ទែនៗ! កម្មវិធីប្រូម៉ូសិនពិសេសពី សាមសុង មកដល់ទៀតហើយ! ទិញ Galaxy A51 ថែមជូនកាតចាក់សាំងតម្លៃ $40 ភ្លាម!

//s9.kh1.co/d4/d40a68e400bb8fa7179bba9e3c278b822cf2d060.jpg
បច្ចេកវិទ្យា

 ០១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឱកាសពិសេស ឱកាសចំណេញ អស្ចារ្យមិនធ្លាប់មានបានមកដល់ទៀតហើយ!

 ភ្នំពេញ៖ កម្មវិធីប្រ៉ូម៉ូសិនលើកនេះកាន់តែប្លែក អស្ចារ្យ ចំណេញច្រើន និងកាន់តែរំភើបមិនធ្លាប់មាន។ រាល់ការទិញ Galaxy A51 ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាតចាក់សាំងតូតាល់ (TOTAL) តម្លៃ $40  ភ្លាមៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិញ Samsung Galaxy A51 ថែមជូនកាតចាក់សាំងតូតាល់តម្លៃ $40
ទិញ Samsung Galaxy A51 ថែមជូនកាតចាក់សាំងតូតាល់តម្លៃ $40

សូមបញ្ជាក់ថា Galaxy A51 មានរាងស្អាតទាក់ទាញ ទំនើបទាន់សម័យ មានកាមេរ៉ាមុខទំហំ 32 MP ថត Selfie ច្បាស់ល្អឥតខ្ចោះ និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ជាមួយកាមេរ៉ាគោលទំហំដល់ទៅ 48 MP ដែលមានសមត្ថភាពអាចថត និងចាប់ប្លង់ច្បាស់ល្អជាមួយនឹងកម្លាំងថាមពលថ្មធំប្រើបានយូរ បញ្ចូលឆាប់ពេញដោយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ហើយអ្វីដែលពិសេសបំផុតនោះគឺបច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោលើអេក្រង់តែម្តង។

Samsung Galaxy A51
Samsung Galaxy A51

* បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនថែមជូនកាត់ចាក់សាំងតម្លៃ $40 នេះ គឺសម្រាប់តែការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃទី ០១ រហូតដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០ និងសម្រាប់តែការទិញទូរស័ព្ទដែលមានប័ណ្ណធានាផ្លូវការពីក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232៕

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T