ទីបំផុត! លោក ដូណាល់ ត្រាំ បានត្រលប់ទៅសេតវិមានវិញ តែត្រូវព្យាបាលបន្ដនៅទីនោះ

//s9.kh1.co/c3/c36e2dfab3ec68db7fc87378974a9dde1f98c3ed.jpg
សង្គម

 ០៦-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅពីថ្ងៃចន្ទ ទី០៥ ខែតុលា លោក ដូណាល់ ត្រាំ បានត្រលប់ទៅកាន់សេតវិមានវិញ ដើម្បីបន្ដការព្យាបាលជំងឺកូវីដ-១៩នៅទីនោះ ដែលគ្រោងនឹងអនុវត្ដចាប់ពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតីរូបនេះបានចំណាយពេលបីយប់ ព្យាបាលនៅមជ្ឈណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed

អាមេរិក៖ នៅថ្ងៃចន្ទ ទី០៥ ខែតុលា (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានត្រលប់ទៅកាន់សេតវិមានវិញ ដើម្បីបន្ដការព្យាបាលជំងឺកូវីដ-១៩នៅទីនោះ ដែលគ្រោងនឹងអនុវត្ដចាប់ពីថ្ងៃអង្គារតទៅ បន្ទាប់ពីប្រធានាធិបតីរូបនេះបានចំណាយពេលបីយប់ ព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ត្រាំ ត្រូវគេមើលឃើញថា បានចូលទៅក្នុងសេតវិមានតាមយ៉របន្ទប់ខៀវ ដែលមិនមែនជាច្រកចូលធម្មតានោះទេ។ ប៉ុន្ដែ នៅមុនពេលដែលលោកចូលទៅខាងក្នុង លោកបានឈរនៅយ៉រជាន់ទី២ ហើយភ្លាមៗនោះដែរ លោកស្រាប់តែដោះម៉ាស់ដែលខ្លួនកំពុងពាក់ចេញ និងលើកដៃស្វាគមន៍ដល់មន្រ្ដីក្រោមឳវាទ និងកងកម្លាំងយោធាដែលចាំទទួលលោកនៅខាងក្រោម។

យ៉ាងណាមិញ នៅថ្ងៃដដែលនោះ លោក ត្រាំ បានបង្ហោះសារទៅលើលើបណ្ដាញសង្គម ដោយបានសរសេរថា៖

កុំខ្លាចជំងឺកូវីដ-១៩ ។ កុំឱ្យវាគ្របដណ្តប់លើជីវិតរបស់អ្នក។ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាល ត្រាំ យើងបានអភិវឌ្ឍឱ្យមានថ្នាំ និងចំណេះដឹងដ៏អស្ចារ្យមួយចំនួន។ ខ្ញុំមានអារម្មណ៍ប្រសើរជាងកាលពី ២០ឆ្នាំមុនទៅទៀត!

 លោក ត្រាំ

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងភរិយា ត្រូវបានតេស្ដវិជ្ជមានជំងឺកូវីដ-១៩កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ តែជាងមួយខែប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិចិ្ឆកាខិតចូលមកដល់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
វីដេអូ  ពេលលោក ត្រាំ មកដល់សេតវិមាន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T