ពាន​ទី៥ក្នុងឆ្នាំ២០២០! Bayern យកឈ្នះ Dortmund ៣-២ លើកពាន German Supercup យប់មិញនេះ (មានវីដេអូ)

//s9.kh1.co/06/064280a7fa85cf7c75a87c5219d2a369ed79094b.jpg
កីទ្បា

 ០១-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Kimmich រកបានគ្រាប់ជ័យជម្នះឲ្យ Bayern Munich លើកពាន German Supercup យប់មិញនេះ

អាល្លឺម៉ង់៖ ក្លិប Bayer Munich ​បានក្លាយជាម្ចាស់ពានរង្វាន់ German Supercup ក្រោយយកឈ្នះក្លិប Borussia Dortmund ដោយលទ្ធផល៣ទល់នឹង២កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពនៃការលើកពាន German Supercup របស់ Bayern Munich យប់មិញ
សកម្មភាពនៃការលើកពាន German Supercup របស់ Bayern Munich យប់មិញ

គួរបញ្ជាក់ដែរថា Bayern Munich ឈ្នះពានសរុបបានចំនួន៥គ្រឿងមកហើយនៅក្នុងឆ្នាំ២០២០នេះ មានដូចជា៖ 

  • Bundesliga 
  • German Cup
  • UEFA Champions League
  • UEFA Super Cup 
  • German Supercup
សកម្មភាពនៃការលើកពាន German Supercup របស់ Bayern Munich យប់មិញ
សកម្មភាពនៃការលើកពាន German Supercup របស់ Bayern Munich យប់មិញ

ហើយនៅក្នុងការប្រកួតយប់មិញនេះ Bayern Munich មានឱកាសនាំមុខមុនដល់ទៅពីរគ្រាប់ រកបានដោយកីឡាករ Corentin Tolisso និង Thomas Muller ។ ប៉ុន្តែក៏ត្រូវបាន Dortmund តាមស្មើមកវិញ ដោយការស៊ុតរបស់កីឡាករ Julian Brandt និង Erling Haaland។ លុះដល់ចុងតង់ទី២ទើប Bayern ធានាបានពានទី៥របស់ខ្លួន ក្រោយខ្សែបម្រើឆ្នើម Joshua Kimmich ស៊ុតបានគ្រាប់ទី៣ ដែលជាគ្រាប់ជ័យជម្នះឲ្យក្លិប៕

ក្រុមកីឡាកររបស់ក្លិប Borussia Dortmund
ក្រុមកីឡាកររបស់ក្លិប Borussia Dortmund
ការប្រកួតរវាងក្លិប Bayern Munich និង Borussia Dortmund​ យប់មិញនេះ

ប្រភពcbssports

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T