ធ្លាប់តែមាននៅប្រទេសជិតខាង ឥឡូវរថយន្ត HONDA CITY RS ដូររូបរាងថ្មី ស៊េរីថ្មីឆ្នាំ២០២១ មានវត្តមាននៅកម្ពុជាហើយ!

//s9.kh1.co/eb/eb3aa89dedb0d21b212097c25e18e2e384055999.jpg
យានជំនិះ

 ០១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឥឡូវនេះ ក្រុមហ៊ុន ភ្នំពេញ ហុងដា បាននាំយករថយន្ត HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021 ដែលបានដូររូបរាងថ្មី មានការឌីហ្សាញថ្មីទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ជាមួយការចនាបែបស្ព័ត នឹងពហុបច្ចេកវិទ្យា ដែលសាកសមឥតខ្ចោះសម្រាប់មនុស្សសម័យថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021

រថយន្ត HONDA CITY RS បានបំពាក់ដោយការរចនាថ្មីគ្រប់ផ្នែកទាំងអស់ រួមមាន៖ ចង្កៀងមុខប្រភេទ LED បាញ់ភ្លើងបានភ្លឺច្បាស់ល្អ ថែមទាំងមិនចាំងភ្នែកអ្នកដទៃ គួបផ្សំជាមួយអំពូលបំភ្លឺពេលថ្ងៃ Daytime Running Lights ជួយឲ្យអ្នកដំណើរមកពីផ្នែកខាងមុខមើលឃើញកាន់តែច្បាស់ មិនថាពេលយប់ ឬថ្ងៃ និងអំពូលកាត់អ័ព្ទ ដែលជួយសំរាលហានិភ័យដែលមើលពុំឃើញ។ ចំណែកចង្កៀងខាងក្រោយរបស់វាក៏ជាប្រភេទ LED ដែលភ្លឺច្បាស់ល្អ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ថែមមួយកម្រិតទៀត។

HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021

សម្រាប់ផ្នែកខាងក្នុងនៃ HONDA CITY RS កៅអីបានបំពាក់ទៅដោយពូកស្បែកលាយជាមួយនឹងកាម្ញី ដែលភ្ជាប់ជាមួយថ្នេរព៌ណក្រហមយ៉ាងល្អប្រណិតឥតខ្ចោះ។ ហើយថ្វីបើជារថយន្តប្រភេទ Sedan ពិតមែន ប៉ុន្តែ HONDA CITY RS  មានប្រវែងសរុប 4,553 មីលីម៉ែត្រ ទទឹង 1,748 មីលីម៉ែត្រ និងកម្ពស់ 1,467 មីលីម៉ែត្រ ដែលផ្តល់នូវកាប៊ីនខាងក្នុងធំទូលាយអាចអង្គុយបាន 5នាក់យ៉ាងមានផាសុកភាព។

រថយន្ត HONDA CITY RS ឆ្នាំ2021 បំពាក់ដោយម៉ាស៊ីន 1.5L DOHC I-VTEC  ដែលជាបច្ចេកវិជ្ជាចុងក្រោយបំផុតរបស់ហុងដាផងដែរ ហើយជួយសន្សំសំចៃ និងការពារបរិស្ថាន ។  រួមជាមួយគ្នានោះដែរវាបានបំពាក់ដោយប្រអប់លេខ CVT ដែលជួយអោយការផ្លាស់ប្តូរលេខពីមួយទៅមួយ អោយមានភាពងាយស្រួល ​ព្រមទាំងអាចប្រើប្រាស់លេខដៃបាន ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរនៅលើដៃចង្កូតរបស់រថយន្តងាយស្រួលបើកបរទាំងក្នុង និងក្រៅក្រុង។

HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021

បន្ថែមពីនោះ មុខងារ និងលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ ដែលបាន​បំពាក់លើ HONDA CITY RS 2021 មួយនេះមានដូចជា អេក្រង់ Touch Screen 8 inch អាចប្រើប្រាស់បានជាមួយ Map​ មើលបានកាន់តែធំច្បាស់ល្អ, មុខងារបញ្ជាបញ្ឆេះរថយន្តពីចំងាយដោយប្រើប្រាស់ស្មាតឃី, TPMS មុខងារត្រួតពិនិត្យសម្ពាធកង់,  Cruise Control មុខងារកំណត់ល្បឿនថេរនៅលើផ្លូវ Highway,  Eco Mode ជួយសន្សំសំចៃសាំង, Voice Control បញ្ជាប្រើប្រាស់ដោយសំលេងផ្ទាល់ ,Air Conditioning System ម៉ាស៊ីនត្រជាក់អូតូ, Rear Camera​ + Front & Rear Sensor កាមេរ៉ាមើលក្រោយ និងសេនស័រចូលចត, មុខងារទប់លំនឹង VSA, មុខងារជំនួយពេលឡើងចំណោត HSA, EBD ហ្វ្រាំងអេឡិចត្រូនិច,  ESS ប្រពន្ធ័ផ្តល់សញ្ញាពេលមានអាសន្ន,  ACE+G-CON ប្រព័ន្ធគ្រោងដែកថែបការពារដ៏រឹងមាំ និងព្រមទាំងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដែលផ្តល់ទំនុកចិត្តដល់អ្នកបើកបរផងដែរ។

HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021
HONDA CITY ប្រភេទRS ស៊េរីឆ្នាំ 2021

រថយន្ត HONDA CITY RS ឆ្នាំ2021 ត្រូវបានដាក់លក់ក្នុងតម្លៃ xx,xxx ដុល្លារ ហើយអតិថិជនក៏អាចធ្វើការបងរំលស់បានផងដែ។

សម្រាប់ព័ត៌មានលំអិតអាចអញ្ជើញមកទស្សនារថយន្តដោយ  ផ្ទាល់នៅក្រុមហ៊ុន ភ្នំពេញហុងដា​ ដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងព្រលានយន្តហោះភ្នំពេញអន្តរជាតិ និង លេខទូរស័ព្ទ 023 901 858 ​ /​ 017​ 899​ 855​ /​ 016​ 772​ 585 រឺ តាមរយះFacebook Page : HONDA CAMBODIA​

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T