មើលទៅពិតជាធំទូលាយតែម្ដង។ 

ជាក់ស្ដែង មួយរយៈចុងក្រោយនេះតារាប្រុសស្រីមួយគូនេះ តែងតែធ្វើឲ្យទស្សិកជន ដែលនិយមប្រើប្រាស់អ៉ីនធើណែត ភ្ញាក់ផ្អើលនឹងអ្នកទាំងពីរជានិច្ច តាមរយៈការទិញចូលនៅរថយន្តស៊េរីទំនើបដែលមានតម្លៃថ្លៃនោះ។ បើគិតពីរយៈពេលត្រឹមពីរខែមកនេះ  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានទិញឡានរហូតដល់ទៅ ៥គ្រឿង ហើយគ្រប់ឡាននីមួយៗ សុទ្ធសឹងតែជារថយន្តទំនើបកំពុងពេញនិយមផងដែរ។ 

គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះ ចាប់តាំងពីបានកសាងស្នេហាជាមួយគ្នាមក តែងតែទទួលបានភាពជោគជ័យជាងមុនទ្វេដង មិនថាជីវិតគូ ការងារសិល្បៈ ឬមុខជំនួញផ្ទាល់ខ្លួននោះទេ ដែលរាល់សម្ភារៈទាំងអស់ដែលពួកគេទិញសុទ្ធតែជាលុយរកបានដោយញើសឈាមខំប្រឹងកន្លងមកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ទេព បូព្រឹក្ស  និងលោក ងួន ចាន់ដេវីត 
កញ្ញា ទេព បូព្រឹក្ស  និងលោក ងួន ចាន់ដេវីត 
កញ្ញា ទេព បូព្រឹក្ស  និងលោក ងួន ចាន់ដេវីត 
កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត 
កញ្ញា ទេព បូព្រឹក្ស  និងលោក ងួន ចាន់ដេវីត ជាមួយឡានថ្មី

ឡានថ្មី កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត
ឡានថ្មី កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត
ឡានកញ្ញា ទេព បូព្រឹក្ស ទិញជូនប្អូនប្រុសកាលពីពេលថ្មីៗនេះ 
ឡានកញ្ញា ទេព បូព្រឹក្ស ទិញជូនប្អូនប្រុសកាលពីពេលថ្មីៗនេះ 
កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ជាមួយឡានថ្មី
កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ជាមួយឡានថ្មី
ទេព បូព្រឹក្សងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T