ក្រោយបានថត២រឿងជាមួយគ្នា ប៉ែន ភ័ក្រ សុធារិទ្ធ ទម្លាយអត្តចរិត ម៉ាក សែនសូនីតា

//s9.kh1.co/86/86615bc27acfd86010b944db3ae4c270c19fd511.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងប្រុសសាច់ដុំធំលោក ប៉ែន ភ័ក្រ សុធារិទ្ធ ក្រោយថតរឿងជាមួយអ្នកនាង ម៉ាក សែនសូនីតាបាន២រឿងរួច រូបលោកទម្លាយអត្តចរិតតារាស្រីរូបនេះយ៉ាងដូច្នេះ។

ភ្នំពេញ៖ តារាសម្ដែងប្រុសរូបសង្ហាលោក ប៉ែន ភ័ក្រ សុធារិទ្ធ ចាប់តាំងពីឈានជើងចូលវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ រូបលោកកាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ និងមានមហាជនជាច្រើនពេញចិត្តនៅស្នាដៃសម្ដែងគ្រប់ពេលតែម្ដង។ មិនតែប៉ុណ្ណោះ តារារូបនេះ តែងតែទទួលបាននៅតំណែងជាតួឯកប្រុសសឹងតែគ្រប់រឿងផងដែរ ហើយរឿងនីមួយៗ ដែលតារាប្រុសរូបនេះ សម្ដែងសុទ្ធសឹងតែមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើគិតពីចំនួនវិញមិនក្រោយ១០រឿងនោះទេ ដែលតារារូបនេះបានចូលរួមសម្ដែងបង្ហាញនៅស្នាដៃ ដោយគេសង្កេតឃើញថា តារាប្រុសរូបនេះ មានទាំងទេពកោសល្យ និងសមត្ថភាពខ្ពស់ផ្នែកសិល្បៈ ទើបធ្វើឲ្យតារារូបនេះអាចឈរជើងលើវិស័យមួយនេះច្រើនឆ្នាំយ៉ាងដូច្នេះ។ ក្នុងនោះដែរ ក្រៅពីសមត្ថភាព តារាសម្ដែងរូបនេះ មានទាំងមុខមាត់ស្អាត ជាពិសេស រូបរាងមាំមួន និងមានសាច់ដុំធំគួរឲ្យទាក់ទាញខ្លាំងផងដែរ។ 

ជាក់ស្ដែង ថ្មីៗនេះ ប៉ែន ភ័ក្រ សុធារិទ្ធ បានបង្ហោះរូបភាពរម្លឹកកាលដែលលោកបានថតរឿងជាមួយអ្នកនាង ម៉ាក សែនសូនីតា ព្រមទាំងបានសរសេររៀបរៀបពីអាម្មណ៍ខ្លួន អមជាមួយនឹងការទម្លាយពីអត្តចរិតតារាស្រីរូបនេះយ៉ាងដូច្នេះថា៖ 

លោកជំទាវតួស្រីខ្ញុំអើយ គ្រាន់តែអង្គុយនឹងខ្ពស់ជាងខ្ញុំទៅហើយៗខាងប្រុសវិញខំដកខ្លួនទ្បើងផោតពោះថប់ដង្ហើមចង់ដាច់ខ្យល់ នឹកណាស់ធំៗអើយសង្ឃឹមថាបានរួមការងារជាមួយគ្នាឆាប់ៗចុះ ហើយអាចនិយាយថាជាតួស្រីល្បីម្នាក់ដែលធ្វើការជាមួយមិនចេះរឹក ជាពិសេសតាំងពីថត ២រឿងជាមួយគ្នាមិនដែលលឺពាក្យរអ៊ូមួយម៉ាត់ទោះបីហត់ ឬក្តៅយ៉ាងណា Mak Sensonita រឿងកន្ទោងខៀវ។

សម្ដីលោក ប៉ែន ភ័ក្រ សុធារិទ្ធ   

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ប៉ែន ភ័ក្រ សុធារិទ្ធ   
លោក ប៉ែន ភ័ក្រ សុធារិទ្ធ   
លោក ប៉ែន ភ័ក្រ សុធារិទ្ធ   
លោក ប៉ែន ភ័ក្រ សុធារិទ្ធ   
លោក ប៉ែន ភ័ក្រ សុធារិទ្ធ   
លោក ប៉ែន ភ័ក្រ សុធារិទ្ធ   
លោក ប៉ែន ភ័ក្រ សុធារិទ្ធ និងអ្នកនាង ម៉ាក សែនសូនីតា
លោក ប៉ែន ភ័ក្រ សុធារិទ្ធ និងអ្នកនាង ម៉ាក សែនសូនីតា
លោក ប៉ែន ភ័ក្រ សុធារិទ្ធ និងអ្នកនាង ម៉ាក សែនសូនីតា
លោក ប៉ែន ភ័ក្រ សុធារិទ្ធ និងអ្នកនាង ម៉ាក សែនសូនីតា
លោក ប៉ែន ភ័ក្រ សុធារិទ្ធ និងអ្នកនាង ម៉ាក សែនសូនីតា
លោក ប៉ែន ភ័ក្រ សុធារិទ្ធ និងអ្នកនាង ម៉ាក សែនសូនីតា
រូបភាព និងសារលោក ប៉ែន ភ័ក្រ សុធារិទ្ធ បានបង្ហោះ
រូបភាព និងសារលោក ប៉ែន ភ័ក្រ សុធារិទ្ធ បានបង្ហោះ
ម៉ាក សែនសូនីតា ប៉ែន ភ័ក្រ សុធារិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T