ស្ងាត់ចេញបទចម្រៀងថ្មីមួយរយៈ ការពិត ដួង វីរៈសិទ្ធ សម្ងំចាប់យកអាជីពថ្មីមួយនេះសោះ

//s9.kh1.co/ae/ae92f43f8e5a11ad7ad6d75596f058bbe8541472.jpg
នារី

 ០២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ងាត់ចេញបទចម្រៀងថ្មីមួយរយៈ ការពិត ដួង វីរៈសិទ្ធ សម្ងំចាប់យកអាជីពថ្មីមួយនេះសោះ

ភ្នំពេញ៖  មានមិត្តអ្នកគាំទ្រមិនតិចទេ ដែលតែងតែមានការងឿងឆ្ងល់ថា តើហេតុអ្វីក៏មួយរយៈក្រោយនេះ តារាចម្រៀងសំនៀងលួងលោម ម៉ម វាសនា ហៅ វីរៈសិទ្ធ ពុំដែលចេញបទចម្រៀងថ្មីនៅក្នុងផលិតកម្មរស្មីហង្សមាសដូចកាលពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែការងឿងឆ្ងល់នេះ ក៏បានប្រែក្លាយទៅជារឿងមួយដ៏ភ្ញាក់ផ្អើលទៅវិញសម្រាប់បណ្តាអ្នកគាំទ្រលោក ដោយសារតែថ្មីៗនេះ ក្រុមហ៊ុនហង្សមាសបានបញ្ចេញនូវរូបភាពមួយសន្លឹកទៅលើ Facebook ដែលបញ្ជាក់ពីវត្តមានរបស់លោក ដួង វីរៈសិទ្ធ ដើរតួក្នុងរឿងភាគថ្មីសម្តែងជាកម្លោះ IT ដែលមានអត្តចរិតសុភាពរាបសា ប៉ះនឹងម្តាយក្មេកកំពូលរិះដែលសម្តែងដោយ កញ្ញា ឌី សូនីតា ដែលរឿងភាគបែបកំប្លែងមួយនេះនឹងមានចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះហើយ បើយោងទៅតាមការបញ្ជាក់របស់ Page ក្រុមហ៊ុនហង្សមាស។

យ៉ាងណាមិញ គេនៅពុំទាន់ដឹងទេថា ក្រោយពីបញ្ចប់ការថតរឿងភាគមួយនេះរួច តើអតីតម្ចាស់ពាន I am a Singer រដូវកាលទី១ រូបនេះ នឹងងាកទៅរកការផលិតបទចម្រៀងសម្រាប់ច្រៀងជូនមិត្តអ្នកគាំទ្ររបស់លោកសារជាថ្មី ឬក៏នៅតែបន្តការងារផ្នែកសម្តែងបន្ថែមនោះទេ ត្បិតកន្លងមក សង្កេតឃើញថាតារាចម្រៀងក្នុងទ្រនំហង្សមាសមួយចំនួន បានចាប់យកនូវឱកាសថតរឿងភាគជាបន្តបន្ទាប់រហូតដល់ថ្នាក់ដកឃ្លាពីការចេញចម្រៀងថ្មីៗទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖


លោក
ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
Poster Highlight រឿងភាគដំបូង លោក ដួង វីរៈសិទ្ធ <br>
Poster Highlight រឿងភាគដំបូង លោក ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T