​ខុស​​ទេ ​បើ​​​រស់​នៅ​ជាមួយ​សង្សារ ​មុន​ពេល​រៀប​ការ​?

//s9.kh1.co/51/5192836a1807e2f7d4086e927e8d2f7b0ea8b4c3.jpg
ប្រលោមលោក & អប់រំ

 ២៣-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មនុស្ស​មួយ​ចំនួន​នៅពេល​ដែល​ពួកគេ​ស្រលាញ់​គ្នា​ហើយ​គិត​ថា​នឹង​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃក្រោយ​ ពួកគេក៏នឹង​ផ្លាស់ប្តូរមក​រស់​នៅជាមួយ​គ្នាតែម្តង​ ចុះតើ​សម្រាប់​អ្នក​យល់​ថា​ការធ្វើ​បែបនេះ​យ៉ាងណា​ដែរ​?

ស្នេហា៖ អាស្រ័យ​លើ​បរិបទ ​ដែល​អ្នកកំពុងតែ​រស់​នៅ ដូច្នេះប្រសិនបើ​​សួរ​ថា​ តើ​វា​ខុសទេដែល មនុស្ស​ស្រី​រស់​នៅ ជាមួយ​មិត្តប្រុស ​​មុនពេលរៀបការ? ជា​ការប្រសើ​រ​ប្រសិនបើ​​​អ្នក ​និង​​ដៃគូរ​​ត្រៀមខ្លួនច្បាស់​លាស់​ថា ​នឹងរៀប​ការ​ជាមួយគ្នា ដូច្នេះ​អ្នក​អាច​ធ្វើ​បែបនេះបាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វា​ជា​ជំហាន​បន្ទាប់​មួយ ​ក្នុង​ទំនាក់​ទំនង​ដែល​អ្នក​ និង​ដៃគូ​គួរតែមាន នៅការពិភាក្សា​គ្នា​ឲ្យ​បាន​ហ្មត់​ចត់ ​មុនពេលធ្វើ​ការ​សម្រេចចិត្ត​ ព្រោះការ​ដែល​ផ្លាស់ប្តូរ ​ទៅ​រស់​នៅជាមួយគ្នា​នឹង ​បន្ថែម​នៅទំនួល​ខុស​ត្រូវ​ កាន់​តែច្រើន។ ស្រប​ពេល​ដែល​ ការ​សិក្សា​ខ្លះ ​បាន​បង្ហាញឲ្យ​ឃើញ​ថា ​ការដែល​រស់​នៅ​ជាមួយ​គ្នា ​មុនពេល​រៀប​ការ​នេះ ក៏​បាន​បង្កើន​ឱកាស​នៃ ​ការ​លែងលះកាន់​តែ​ឆាប់ រីឯ​ការលើកឡើង​​ខ្លះ​ទៀត ក៏​បាន​បង្ហាញ​ថា ​ការ​រស់​នៅជាមួយគ្នា ​ពិតជា​អាច​ផ្តល់នៅ​អត្ថប្រយោជន៍ ​ក្នុង​រយៈពេល​វែង​បាន​។

មិនមែន​មនុស្ស​គ្រប់គ្នា ​ដែល​ផ្លាស់​ប្តូរទៅ រស់​នៅជាមួយ​គ្នា ព្រោះ​តែ​ពួកគេ​ចង់​រៀបការ​នោះទេ ​ការពិត​មាន​មនុស្ស​ភាគ​ច្រើន ​គឺពួកគេគ្មាន​គំនិត ​ចង់​រៀបការនោះទេ។ ដូច្នេះមុនពេលដែល ​អ្នក​សម្រេច​ចិត្ត​ទៅ​រស់​នៅ ជាមួយដៃ​គូយ៉ាង​ហោចណាស់​ អ្នកគួរតែ​បាន​គិត​ពី​ចំណុច​ល្អ និង​ចំណុច​អាក្រក់ ​មុនពេល​ដែល ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​។

*ចំណុច​ល្អ

១. រៀនពី​ទម្លាប់​គ្នា​ទៅ​វិញទៅមក

រូបតំណាង
រូបតំណាង

មូលហេតុចម្បង​មួយ ​ដែលគូរស្នេហ៍ភាគច្រើន ​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ ​ទៅរស់​នៅជាមួយគ្នា មុនពេលរៀប​ការ​នោះគឺ​ ពួកគេ​ចង់​ស្វែង​យល់ ​ឲ្យ​កាន់​តែ​ច្បាស់​ពី​ទម្លាប់​ និង​អត្តចរិតបស់​ដៃគូរ ល្អ​ឬអាក្រក់។ វាក៏ជា​រឿ​ងល្អមួយ​ ដែលដឹងអំពីទម្លាប់​ដៃគូ មុន​ពេល​សម្រេច​ចិត្ត​រៀប​ការ ​ធ្វើ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា។ ព្រោះ​ថា​ប្រសិនបើ​យើង​ ឃើញ​ថា​អត្តចរិតឬ ទម្លាប់​ដៃគូរមិនល្អ​ យើង​អាច​ធ្វើ​ការកែ​តម្រូវ​គ្នា​ តែ​បើនៅតែ​មិន​អាច​សម្របខ្លួន​បាន​ទេ​ ចែកផ្លូវ​គ្នា​រស់​នៅ​រៀងៗខ្លួន ​ដោយមិន​ចាំបាច់​ត្រូវ ដោះ​ស្រាយ​​តាម ​​​ផ្លូវ​ច្បាប់វែង​ឆ្ងាយ ​ដូចការ​ដែល​យើង ​រៀប​ការ​ហើយនោះទេ​។ ​

២. វា​អាច​បង្កើត​ឬ​បំបែក​ទំនាក់​ទំនង

រូបតំណាង
រូបតំណាង

ការ​ដែល​ផ្លាស់​ប្តូរ ទៅ​រស់​នៅជាមួយគ្នា ​អាច​ជួយ​ឲ្យ​អ្នក​​កំណត់​ថា ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយឬនៅ ​ក្នុងការ​បន្ត​ដំណើរ​ដ៏វែងឆ្ងាយ ទៅមុខ​ទៀត​ជាមួយ ​ដៃគូរ​របស់អ្នក។ ហើយ​ក៏​ជា​ពេល​ដែល​ អ្នកអាច​យល់​ច្បាស់​ពី ​ចិត្ត​របស់​អ្នក​ថា ​តើ​នាង/គាត់​គឺពិត​ជា​មនុស្ស​ដែល ​អ្នក​ចង់​ចំណាយ​ពេល ​មួយ​ជីវិត​ជាមួយ​មែនដែរឬទេ?

៣. បង្ហាញ​អ្នក​ថា​ជីវិត​រៀប​ការ​គឺបែបនេះ

រូបតំណាង
រូបតំណាង

អំឡុងពេលដែល ​អ្នក​មិនដែល​បាន ​ធ្វើ​ការ​ទាក់​ទង​ជាមួយ​អ្នកណា​ម្នាក់ ​រហូតដល់​អ្នក​រៀប​ការ។​ នោះ​ការរស់​នៅជាមួយ​គ្នា ​ពិ​តជា​គំនិត​ល្អ ​ដែល​អាច​ឲ្យ​អ្នក​បាន​យល់​ពីអារម្មណ៍ ទំនួល​ខុស​ត្រូវ​ផ្សេងៗ​ដែល ​អ្នក​ត្រូវ​ទទួល​រ៉ាប់​រង មុន​​ពេល​ដែល​អ្នក​រៀប​ការ ​ហើយ​ផងដែរ​។ នោះ​អ្នកនឹង​អាច​បាន​ ត្រៀមខ្លួន​បាន​ច្រើន​ ជាជាង​ការដែល​គ្មាន​បទពិសោធន៍​សោះ​  វា​នឹង​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​អ្នក​ ជួប​នៅការលំបាក ខ្វែងគំនិត​គ្នាច្រើន​ជាដើម។ 

៤. អ្នកត្រូវ​បែងចែកការងារ​

រូបតំណាង
រូបតំណាង

ការ​បែងចែក​ការ​ងារ​ក្នុងផ្ទះ​គឺ ​ជា​ទំនួល​ខុស​ត្រូវ​មួយ ​ដែល​គូរស្នេហ៍ ត្រូវ​មាន​ជំនាញ​ក្នុង​ការ​ដោះ​ស្រាយ​​។ វា​ក៏​ជួយ​ឲ្យអ្នក​មាន​គំនិត​និង ​ការយល់​ឃើញមុន​ពេល ​ដែល​អ្នក​​រៀប​ការ​។ ប្រសិនបើអ្នក​ទាំងពីរ សុទ្ធ​តែ​ត្រូវ​ចេញ​ ទៅ​ធ្វើ​ការ​នៅ​ខាងក្រៅ ប៉ុន្តែ​ហេតុអ្វីមនុស្ស​ប្រុសមួយ​ចំនួន ​នៅតែ​ទម្លាក់​បន្ទុកការ​ងារ ​ក្នុ​ងផ្ទះទាំងអស់​មកលើ​ប្រពន្ធដដែរ? ក្នុងពេល​ដំបូង ​ប្រហែល​មិន​ជា​បញ្ហា​នោះទេ តែ​យូរ​ៗទៅ​ថ្ងៃណាមួយ ​វា​អាច​នឹង​កើត​ឡើង​ទៅជា​បញ្ហា ដូច្នេះ​អ្នក​ទាំងពីរ ​គួរ​តែ​ចែក​កិច្ច​កា​រគ្នា​ធ្វើ ហើយ​រៀន​ទម្លាប់​ពី​គ្នាឲ្យ​ហើយ​​ មុន​ពេល​​រៀប​ការ​ ​ទើប​ជា​ការ​ល្អ។  

*ចំណុចមិនល្អ

១. មិន​ចង់​រៀបការ

រូបតំណាង
រូបតំណាង

យោង​តាម​ការ​សិក្សា ​បាន​បង្ហាញ​ថា មាន​មនុស្ស​ត្រឹម​​តែ​ ៥០ភាគ​រយប៉ុណ្ណោះ​នៃ ​អ្នក​ដែល​ផ្លាស់ប្តូរទៅ​រស់​នៅជាមួយ​គ្នា ដែល​ចុង​ក្រោយ​ពួកគេ​ សម្រេច​ចិត្ត​រៀប​ការ​។ កា​រដែល​មនុស្ស​២នាក់ ​បាន​រស់​នៅជាមួយ​គ្នា​ហើយ នោះ​ពួកគេនឹង​យល់​ថា ​ការ​រៀប​ការ​លែង​ជា ​បញ្ហា​សំខាន់ ព្រោះ​ថា​បច្ចុប្បន្នពួកគេ ​បាន​រស់នៅជាមួយ​គ្នា​ទៅហើយ ​ហេតុអ្វី​ត្រូវរៀប​ការទៀត?

២. អ្នក​ខកខាន​អារម្មណ៍​នៃ​ការរៀប​ការដំបូង

រូបតំណាង
រូបតំណាង

ដោយសារតែអ្នកបានរស់នៅ ជាមួយគ្នាមុនការរៀបការមកដល់​ ដូច្នេះបើ​ទោះបី​ជា ​អ្នក​រៀប​ការ​ក៏​ដោយ ​ក៏វា​ហាក់​ជា​រឿង​ធម្មតាមួយ​ ទៅហើយ​ក្នុង​អារម្មណ៍​ ព្រោះ​អ្នក​បាន​ស្គាល់ពីគ្នា​ច្រើន ​និង​រស់​នៅ​ជាមួយ​គ្នា ​ដូចជា​ប្តីប្រពន្ធរួច​ទៅហើយ។ ​ដូច្នេះអ្នកពិតជា មិនធ្លាប់ទទួលបាននូវ អារម្មណ៍ដែលទើបតែ រៀបការហើយនោះទេ។ 

៣. គ្មាន​ការប្តេជ្ញាចិត្ត​​ពិត​ប្រាកដ

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកចង់​ឲ្យ​ជីវិត​គូរ​អ្នក ​អាច​បន្តរស់​នៅជាមួយគ្នា​ បានយូរ​អង្វែង​នោះ ការ​ដែល​រស់នៅជាមួយគ្នា ​មុន​ពេល​រៀបការ ប្រហែលជា មិនមែនជាគំនិតល្អបំផុតទេ។ គូរស្នេហ៍ដែល​រស់​នៅជាមួយ​គ្នា មុនពេល​រៀបការ​មួយ​ចំនួន ​ប្តេជ្ញា​ចិត្ត​ថា​ពួកគេនឹង​ ធ្វើ​ឲ្យ​ជីវិតរបស់​ពួកគេ កាន់តែល្អ នៅពេល​ដែល​រៀបការ​ហើយ តែ​ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​ឲ្យ​បាន​ល្អ ​ក្នុង​ចំណងអាពាហ៍​ពិពាហ៍ ​បើ​ប្រៀប​ធៀបនឹង​អ្នក​ដែល​ទើប​តែ ​រស់នៅជាមួយ​គ្នា​គឺ មិនដូចគ្នានោះទេ​។ ​​​​

សរុបសេចក្ដីមក​ យើង​មិន​អាចសន្និដ្ឋាន​ថា ការ​ដែល​រស់​នៅជាមួយ​គ្នា ​មុន​រៀបការ​គឺ​ជា​រឿង​ខុស​នោះទេ ព្រោះ​នេះ​ជា​សិទ្ធិបុគ្គល ហើយ​វា​ក៏​ពាក់ព័ន្ធ​ដល់ ​អនាគត​របស់មនុស្ស២នាក់​ ដូច្នេះ​សិទ្ធិសម្រេចចិត្ត ​​ទុកឲ្យ​សាមីខ្លួន​ ជា​អ្នកសម្រេច​​​។ តែបើ​និយាយ​ពីប្រពៃណី ប្រសិនបើ​ប្រទេស​អ្នក ​ជា​ប្រទេស​ដែល​ ប្រកាន់ភ្ជាប់នៅ​ប្រពៃណី ​អាច​ថា​ការ​ដែល​ធ្វើ​បែបនេះ ​គឺ​ពិត​ជា​មាន​នៅការ​ឆ្គាំឆ្គង ពីប្រពៃណីបន្តិចមែន៕ ​​

ប្រភព៖ Lifestyle , relationship rules

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T