កុំឲ្យស្ងាត់យូរ BLACKPINK បញ្ចេញ Teaser MV បទថ្មីខ្លីៗ មើលទៅម្នាក់ៗលេងទឹកមុខមាំ ប្លែកសាហាវ!

//s9.kh1.co/81/81a81de9eb2a63fcd87234c26be82320afb4c0fd.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីបទចម្រៀង Ice Cream ចេញបានមួយរយៈ ពេលនេះ BLACKPINK បានបញ្ចេញបទថ្មីមួយទៀត មើលទៅបែបជាបទមនោសញ្ចេតនាឈឺចាប់បន្តិច ពិសេសសមាជិកម្នាក់ៗ លេងទឹកមុខមាំៗសាហាវ។

កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច ក្រុមតារាចម្រៀងស្រីដ៏ល្បី BLACKPINK ទើបតែបានទម្លាក់វីដេអូបង្ហាញពីឈុតឆាកខ្លីៗ ក្នុងបទចម្រៀងថ្មីមួយបទទៀតរបស់ពួកគេ ហើយបទថ្មីនេះ មានចំណងជើងថា LOVESICK GIRLS ដែលនឹងត្រូវចេញផ្សាយពេញលេញជាផ្លូវការ នៅថ្ងៃទី ២​ ខែតុលា ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្នុងវីដេអូបង្ហាញពីឈុតឆាកខ្លីៗនោះទៀតសោត យើងសង្កេតឃើញថា លើកនេះខាងក្រុមហ៊ុនបានដាក់ Concept ថ្មីប្លែកជាងរាល់ដង ដោយបានផ្លាស់ប្តូរស្ទាយ៍លេងខ្លួន និងការសម្ដែងរបស់សមាជិកទាំងបួន ពីបែបខ្យូតៗ គួរឲ្យស្រលាញ់ មកជានារីដែលមានទឹកមុខស្មើៗ តែបង្កប់ដោយភាពរឹងមាំ មើលទៅពិតជាទាក់ទាញចំណាប់អារម្មណ៍ពីហ្វេនៗទាំងឡាយច្រើនមិនស្ទើរនោះទេ។

យ៉ាងណាមិញ តាមរយៈវីដេអូខ្លីៗ ដែលក្រុមតារាចម្រៀងនេះ បានបង្ហោះនៅលើយូធូបផ្លូវការ ទោះបីមើលទៅបទនេះ សមាជិកម្នាក់ៗ សម្ដែងទឹកមុខ ហាក់ដូចជាដាក់អារម្មណ៍មនោសញ្ចេតនាឈឺចាប់បន្តិចមែន ប៉ុន្តែអ្នកគាំទ្រ ពិតជាពេញចិត្តជាមួយនឹង Concept ថ្មីមួយនេះច្រើន ពិសេសនោះ ពួកគេកាន់តែអន្ទះសា ក្នុងការទន្ទឹងរង់ចាំសម្រាប់វីដេអូពេញនៃបទនេះ ហើយគេក៏រំពឹងថា នឹងមានការគាំទ្រច្រើនដូចបទចម្រៀងមុនៗផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម ៖

BLACKPINK
BLACKPINK
                         Tittle Poster របស់ BLACKPINK                               
                         Tittle Poster របស់ BLACKPINK                               
រូបភាពពីក្នុងវីដេអូ
រូបភាពពីក្នុងវីដេអូ
រូបភាពពីក្នុងវីដេអូ
រូបភាពពីក្នុងវីដេអូ
រូបភាពពីក្នុងវីដេអូ
រូបភាពពីក្នុងវីដេអូ
វីដេអូបង្ហាញពីឈុតខ្លីៗ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T