ដំណឹងល្អ! អង្គការសុខភាពពិភពលោកនឹងបញ្ចេញឧបករណ៍ធ្វើតេស្ដមេរោគកូរ៉ូណាថ្មី ឆាប់រហ័សហើយតម្លៃថោកទៀត ដែលអ្នកក្រក៏អាចទិញប្រើបានដែរ

//s9.kh1.co/b8/b8f28e010a364f89c98b4dd887918db30a09b428.jpg
សង្គម

 ២៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ឧបករណ៍ធ្វើតេស្ដឆាប់រហ័សនៃជំងឺកូវីដ-១៩ ចំនួន១២០លានឧបករណ៍ នឹងត្រូវផលិតឡើងសម្រាប់ផ្ដល់ជូនប្រទេសដែលមានចំណូលទាប ឬមធ្យម

ហ្សឺណែវ៖ កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ឧបករណ៍ធ្វើតេស្ដឆាប់រហ័សនៃជំងឺកូវីដ-១៩ ចំនួន១២០លានឧបករណ៍ នឹងត្រូវផលិតឡើងសម្រាប់ផ្ដល់ជូនប្រទេសដែលមានចំណូលទាប ឬមធ្យម ក្នុងតម្លៃអតិបរមាត្រឹមតែ៥ដុល្លារអាមេរិកប៉ុណ្ណោះ ឬអាចថោកជាងនេះក្នុងមួយឧបករណ៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយឧបករណ៍ធ្វើតេស្ដបានរហ័ស អាចជឿទុកចិត្ដ និងមានតម្លៃទាបនេះ នឹងជួយដល់ប្រទេសចំនួន១៣៣ផងដែរ ក្នុងការតាមដាន និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក Tedros Adhanom Ghebreyesus 
លោក Tedros Adhanom Ghebreyesus 

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមហ៊ុនផលិត​ Abbott ABT.N និង SD Biosensor បានព្រមព្រៀងជាមួយមូលនិធិ Bill & Melinda Gates របស់លោក Bill Gates ដើម្បីផលិតឧបករណ៍ធ្វើតេស្ដចំនួន១២០លាន ដែលអាចយកតាមខ្លួន និងងាយស្រួលប្រើប្រាស់ ហើយមានសុពលភាពរហូតដល់ជាង៦ខែឯណោះ។ ​​​​​​​​​​​​​​

លោកបន្ដថា ឧបករណ៍ថ្មីនេះ នឹងជួយដល់តំបន់ឆ្ងាយៗ ដែលមិនមានមន្ទីរពិសោធន៍ ឬ បុគ្គលិកពេទ្យទទួលបានការបណ្ដុះបណ្ដាលគ្រប់គ្រាន់ ដើម្បីធ្វើតេស្ដ។

រូបតំណាង
រូបតំណាង

គួរបញ្ជាក់ផងដែរថា ឧបករណ៍ធ្វើតេស្ដថ្មីនេះ គឺសាមញ្ញក្នុងការប្រើប្រាស់ស្រដៀងនឹងឧបករណ៍ធ្វើតេស្តផ្ទៃពោះដែរ ដែលមិនត្រូវការ​មន្ទីរពិសោធន៍ ហើយវានឹងផ្ដល់លទ្ធផលគួរឲ្យទុកចិត្ដក្នុងរយៈពេលតែ ១៥នាទីប៉ុណ្ណោះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T