ផ្ទះច្រើនកន្លែងពេក ទីបំផុត Selena ដាច់ចិត្តលក់ចេញមួយតម្លៃដល់ទៅ...

//s9.kh1.co/f2/f20ccb2210e067c3f682a367a399b7979260c14e.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថា Selena Gomez បានលក់វីឡានៅ Los Angeles បន្ទាប់ពីទិញអស់រយៈពេល ២ ឆ្នាំ

បរទេស៖ កាលពីថ្ងៃទី ៣០ ខែកញ្ញា កាសែត Los Angeles Times បានរាយការណ៍ថា តារាចម្រៀងស្រី Selena Gomez បានលក់ផ្ទះដែលមានទីតាំងនៅសង្កាត់ Studio City ក្នុងរដ្ឋ Los Angeles ក្នុងតម្លៃ ២,៣៧ លានដុល្លារបន្ទាប់ពីបានរង់ចាំអស់រយៈពេល ២ ឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ផ្ទះនេះមានតែមួយជាន់ប៉ុណ្ណោះ ដែលត្រូវបានសាងសង់ឡើងនៅទសវត្សឆ្នាំ ១៩៥០ ។ នៅមុខផ្ទះមានបង្អួចពណ៌បៃតងច្រើនព័ទ្ធជុំវិញដោយសួនច្បារខៀវស្រងាត់។ ផ្នែកខាងក្នុងនៃផ្ទះនេះ​ មានពណ៌សដែលមានពន្លឺ ធម្មជាតិច្រើនផ្តល់នូវអារម្មណ៍កក់ក្តៅ និងមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។ 

ដោយឡែក នៅឆ្នាំ ២០១៨ តារាស្រីរូបនេះ  បានចំណាយប្រាក់ជិត ២,២ លានដុល្លារ ដើម្បីកាន់កាប់វីឡានេះ ក៏ព្រោះតែទេសភាពនៃបរិវេណរបស់ផ្ទះមួយនេះ អមជាមួយ ការរចនាវីឡា ត្រូវបានបំផុសគំនិតដោយទេសភាពធម្មជាតិនៃឆ្នេរអាមេរិកបូព៌ា។

យ៉ាងណាមិញ ប៉ុន្មានខែមុន តារាចម្រៀងរូបនេះ ទើបតែទិញអាផាតមិន របស់តារាចម្រៀងរ៉ុក Tom Petty  ក្នុងទីក្រុង Encino រដ្ឋ California ក្នុងតម្លៃ ៤,៩ លានដុល្លារឯណោះ៕
សូមទស្សនារូបខាងក្រោម៖

 Selena Gomez 
 Selena Gomez 
 Selena Gomez 
 Selena Gomez 
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
ទិដ្ឋភាពផ្ទះរបស់ Selena Gomez
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T