ប្តូរពោងសុវត្ថិភាពឥតគិតថ្លៃ100% និងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ ទូទាំងប្រទេសកម្ពុជា! - Khmerload

ប្តូរពោងសុវត្ថិភាពឥតគិតថ្លៃ100% និងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ ទូទាំងប្រទេសកម្ពុជា!

https://s9.kh1.co/c0/c0daa8221be89a0c0945c339d67aea22ef146cbb.jpg
យានជំនិះ
 15-Mar-2021 4pm · 8 months ago

ឧស្សាហកម្មផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងខ្លាំងអំពីប្រព័ន្ធសុត្ថិភាពនេះ ជាពិសេសគ្រោះថ្នាក់ដែលបណ្ណាលមកពី ពោងសុវតិ្ថភាព។ ការមិនដំណើរការរបស់ពោងសុវត្ថិភាព ឬមានបញ្ហាផ្ទុះដោយខ្លួនឯងអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះ ក្រុមហ៊ុន HONDA បានធ្វើការផ្សព្វផ្សាយធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។

ភ្នំពេញ៖ ឧស្សាហកម្មផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងខ្លាំងអំពីប្រព័ន្ធសុត្ថិភាពនេះ ជាពិសេសគ្រោះថ្នាក់ដែលបណ្ណាលមកពី ពោងសុវតិ្ថភាព។ ការមិនដំណើរការរបស់ពោងសុវត្ថិភាព ឬមានបញ្ហាផ្ទុះដោយខ្លួនឯង អាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះ ក្រុមហ៊ុន HONDA បានធ្វើការផ្សព្វផ្សាយ ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ

នៅប្រទេសកម្ពុជា កំពុងមានការប្រើប្រាស់រថយន្ត HONDA ចាស់ៗច្រើន ដែលចរាចរណ៏លើដងផ្លូវ តែអ្នកប្រើប្រាស់ទាំងអស់ប្រាកដជាមិនដែលដឹង ពីបញ្ហាពោងសុវត្ថិភាពនៅក្នុងរថយន្តទាំងនោះទេ ថាវា​មិនដំណើរការប្រក្រតី ឬ ប្រសិទ្ធភាពវានៅដល់កម្រិតណានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/b1/b1af72eb1d8ed866e07c0376c7ddda4f1df8067a.jpg

ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺជាក្រុមហ៊ុនធំតែមួយគត់ដែលនាំចូលនិងចែកចាយរថយន្តម៉ាក HONDA ទាំងផលិតផលរថយន្តថ្មី និងសេវាកម្មជួសជុល ផ្ទាល់ពីប្រទេសជប៉ុន កំពុងធ្វើការអំពាវនាវអោយអតិថិជន ដែលប្រើប្រាស់រថយន្ត HONDA ចាស់ៗនៅក្នុងប្រទេសកម្ពុជា មកមជ្ឍមណ្ឌលជួសជុលថែទាំរថយន្ត HONDA ដោយផ្តល់ជូនដូចជា៖

-  ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពដោយឥតគិតថ្លៃ

-  ការត្រួតពិនិត្យរថយន្តឥតគិតថ្លៃ

ហើយរថយន្ត HONDA ដែលត្រូវធ្វើការផ្លាស់ប្តូរមានដូចជា HONDA CR-V, HONDA CITY, HONDA CIVIC, HONDA PILOT, និង HONDA ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣  ឬ ក៏អាចចូលទៅកាន់គេហទំព័រនេះ ដើម្បីត្រួតពិនិត្យអំពីលេខកូដ រថយន្តថាត្រូវផ្លាស់ប្តូរពោងសុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com   កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់អស់ពីស្តុក៕

អាស្រ័យហេតុនេះសូមបងប្អូន ដែលប្រើប្រាស់នូវ ប្រភេទរថយន្តដែលបានជម្រាបជូនខាងលើ សូមអញ្ជើញមក យានដ្ឋានជួសជុលរបស់ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

សម្រាប់ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 017 888 564 / 017 888 526 ។

Theav Sokchamroeun
ធាវ សុខចំរើន

អត្ថបទទាក់ទង

https://s9.kh1.co/52/52edba18956f0ca5039b0265d02c6fa03f5940e1.jpg

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ាស៊េរីថ្មី និងរថយន្តម៉ូដែលថ្មីនីសាន់ អាល់មេរ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ!

 06-Nov-2021 
 12pm · 24 days ago