ឈីន រតនៈ តុបតែងឈុតកូនក្រមុំបែបនេះ ស្អាតមើលមិនចង់ស្គាល់

//s9.kh1.co/94/94127c588c6990459ab724144ca6b7658acf19ba.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ សម្រស់របស់ តារាចម្រៀងសម្លេងស្រួយ ឈីន រតនៈ កាន់តែស្អាតលេចធ្លោគ្រប់ស្ទាយ៍ ពិសេសនៅពេលដែលតុបតែងក្នុងឈុតកូនក្រមុំបែបនេះទៅ ពិតជាស្អាតមើលសឹងមិនចង់ស្គាល់។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងឃើញថា តារាចម្រៀងស្រីដែលស្ថិតក្នុងទ្រនំផលិតកម្មរស្មីហង្សមាស កញ្ញា ឈីន រតនៈ នៅតែអាចសាងប្រជាប្រិយភាពរបស់ខ្លួនបានកាន់តែខ្លាំងឡើងៗ និងមានអ្នកគាំទ្រជាច្រើន មានការពេញចិត្តទៅលើទេពកោសល្យច្រៀងដ៏ល្អរបស់តារារូបនេះ ពិសេសនៅពេលដែលនាងបានចូលប្រឡងនៅក្នុងកម្មវិធី I Am a Singer Cambodia ដែលទើបតែបញ្ចប់ទៅថ្មីៗនេះផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្រៅពីសមត្ថភាពដ៏ប៉ិនប្រសប់ហើយ តារាចម្រៀងសម្លេងស្រួយរូបនេះ ក៏មានរូបសម្រស់ស្អាតមិនធម្មតាដែរ ដែលជារឿយៗកន្លងមក រាល់ពេល ឈីន រតនៈ បង្ហាញខ្លួនម្ដងៗ អ្នកគាំទ្រជាច្រើនតែងតែសរសើរមិនដាច់ពីមាត់ ទៅលើស្ទាយ៍លេងខ្លួន ដែលអាចបត់បែនគ្រប់កាលៈទេសៈរបស់នាងផងដែរ​។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ឈីន រតនៈ ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួន នៅលើបណ្ដាញសង្គម ដោយក្នុងនោះ តារារូបនេះ បានតែងខ្លួនក្នុងឈុតកូនក្រមុំ ដែលមានការរៀបចំសម្លៀកបំពាក់ និងផាត់មុខតុបតែងយ៉ាងសមសួន រួមនឹងស្នាមញញឹមដ៏ស្រទន់របស់នាង មើលទៅពិតជាស្រស់ស្អាត ប្លែកភ្នែកមើលសឹងមិនចង់ស្គាល់។

ក្នងនោះទៀតសោត បន្ទាប់ពីបានឃើញរូបជាច្រើនសន្លឹក ដែល ឈីន រតនៈ បានបង្ហោះ អ្នកគាំទ្រនាងជាច្រើន បាននាំគ្នាពោលពាក្យសរសើរជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ ក្នុងឈុតកូនក្រមុំ
ឈីន រតនៈ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T