ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណធនាគារ ព្រីនស៍

//s9.kh1.co/93/93b7d2361e2fb7352b354ca2a25b08af996b8a51.jpg
សង្គម

 ០១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ធនាគារ ព្រីនស៍ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា ដើម្បីបង្កើននូវបទពិសោធន៍នៃការទូទាត់របស់អតិថិជន ក៏ដូចជា ត្រួសត្រាយផ្លូវក្នុងការឆ្ពោះទៅកាន់អនាគតនៃការទូទាត់ ដោយមិនប្រើសាច់ប្រាក់។

ភ្នំពេញ​៖ ធនាគារ ព្រីនស៍ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា ដើម្បីបង្កើននូវបទពិសោធន៍នៃការទូទាត់របស់អតិថិជន ក៏ដូចជា ត្រួសត្រាយផ្លូវក្នុងការឆ្ពោះទៅកាន់អនាគតនៃការទូទាត់ ដោយមិនប្រើសាច់ប្រាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍

ប័ណ្ណម៉ាស្ទ័រកាត និងវីសារបស់ធនាគារ ព្រីនស៍ មានចំនួន​ ៨ ប្រភេទ ដូចជា ប័ណ្ណឥណពន្ធ/ ឥណទានម៉ាស្ទ័រកាត Standard ប័ណ្ណឥណពន្ធ/ ឥណទានម៉ាស្ទ័រកាត Platinum ប័ណ្ណឥណពន្ធ/ ឥណទានវីសា Classic និងប័ណ្ណឥណពន្ធ/ ឥណទានវីសា Platinum ដែលឆ្លើយតបទៅនឹងតម្រូវការឌីជីថលរបស់អតិថិជន ដែលកំពុងវិវត្តឥតឈប់ឈរ។

កម្មវិធីនេះ ​​ប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ព្រីនស៍ តំណាងអញ្ជើញមកពីក្រុមហ៊ុនម៉ាស្ទ័រកាត និងវីសា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់។ 

ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍

ដោយសារមានការរាតត្បាតពីជំងឺកូវីដ១៩ ក៏ដូចជាដើម្បីរក្សាគម្លាតសង្គម ធនាគារ ព្រីនស៍ បានសម្រេចដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណម៉ាស្ទ័រកាត និងវីសា ដោយការមិនគិតថ្លៃសេវាប្រចាំឆ្នាំ សម្រាប់អតិថិជនរបស់ខ្លួន តាមរយៈប្រព័ន្ធឌីជីថលម្តងរួចមកហើយ កាលពីក្នុងអំឡុងត្រីមាសទី១។ តាមរយៈភាពជាដៃគូជាមួយម៉ាស្ទ័រកាត និងវីសា  នឹងជួយបំពេញផែនការរបស់ធនាគារ ព្រីនស៍ ក្នុងការពង្រីកនូវការផ្តល់ជូនផលិតផលដល់អតិថិជនបច្ចុប្បន្ន  ស្របពេលដែលធនាគារ​ក៏មានគោលបំណងទាក់ទាញអតិថិជនថ្មីៗ ដែលមានសក្តានុពលផងដែរ។

ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្ស និងក្នុងនាមជាអ្នកដឹកនាំ ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ម៉ាស្ទ័រកាត និងវីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅតាមហាងទំនិញ និងពាណិជ្ជកររាប់លាននាក់នៅទូទាំងពិភពលោក  ដែលក្នុងនោះអតិថិជនអាចធ្វើការទូទាត់ប្រាក់បានយ៉ាងងាយស្រួល ក្នុងកំឡុងពេលធ្វើដំណើររបស់គេ។

បន្ថែមពីលើភាពងាយស្រួល ម្ចាស់ប័ណ្ណក៏អាចរីករាយជាមួយនឹងការទូទាត់ដោយមានភាពជឿជាក់ លើមុខងារសុវត្ថិភាព Contactless ដែលបានបង្កប់ដោយបច្ចេកវិទ្យាទំនើប អនុញ្ញាតឱ្យការបញ្ជាទិញប្រចាំថ្ងៃមានភាពរហ័ស  និងសុវត្ថិភាព ដោយគ្រាន់តែធ្វើការប៉ះដើម្បីទូទាត់ នៅតាមបណ្តាហាងដែលមាននិមិត្តសញ្ញា Contactless ។ ម្ចាស់ប័ណ្ណក៏អាចទទួលបាននូវឯកសិទ្ធិពិសេស ដូចជាការផ្តល់ជូនពិសេសពីដៃគូសហការរបស់ធនាគារ ព្រីនស៍ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា៖

​ « ធនាគារ ព្រីនស៍ គឺជាធនាគារដំបូងនៅក្នុងប្រទេសកម្ពុជា ដែលដាក់ឱ្យដំណើរការនូវ ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត និងប័ណ្ណឥណពន្ធ/ឥណទានវីសា ក្នុងរយៈពេលតិចជាង២ឆ្នាំ បន្ទាប់ពីបានក្លាយខ្លួនជាធនាគារពាណិជ្ជពេញលេញ។ យើងព្យាយាមជានិច្ច​ ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្ម ដែលធ្វើឱ្យបទពិសោធន៍ធនាគាររបស់អតិថិជនកាន់តែមានភាពរលូន និងងាយស្រួល ដោយផ្តល់ជូនប័ណ្ណឥណពន្ធ និងឥណទាន ទៅតាមប្រភេទផ្សេងៗគ្នាដូចជា ប្រភេទ Standard /Classic  និងប្រភេទ Platinum។ ជម្រើសទាំងនេះ អនុញ្ញាតឱ្យអតិថិជនធ្វើការជ្រើសរើសផលិតផលដែលស័ក្តសមទៅនឹងតម្រូវការ និងគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ រាល់ប័ណ្ណឥណពន្ធ និង ឥណទានដែលចេញដោយធនាគារ ព្រីនស៍ នឹងផ្តល់ជូនអតិថិជននូវផាសុកភាពនៃការទិញទំនិញ ប្រកបដោយសុវត្ថិភាពពីបណ្តាញទូទាត់ដ៏ធំបំផុតនៅលើពិភពលោក»។

ប្រសាសន៍លោក ហ៊ន់ សុរចនា 
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ មានគោលបំណងបង្កើនបណ្តាញទូទាត់ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់  ប័ណ្ណឥណពន្ធ / ឥណទានសម្រាប់ការទិញទំនិញ តាមរយៈការសហការជាមួយដៃគូជាសកលដូចជា ម៉ាស្ទ័រកាត និងវីសានេះផងដែរ។ លើសពីនេះ អតិថិជនអាចប្រើប្រាស់ប័ណ្ណរបស់ពួកគេ ដើម្បីទូទាត់លើថ្លៃទំនិញ និងសេវាកម្ម ជាងរាប់ពាន់កន្លែងនៅទូទាំងប្រទេស ហើយប្រមាណជាង ៤៦លានកន្លែងនៅទូទាំងពិភពលោក ដែលមានស្លាកសញ្ញាម៉ាស្ទ័រកាត និងវីសា។

ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការសហការជាមួយម៉ាស្ទ័រកាត និងវីសា ក្នុងការផ្តល់នូវការទូទាត់គ្មានសាច់ប្រាក់ ដែលស្របទៅនឹងគោលដៅរបស់យើងក្នុងការក្លាយជា​ “ធនាគារឌីជីថលដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា”

នៅក្នុងនោះផងដែរ ធនាគារក៏បានដាក់ចេញនូវកម្មវិធីផ្តល់ជូនពិសេសចំនួន២ ទៅម្ចាស់ប័ណ្ណ គឺការបញ្ចុះតម្លៃរហូតដល់៥០%រៀងរាល់ថ្ងៃ លើសំបុត្រកុនប្រភេទ 2D/3D/VIP នៅរោងភាពយន្ត Major Cineplex និងការទទួលបានប្រាក់ត្រឡប់ដោយការទូទាត់តាមរយៈប័ណ្ណម៉ាស្ទ័រកាត​។

ការផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់៥០% លើគ្រប់សំបុត្រកុនប្រភេទ 2D / 3D / VIP នៅរោងភាពយន្ត Major Cineplex  គ្រប់សាខានេះ អនុវត្តចំពោះប័ណ្ណម៉ាស្ទ័រកាត និងវីសាគ្រប់ប្រភេទដោយគ្រាន់តែធ្វើការទូទាត់តាមរយៈប័ណ្ណទាំងនេះ។ 

ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍

ចំណែកឯកម្មវិធីទទួលបានប្រាក់ត្រឡប់ ដោយការទូទាត់តាមរយៈប័ណ្ណម៉ាស្ទ័រកាត​ គឺជាកម្មវិធីពិសេសមួយ ដែលអនុញ្ញាតឱ្យម្ចាស់ប័ណ្ណម៉ាស្ទ័រកាតគ្រប់ប្រភេទ អាចទទួលបានប្រាក់ត្រឡប់១ដុល្លារ លើរាល់ការចំណាយចាប់ពី១០ដុល្លារ ឬច្រើនជាងនេះ ក្នុងមួយវិក្កយបត្រ ហើយអាចទូទាត់តាមរយៈ ម៉ាស៊ីនឆូតកាត ឬតាមប្រព័ន្ធ E-commerce។ ប្រាក់ត្រឡប់នេះផងដែរ នឹងត្រូវធ្វើការបញ្ចូលទៅក្នុងគណនីរបស់អតិថិជននៅរៀងរាល់សប្តាហ៍ទី១នៃខែបន្ទាប់។ 

លោក ហ៊ន់​ សុរចនា បានបន្ថែមទៀតថា៖

« នៅពេលថ្មីៗនេះផងដែរ ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ជា ធនាគារពាណិជ្ជឆ្នើម ប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២០ ពីស្ថាប័នអន្តរជាតិ International Banker។ ដោយមើលឃើញធនាគារ ព្រីនស៍ ជាស្ថាប័នក្នុងស្រុកដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ក៏ដូចជាការអភិវឌ្ឍន៍របស់បុគ្គលិកធនាគារ ខ្ញុំមានភាពសប្បាយរីករាយជាអនេក ក្នុងនាមជាប្រធាននាយកប្រតិបត្តិនៃធនាគារមួយនេះ ហើយខ្ញុំពិតជាមានមោទនភាពចំពោះធនាគារ ព្រីនស៍ ណាស់ ដែលក្លាយជាធនាគារឌីជីថល ដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលដ៏ខ្លីនេះ»។

ប្រសាសន៍លោក ហ៊ន់​ សុរចនា 

សម្រាប់ការស្នើប័ណ្ណឥណទាន/ឥណពន្ធ ម៉ាស្ទ័រកាត និងវីសា អតិថិជនអាចធ្វើការស្នើតាមរយៈសាខាធនាគារ ព្រីនស៍ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈ  Prince Bank App ដែលមាននៅលើ App Store និង Play Store។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង ៖ www.princebank.com ឬទាក់ទងមកកាន់លេខ 1800-20-8888 (មិនគិតថ្លៃ)៕ 

ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍
ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណម៉ាស្ទ័រកាត និងវីសា របស់ធនាគារ ព្រីនស៍
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T