ខាត់ វ៉ៃហាំង ញញឹមបិទមាត់មិនជិត ពេលឃើញមានហ្វេនគាំទ្រស្ទើរតែគ្រប់កម្មវិធី

//s9.kh1.co/75/7581c80b70df0a9cd0458b53b7bc6457cddf8902.jpg
នារី

 ០១-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខាត់ វ៉ៃហាំង ញញឹមបិទមាត់មិនជិត ពេលឃើញមានហ្វេនគាំទ្រស្ទើរតែគ្រប់កម្មវិធី

ភ្នំពេញ៖  បើទោះបីជាសព្វថ្ងៃនេះ មេរោគកូវីដ-១៩ មិនទាន់ត្រូវបានរលត់បាត់ទាំងស្រុងក្តី ប៉ុន្តែវាមិនមែនជាបញ្ហាដែលបង្អាក់នូវការងារសិល្បៈរបស់តារាសម្តែងប្រុសសាច់សខ្ចី ខាត់ វ៉ៃហាំង ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពពីសកម្មភាពថ្មីៗក្នុងបណ្តាញសង្គមរបស់ អតីត Freshie Boy ឆ្នាំ២០១០ រូបនេះ អាចបញ្ជាក់ឱ្យដឹងថា វ៉ៃហាំង នៅតែទទួលបានការងារផ្នែកសម្តែងភាពយន្ត និងថតស្ពតតំណាងផលិតផលល្បីៗផ្សេងៗជាបន្តបន្ទាប់សឹងតែរកពេលសម្រាកគ្មាន។

បើងាកទៅមើលពីសន្ទុះនៃការគាំទ្រវិញ លោក​ ខាត់ វ៉ៃហាំង គឺជាតារាសម្តែងប្រុសម្នាក់ដែលតែងតែមានហ្វេនតាមទៅគាំទ្រផ្ទាល់ផ្តល់ជាកម្លាំងចិត្តសឹងតែគ្រប់កម្មវិធីដែលលោកធ្វើនៅខាងក្រៅ។

ជាក់ស្តែងតាមរយៈ Event មួយដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះនៅឯផ្សារ Aeon Mall សង្កេតឃើញថា មានមិត្តយុវវ័យជាច្រើនបានលើកផ្លាកដែលមានឈ្មោះរបស់ វ៉ៃហាំង ស្រែកហ៊ោគាំទ្ររូបលោកយ៉ាងពេញទំហឹងនៅនឹងមុខឆាកផ្ទាល់ ដែលធ្វើឱ្យកំលោះសង្ហាវ័យ ៣១ឆ្នាំរូបនេះ ញញឹមបិទមាត់មិនជិតឡើយក្រោយពីទទួលបានការគាំទ្រដ៏ច្រើនយ៉ាងដូច្នេះ៕

បើចង់ជ្រាប់ច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖

លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ<br>
លោក ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ
លោក ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ
លោក ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ
លោក ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ
លោក ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ
ខាត់ វ៉ៃហាំង
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T