ព្យុះខ្សាច់វាយលុកតំបន់មួយនៅអង់គ្លេស ដែលបណ្ដាលឲ្យផ្ទះ ផ្លូវថ្នល់ និងឡានគ្របដណ្ដប់ទៅដោយខ្សាច់ (មានវីដេអូ)

//s9.kh1.co/27/273afb0b9d8252c7c84adf444f7ff83f7bac07c7.jpg
សង្គម

 ២៩-កញ្ញា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ពលរដ្ឋនៅភូមិក្បែរឆ្នេរសមុទ្រមួយ ក្នុងតំបន់ Norfolk នៃប្រទេសអង់គ្លេស បានក្រោកពីដំណេក ដោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញដំបូលផ្ទះ ផ្លូវថ្នល់ និងឡានគ្របដណ្ដប់ទៅដោយខ្សាច់

អង់គ្លេស៖ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ពលរដ្ឋនៅភូមិក្បែរឆ្នេរសមុទ្រមួយ ក្នុងតំបន់ Norfolk នៃប្រទេសអង់គ្លេស បានក្រោកពីដំណេក ដោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញដំបូលផ្ទះ ផ្លូវថ្នល់ និងឡានគ្របដណ្ដប់ទៅដោយខ្សាច់ពាសពេញតែម្ដង ដែលបណ្ដាលមកពីខ្យល់បក់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់ពលរដ្ឋម្នាក់ឈ្មោះ Durrant បានឲ្យដឹងថា គាត់ស្ទើរតែមិនជឿនឹងភ្នែករបស់ខ្លួនឯង នៅពេលសម្លឹងមើលតាមបង្អួច ហើយគាត់បានគិតក្នុងចិត្តថា អាចនឹងត្រូវចំណាយពេលមួយសប្ដាហ៍ក្នុងការសម្អាតឲ្យវិលទៅរកសភាពដើមវិញ។

ងាកទៅកាន់ អ្នកនាង Caroline វិញ បានបន្ថែមទៀតថា នាងខានឃើញទិដ្ឋភាពបែបនោះ អស់រយៈពេល១៦ឆ្នាំមកហើយ ហើយនាងបានចំណាយពេលមួយព្រឹក ក្នុងការកាយខ្សាច់ចេញពីមុខហាងរបស់នាង ដើម្បីឲ្យអតិថិជនអាចចូលបាន។

យ៉ាងណាមិញ ចក្រភពអង់គ្លេសនឹងរងការវាយប្រហារពីព្យុះ Aiden ដែលមានសន្ទុះប្រមាណ៩៦គីឡូម៉ែត្រក្នុងមួយម៉ោង នាដើមខែតុលាខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T