ឈ្មោះជាមេម៉ាយ ក៏មេម៉ាយចុះ! សំខាន់ ភិន សុដាលីស ដើរលេងតែពីរនាក់ម្ដាយកូន ក៏មានក្ដីសុខ

//s9.kh1.co/fe/fef4825bbd1009491253c19733e7c230c05e18fb.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនខ្វល់ឈ្មោះជាមេម៉ាយទេ! ដើរលេងនៅកំពង់សោម លើកនេះ ភិន សុដាលីស មិនបាច់មានគ្នាច្រើន ក៏មើលទៅសប្បាយរីករាយ និងមានក្ដីសុខដែរ ពេលបានបណ្ដើរកូនស្រីរត់លេងលើឆ្នេរខ្សាច់ពីរនាក់បែបនេះ។

ព្រះសីហនុ៖ តារាសម្ដែងស្រី ភិន សុដាលីស ជាតារាមួយរូប ដែលមហាជនអ្នកគាំទ្រភាគច្រើន តែងនិយាយមិនដាច់ពីមាត់នោះទេថា នាងជាមនុស្សស្រីដ៏ពូកែ មានទាំងចំណេះដឹង និងទេពកោសល្យសិល្បៈច្រើន គួរឲ្យសរសើរ ពិសេសគឺការរៀបចំលេងស្ទាយ៍តុបតែងខ្លួន កាលីបហាយសូរបស់នាងផ្ទាល់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងទៀត ទោះបីជាតារាស្រីរូបនេះ មានភាពជោគជ័យក្នុងការងារច្រើនយ៉ាងណាក៏ដោយ តែបើងាកមកមើលពីជីវិតស្នេហារបស់នាងវិញ យើងក៏ធ្លាប់បានដឹងហើយថា ស្នេហារបស់នាងជាមួយនឹង តារាប្រុស លោក ប៉ែន ចំរ៉ុង ក៏បានដើរដល់ផ្លូវបំបែកកាលពីប៉ុន្មានឆ្នាំមុន ដោយបានបន្សល់ត្រឹមកូនស្រីមួយរូបរស់នៅជាមួយនាងសព្វថ្ងៃ។

យ៉ាងណាមិញ ក្រោយពេលដែលស្ពាយឈ្មោះជាស្រ្តីមេម៉ាយ មើលថែកូនស្រីតែមួយម្នាក់ឯងក៏ពិតមែន ប៉ុន្តែ ភិន សុដាលីស នៅតែមានទំនួលខុសត្រូវ និងមានការមើលថែកូនស្រី បានយ៉ាងល្អបំផុត ពិសេសនាងក៏ឧស្សាហ៍នាំកូនស្រីដើរលេង ចេញក្រៅយ៉ាងរីករាយជាញឹកញាប់ផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹកជាមួយកូនស្រីនៅលើបណ្ដាញសង្គម ក្នុងឱកាសដំណើរកម្សាន្តនៅឯសមុទ្រ នាខេត្តព្រះសីហនុ ដោយក្នុងនោះទាំងម្ដាយទាំងកូនពីរនាក់នេះ បានផ្ដិតយករូបភាពបណ្ដើរគ្នាលេងនៅលើឆ្នេរខ្សាច់ អមនឹងកាយវិការស្និទ្ធស្នាលគ្នាពោរពេញដោយក្ដីស្រលាញ់ដែលម្ដាយមានចំពោះកូន  មើលទៅពួកគេពិតជាមានក្ដីសុខផ្លូវចិត្តជាមួយគ្នាជាខ្លាំង រហូតមានបណ្ដាអ្នកគាំទ្រ មានការលាន់មាត់សរសើរពី ជីវិតដ៏មានសុភមង្គលរបស់ម្ដាយកូនពីរនាក់នេះ ជាច្រើនហូរហែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស និងកូនស្រី
ភិន សុដាលីស និងកូនស្រី
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស និងកូនស្រី ពេលទៅលេងសមុទ្រ
ភិន សុដាលីស
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T