កំណត់ត្រា​ថ្មីៗ​មិនក្រោម១០ BLACKPINK បំបែក​បាន​ក្រោយបញ្ចេញ«​THE ALBUM» មិនដល់មួយ​ថ្ងៃ

//s9.kh1.co/53/539781f55a3951f60c80fc5a2037b64cfd832a0c.jpg
តារា & កម្សាន្ដ

 ០៣-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បញ្ចេញ​ALBUM​ខ្នាត​ធំដំបូង​មិនដល់​១ថ្ងៃស្រួលបួល​ផង Blackpink បាន​បំបែក​នៅ​កំណត់​ត្រា​ថ្មី​មិន​ក្រោម​ដប់​។

កូរ៉េខាងត្បូង៖ កាលពីព្រឹក​​ថ្ងៃ​ទី​២ ខែ​តុលា កន្លងទៅ​នេះ ​ក្រុម​ចម្រៀង​នារី​កូរ៉េខាងត្បូង​ BLACKPINK បាន​ទម្លាក់​នៅ ​អាល់​ប៊ុម​ចម្រៀង​ខ្នាតធំទី១ របស់​ខ្លួន​​ដែល​មាន​ឈ្មោះ​ថា​«THE ALBUM» ដើម្បីចែក​ជូន​ទៅ​កាន់​​ អ្នក​គាំទ្រ​(Blink)ទាំង​អស់​គ្នា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ​ក្នុង​ការវិលត្រឡប់មក​សារជាថ្មី ​ជាមួយ​នឹង​អាល់ប៊ុម​ចម្រៀងខ្នាត​ធំដំបូង ក៏ទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ​ នៅ​ទូទាំងពិភពលោក ហើយគិត​ត្រឹម​រយៈពេល មិនដល់​មួយ​ថ្ងៃ​ផងនោះ កំណត់​ត្រាដែល​​BLACKPINK ជាមួយ​​បទ​«Lovesick Girls» និង​អាល់​ប៊ុម​ខ្នាត់​ធំទី១​«THE ALBUM» បាន​បំបែក​និង​ ទទួលបាន​មកដល់ពេល​នេះ ​មានដូចជា​៖

១. ក្លាយជាបទក្រុមនារីកូរ៉េ ដែលទទួលបាន ការទស្សនាMV ចំនួន ១០ លានដងលឿនបំផុត នៅលើYouTube។

២. «THE ALBUM» ទទួលបាន Diamond Certification នៅលើ QQ Music ប្រទេសចិន។

៣.ក្លាយជាក្រុមនារីK-POP ដែលមានអាល់ប៊ុម ទទួលបានការកម្មង់ទុក មុនច្រើនបំផុតក្នុងប្រវិត្តិសាស្រ្ត។

៤. ក្លាយជាក្រុមនារីដំបូងបង្អស់ ដែលមានអាល់ប៊ុម ទទួលបាន ការកម្មង់ទុកមុន លើសពី១ លានបន្ទះ។

៥. ក្លាយជាក្រុមនារីK-POPទី​២​ ដែលទទួលបាន ចំណាត់ថ្នាក់លេខ​១​ ទាំងបទចម្រៀង និងអាល់ប៊ុមនៅលើ​US iTunes (សហរដ្ឋអាមេរិច)។

៦. ក្លាយជាអាល់ប៊ុមរបស់BLACKPINK ដំបូងបំផុត ដែលទទួលបានលេខ១ នៅលើ US iTunes

៧. MV trend លេខ១ នៅលើYouTube ផ្នែកMusic ចំនួន ៨៩ ប្រទេសជុំវិញពិភពលោក។

៨. បទ «Lovesick Girls» ទទួលបានលេខ១ លើតារាងiTunes ចំនួន ១៤​ ប្រទេសទូទាំងពិភពលោក។

៩. អាល់ប៊ុម«THE ALBUM» ទទួលបានលេខ១ លើតារាងiTunes ចំនួន ៣៥ ប្រទេសទូទាំងពិភពលោក។

១០. គ្របដណ្តប់ស្ទើរតែគ្រប់ តារាងចម្រៀងកូរ៉េទាំងអស់៕ 

អាល់ប៊ុមខ្នាតធំដំបូងរបស់​BlackPink«THE ALBUM»
អាល់ប៊ុមខ្នាតធំដំបូងរបស់​BlackPink«THE ALBUM»
អាល់ប៊ុមខ្នាតធំដំបូងរបស់​BlackPink«THE ALBUM»
អាល់ប៊ុមខ្នាតធំដំបូងរបស់​BlackPink«THE ALBUM»
អាល់ប៊ុមខ្នាតធំដំបូងរបស់​BlackPink«THE ALBUM»
អាល់ប៊ុមខ្នាតធំដំបូងរបស់​BlackPink«THE ALBUM»
អាល់ប៊ុមខ្នាតធំដំបូងរបស់​BlackPink«THE ALBUM»
អាល់ប៊ុមខ្នាតធំដំបូងរបស់​BlackPink«THE ALBUM»

ប្រភព៖ Naver 

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T