អូតេសម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ក្រោយបែកគំនិតជួញដូរគ្រឿងញៀន បន្ទាប់ពីបាត់បង់ការងារដោយសារវិបត្ដិកូវីដ-១៩

//s9.kh1.co/44/44f2427804bfe26732efafa2695302b885de5796.jpg
សង្គម

 ៣០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អតីតអ្នកបម្រើការលើយន្ដហោះ នៅប្រទេសអង់គ្លេសម្នាក់​ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៨ខែ ពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីនាងបាត់បង់ការងារដោយសារតែវិបត្ដិកូវីដ-១៩

អង់គ្លេស៖ អតីតអ្នកបម្រើការលើយន្ដហោះម្នាក់​ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៨ខែ ពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីនាងបាត់បង់ការងារដោយសារតែវិបត្ដិកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ Alexandra Dobre បានផ្លាស់ពីប្រទេសរូម៉ានីមកកាន់ចក្រភពអង់គ្លេសកាលពី៣ឆ្នាំមុន ដើម្បីបម្រើការជាអូតេសនៅក្រុមហ៊ុនអាកាសចរណ៍មួយ ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ តែនាងត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ចាប់តាំងពីជំងឺកូវីដ-១៩ រាតត្បាតខ្លាំង ដែលបណ្ដាលឲ្យជើងហោះហើរផ្អាកដំណើរការ។

ក្រោយមក នាង Dobre បានផ្លាស់ទីលំនៅមកកាន់ទីក្រុង Stoke-on-Trent ជាទីកន្លែងដែលនាងបានជួបនឹងបុរសម្នាក់ តាមរយៈកម្មវិធីណាត់ជួបលើទូរសព្ទដៃ ហើយបានលូងលោមនាងឲ្យធ្វើជាអ្នកចែកចាយ និងរក្សាទុកសារធាតុញៀនកូកាអុីន ដើម្បីជាថ្នូរនឹងការកាត់បន្ថយថ្លៃផ្ទះជួល បន្ទាប់ពីនាងបាត់បង់ការងារតាំងពីនិទាឃរដូវក្នុងឆ្នាំនេះ។

យ៉ាងណាមិញ បើយោងតាមកាសែត Sentinel បានរាយការណ៍ថា នារីវ័យ ​២៧ឆ្នាំរូបនេះ ត្រូវប៉ូលិសឃាត់ខ្លួននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ដោយដកហូតបានថ្នាំញៀន​​ ៦កញ្ចប់ពីក្នុងកាបូប ហើយមន្ដ្រីជំនាញបានបន្ដឆែកឆេរផ្ទះជួល និងរកឃើញម្សៅក្រាមពណ៌សចំនួន ៨១កញ្ចប់ទៀត ក្នុងបន្ទប់គេងរបស់នាង។

សារធាតុញៀនដែលរឹបអូសបានមានទម្ងន់សរុប ១៩.៥ក្រាម និងត្រូវគេប៉ាន់ស្មានថាមានតម្លៃចន្លោះពី ១,៧៤០ ដល់ ២,៦១០ផោន ​​​​​​​​​​(ឬប្រហែលចន្លោះពី ២,២០០ ដល់ ៣,៣០០ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Dobre កាលនៅជាអូតេស 
នាង Dobre កាលនៅជាអូតេស 
នាង Dobre កាលនៅជាអូតេស 
នាង Dobre កាលនៅជាអូតេស 
សារធាតុញៀនដែលរឹបអូសបាន
សារធាតុញៀនដែលរឹបអូសបាន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T