រាល់ពេលយើង មើលម៉ោង ប៉ះលេខដូចគ្នា តើមានអ្វីកើតឡើង ហើយមកពីអី?

//s9.kh1.co/2c/2c6d22aa4f31718e64179446ab5f606b1ebcceb8.jpg
សង្គម

 ២៣-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

នៅពេលដែល​អ្នក​បាន​ឃើញ​នូវ​លេខស្ទួន អ្នក​អាច​គិត​ថា​វា​ជា​ការចៃដន្យ តែ​វាក៏ជា​សញ្ញាមួយ​ដែល​ចង់​បង្ហាញ​នៅអ្វី​មួយ​ទៅ​កាន់​អ្នកដូចគ្នា​ដែរ​។​

កម្សាន្ត៖ តើ​អ្នកធ្លាប់មាន ការ​​ចាប់​អារម្មណ៍​ដែល​ទេ នៅពេល​ដែល​​បាន​ឃើញ ​នៅ​លេខដូចៗគ្នា?​ ឧទាហរណ៍៖ ​៩៩៩៩ ឬម៉ោង​០០:០០​ ជាដើម​។ មាន​មនុស្ស​ជាច្រើន​ នៅពេល​ដែល​បាន​ឃើញ​ ម៉ោង ឬលេខ ដូចគ្នា​បែបនេះ ពួកគេគិត​ថា ​ជា​សំណាង ហើយ​ ក៏តែងតែ​ធ្វើ​ការ​បួង​សួង​ នៅ​បំណង​ប្រាថ្នារបស់​ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែតើអ្នកដឹង​ទេថា ​​លេខនីមួយ​ៗ ​វាមាន​ន័យ​យ៉ាង​ដូចម្តេច? តើ​លេខ​ទាំងនោះ ​ចង់​បង្ហាញ​ឲ្យ ​អ្នក​ដឹងអំពីអ្វី? មនុស្ស​ភាគ​ច្រើន ​យល់​ថាលេខ​នេះ ​ជា​លេខ​ទេវតា​ប្រទានមក ​ហើយនៅពេល​ដែល ​បាន​ឃើញលេខដែលស្ទួនគ្នា ​​ម្តង​ហើយម្តង​ទៀត​នោះ ​មាន​ន័យ​ថា​ទេវតា​គឺ កំពុងតែព្យាយា​មចង់​​ប្រាប់​ នៅរឿង​អ្វី​មួយមក​ដល់ ​អ្នក​ជា​មិន​ខាននោះទេ​។

ប្រហែលជា​ អ្នក​លើកទូរស័ព្ទ មកមើលម៉ោង ក៏​ប៉ះចំ​ម៉ោង២:២២នាទី។ បន្ទាប់​មក​ នៅ​ថ្ងៃដដែល ​អ្នក​ចាយ​លុយ​អស់​២.២២ដុល្លារ សម្រាប់​អាហារពេលព្រឹក​។ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ​អ្នក​ក៏ឃើញ​នៅ ស្លាកលេខឡាន​២២២២ ជាដើម​។ អ្នក​អាច​គិត​ថា ​វា​ជារឿង​ចៃដន្យ ​ហើយ​មែន​ទេ? តែ​លេខ​ទាំងនោះ សុទ្ធតែ​មាន​ នៅ​អត្ថន័យ​រៀង​ៗគ្នា។ លេខ​ខុសគ្នា​ អត្ថន័យ​ក៏ខុស​គ្នា​ដែរ​។ ដូច្នេះ​តើ​លេខ​ទាំងនោះ ​ចង់​បញ្ជាក់​អំពី​អ្វី​?

សូមទៅ​តាម​ដាន​ទាំងអស់គ្នា៖

១. លេខ១

រូបតំណាង
រូបតំណាង

លេខនេះ​បង្ហាញ​ពី ​ការ​បណ្តាក់ទុនថ្មី។ មានន័យ​ថា ​អ្នកត្រូវ​ជឿជាក់​លើ​ខ្លួនឯង និង​សមត្ថភាព​របស់​អ្នក ​ដើម្បីទទួល​ជោគជ័យ។ នៅពេល​ដែល​មើលឃើញលេខនេះ​ មានន័យថា ​អ្នកនឹង​ទទួល​បាន ​ការ​រីកចម្រើន​ថ្មី​ នៅក្នុងជីវិតរបស់​អ្នក។ ឧ៖ ការមើលឃើញ​លេខ ១១, ១១១ ឬ ១១១១ គឺជាសញ្ញាបង្ហាញ​ថានេះ​ ជា​ឳកាសល្អ​របស់​អ្នក ​ក្នុង​ការ​ជម្រុញ ​និងឆ្ពោះ​ទៅមុ​ខ ជាមួយ​ក្តីសុបិន្ត​ របស់​អ្នកហើយ។

២. លេខ២

រូបតំណាង
រូបតំណាង

លេខនេះ​បង្ហាញ​ពី ការឆ្លុះ​បញ្ចាំងខ្លួនឯង។ ការមើលឃើញ​លេខ២ គឺជា​សញ្ញា​មួយ​ដែល​អ្នក​ត្រូវ​ បោះ​ជំហាន​ទៅមុខ​ហើយ ​ក្រឡេកមើលអ្វី​ដែល ​អ្នក​ចង់​បាន​ពីជីវិត​ដោយមិនអនុញ្ញាត ​ឲ្យអ្នក​ដទៃមកបង្ខំអ្នក ​ឲ្យធ្វើ​អ្វីមួយ​ឡើយ។ កុំបោះ​បង់​ចោលក្តីសង្ឃឹម ​និង​ក្តីសុបិន្ត​របស់អ្នក។ ជំនឿនិង ការ​អត់ធ្មត់ ​នឹង​ផ្តល់​នូវ​រង្វាន់​ ឲ្យ​អ្នក​ជា​ទីគាប់​ចិត្ត​។

៣. លេខ៣

រូបតំណាង
រូបតំណាង

លេខនេះបង្ហាញពី ភាព​ស្មោះត្រង់ ​ភាព​ច្នៃប្រឌិត ​និង​ការ​បង្ហាញ​ពីខ្លួនឯង។ ជាមួយ​លេខ​នេះ ​កំពុង​ព្យាយាម​ប្រាប់អ្នកឲ្យ​ បើ​កបង្ហាញពី​​ភាពច្នៃប្រឌិត របស់​ខ្លួន​។ លើសពីនេះ​ លេខ៣ស្ទួន​ ​ក៏ជាការ​ព្រមាន​ដល់ ​អ្នក​ថា​ត្រូវ​តែ​​បើកបង្ហាញពីចិត្ត ​របស់​អ្នក​ទៅ​កាន់​អ្នក ​ដែល​ជិត​ស្និទ្ធិនឹង​អ្នក ​បើ​មិនដូច្នេះ​ទេ ​អ្នកនឹង​បាត់​បង់ពួកគេ។

៤.​ លេខ​៤

រូបតំណាង
រូបតំណាង

លេខ​នេះ​ចង់​បង្ហាញ​អ្នក​ឲ្យ ​ចេះ​ថែរក្សាគ្រប់​យ៉ាង ដែល​នៅក្នុង​ជីវិត​អ្នក។ មិនថា​កា​រ ថែរក្សា​ខ្លនឯង​ ការ​ងារ អាជីព ឬទំនាក់ទំនង​នោះទេ។

បាន​ឃើញ​លេខ ៤៤, ៤៤៤ ឬ៤៤៤៤ គឺជា​សញ្ញា​ដែល ​ចង់​ធ្វើការសាកល្បង ​អំពីការ​តស៊ូ និង​សមត្ថភាព ​ក្នុង​ការជំនះ​នៅរាល់ឧបសគ្គ ដែល​កើត​មាន ​នៅ​ក្នុង​ជីវិត​របស់​អ្នក។

៥. លេខ៥

រូបតំណាង
រូបតំណាង

ចំនួននេះ បង្ហាញពីការមកដល់នៃ ការផ្លាស់ប្តូរជាវិជ្ជមាន។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍ ជាប់គាំង​នឹងរឿង​អ្វីមួយ លេខនេះកំពុងព្យាយាម ប្រាប់អ្នកថាមានរបស់ថ្មី និងគួរឱ្យរំភើប

ជាច្រើនទៀត កំពុងរងចាំអ្នក។

លេខស្ទួន៥ វាបង្ហាញថាខណៈពេលដែល ធ្វើ​ការផ្លាស់ប្តូរ ប្រហែលជាគួរឱ្យខ្លាច តែ​វាក៏​ជារឿងល្អបំផុត សម្រាប់អ្នកដែល​បាន ​ទទួលយកការ​ផ្លាស់​ប្តូរនោះ។

៦. លេខ​៦

រូបតំណាង
រូបតំណាង

លេខនេះ បង្ហាញពីតុល្យភាព និងផ្ទះ រួម​បញ្ចូល​ទាំង​គ្រួសារ និង​ទំនួលខុស​ត្រូវ​។ បង្ហាញ​ថា​ចំណែក​ខ្លះ នៃជីវិតរបស់អ្នក មិនមានតុល្យភាព។ អ្នកត្រូវចំណាយពេលខ្លះ ហើយក្រឡេកមើលអ្វីដែល អ្នកកំពុងខ្វះខាត នៅ​ក្នុងជីវិតរបស់​អ្នក ដូច្នេះអ្នកអាចកែតម្រូវ​វា ឲ្យ​ល្អ​ឡើង​វិញ​បាន។

ឃើញ​លេខ ៦៦, ៦៦៦ ឬ ៦៦៦៦ បង្ហាញថា អ្នកប្រហែលជាត្រូវការ ការលើកទឹកចិត្ត ឲ្យ​ខ្លួនឯង។ ហើយអ្វីដែលបានកើតឡើង​ នៅជុំវិញអ្នកប្រហែលជា អាច​ធ្វើអោយ អ្នកចុះទន់​ខ្សោយ ដូច្នេះនេះវាគឺជាសញ្ញាមួយ ដែលប្រាប់​អ្នកថា ត្រូវផ្តោតអារម្មណ៍ លើខ្លួនឯងខ្លាំងជាងមុន។

៧. លេខ​៧

រូបតំណាង
រូបតំណាង

ការមើលឃើញ លេខ៧ស្ទួន​គ្នា​ គឺជាសញ្ញាមួយដែល អ្នកត្រូវវាយតម្លៃឡើងវិញ នូវអ្វីដែលអ្នកចង់បាន ពីក្នុង​ជីវិតរបស់អ្នក​។ មិនថាវាជារឿង​ការ​ងារ​ ឬរឿងផ្ទាល់ខ្លួន​ ក៏ដោយ អ្នកត្រូវយកចិត្តទុកដាក់ លើជម្រើសរបស់អ្នក ឲ្យ​បាន​ច្បាស់​លាស់​។

៨. លេខ៨

រូបតំណាង
រូបតំណាង

លេខនេះ បង្ហាញពីពេលវេលាសម្រាប់ ភាពរុងរឿង និងភាពបរិបូរណ៍ ខាងផ្នែក​សម្ភារៈ។ វា​ជា​សញ្ញាមួយ​​ កំពុងតែចង់​ប្រាប់អ្នក អោយចេះអត់ធ្មត់ ​ជំនះ​នៅភាព​លំបាក​ទាំងអស់​នោះ​ ហើយអ្នក​នឹងទទួលបាន ​នៅ​ផលប្រយោជន៍ ពីការ​លះបង់​របស់អ្នកនោះ​។  

៩. លេខ៩

រូបតំណាង
រូបតំណាង

ចំនួននេះ បង្ហាញពីការ អាណិតអាសូរ ដែល​អ្នក​ខ្វះខាត នៅក្នុងជីវិតរបស់អ្នក។ វាជាសញ្ញាមួយ ដែលបង្ហាញថា សេចក្តីសប្បុរស ត្រូវការជាចាំបាច់ នៅក្នុងជីវិតរបស់អ្នក ជាពិសេសប្រសិនបើអ្នក ជាមនុស្ស​ដែល​ចូលចិត្ត​ ធ្វើ​រិះគន់មកលើ​ខ្លួនឯង។

លេខ​៩ស្ទួន បង្ហាញ​ពី​ការបាត់បង់ ប៉ុន្តែវា​ក៏ មានន័យថា អ្នកកំពុងឈានចូល ដំណាក់កាលថ្មីនៃជីវិត។ អ្នកគួរ​បណ្តោយ ឱ្យអតីតកាល ធ្វើ​ជាកូនសោរនាំអ្នក​ ស្វែង​រក​សុភមង្គលថ្មី ​ជា​ជាពិសេសប្រសិនបើ អតីត​កាលអ្នក ​ជួប​តែ​រឿង​ ធុញទ្រាន់ សោកសៅ ការអាក់អន់ចិត្ត និង​កំហឹង ជាដើម​នោះ។

១០. លេខ០

រូបតំណាង
រូបតំណាង

ចំនួននេះបង្ហាញពី ភាពគ្មានទីបញ្ចប់ ។ សំខាន់វាជាសញ្ញាមួយ ដែលបង្ហាញ​ថា ប្រសិនបើអ្នក បន្តធ្វើអ្វីដែល អ្នកកំពុងធ្វើ នោះសេចក្តីអំណរ និងភាពជោគជ័យ ដែល​អ្នក​ទទួល​បាន ​ក៏កាន់តែច្រើន នឹងកើតឡើងផងដែរ​។

00, 000, ឬ 0000 គឺជាសញ្ញានៃ ការវិលជុំ​ដែល​នឹង​មក​ដល់ ​នៃ​ជីវិតរបស់អ្នក ។ នៅពេលដែលអ្នក ឈានដល់ចំណុចចុងបញ្ចប់ នៃជំពូកមួយហើយ ទំព័រថ្មី​ក៏នឹង​ចាប់ផ្តើម ដែលវាពោពេញ​ដោយ​ក្តី​​រំភើប និងមានប្រយោជន៍ ជាងជំពូកមុន​ផងដែរ​៕

ប្រភព៖ Womenworking, Bustle, Thesecret of the Tsot

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T