នៅពេល​ ដែល​អ្នកមាន​អារម្មណ៍​ថា​លំបាកខ្លាំង​ វិធីទាំងនេះ ​អាច​ជួយ​អ្នកបាន​

//s9.kh1.co/85/850a0710be68124a6f64f80d2201dcda74db218c.jpg
ប្រលោមលោក & អប់រំ

 ២៣-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មិនមែនអ្នកណាក៏​អាច​គ្រប់​គ្រងនៅអារម្មណ៍​និង​ដោះស្រាយ​នៅបញ្ហាឬភាព​ឈឺចាប់​ដែល​ខ្លួនកំពុង​ជួបប្រទះ​បាន​ល្អ និង​ទៅដោយ​រលូន​ដោយ​គ្មាន​ជំនួយ​ពីមនុស្ស​ដែល​នៅជុំ​វិញ​ខ្លួន​នោះឡើយ​។

យល់ដឹង៖ តើ​អ្នកធ្លាប់​ត្រូវ​បាន​មនុស្ស​ដែលអ្នកស្រលាញ់​ក្បត់​ដែរទេ? មិត្តភក្តិធ្វើ​ឲ្យ អ្នកមានអារម្មណ៍​ថា​ត្រូវ​បាន​គេទុកចោល? ឬក៏​អ្នករួម​ការ​ងារ​ ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​ធ្លាក់​ចុះ? តើ​អ្នក​នឹង​គួរ​តែធ្វើ​ដូចម្តេច​បើ​អ្នក​មាន​នៅ​អារម្មណ៍​លំបាកនិង​ឈឺចាប់​បែបនេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មាន​មនុស្ស​ជា​ច្រើន​បណ្តោយខ្លួន​ឯង ឲ្យធ្លាក់​ចូលទៅកាន់ស្ថានភាព​កាន់តែធ្ងន់​ធ្ងរទៅៗ រហូត​ក្លាយទៅជា​ជំងឺ​ស្ត្រេស​និង​ឈាន់​ដល់បញ្ហាផ្លូវ​ចិត្តចាប់​ផ្តើម​ស្អប់​ មនុស្ស​ជុំវិញ​ខ្លួន នៅតែម្នាក់​ឯង ឃុំ​ខ្លួន​ឯងនៅតែ​ក្នុង​បន្ទប់​​ ហើយ​កាន់តែ​ធ្ងន់​ធ្ងែ​ទៀតនោះ គឺ​អាច​ឈាន​ដល់​ដំណាក់កាលគិត​ខ្លី​សម្លាប់​ខ្លួន​ថែម​ទៀតក៏មាន​។

នេះគឺ​ពិត​ជា​បញ្ហា​មួយ​ដ៏ធ្ងន់​ធ្ងរ ប្រសិនបើ​អ្នក​មិន​ដឹង​ពីវិធី​ដែល​អាច​ដោះ​លែង​ខ្លួន​ឯង​ ពី​គុក​នៃ​ភាព​ឈឺចាប់​និង​ស្ថាន​ភាព​លំបាកទាំងអស់​នោះ​ហើយ ​នៅ​តែបន្ត​ឃុំ​ខ្លួន​ឯងជាប់​មិនលែង​ រហូត​ដល់​បាត់​បង់ម្ចាស់ការ​លើ​ខ្លួន​ឯងបាន​។

ដូច្នេះ​ដើម្បី​រំសាយនៅ​អារម្មណ៍ ដែលលំបាក​ៗទាំងនោះ ​បាន​អ្នក​អាច​សាកមក​អនុវត្ត នូវវិធី​សាស្ត្រ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ៖

១. អនុញ្ញា​តឲ្យ​ខ្លួន​អ្នក​ មាន​អារម្មណ៍​ដែល​អ្នក​កំពុងតែមាន​

រូបតំណាង
រូបតំណាង

ការដែលព្យាយាម ​ចង់​លាក់​អារម្មណ៍​របស់​ខ្លួន​ឯង វា​ប្រៀប​បាន​នឹង ​ការ​ដែលព្យាយាម​សង្កត់​បាល់​ឲ្យ ​លិច​ចូលទៅក្នុង​ទឹក ​បែបនេះដូចគ្នាដែរ​។ បើ​អ្នក​ពិតជា​មាន ​អារម្មណ៍​ថា​ពិបាក​ខ្លាំង ​ក៏​សម្តែងវា​ចេញ​មក​ ពេល​ខ្លះ​ទោះបីជា ​មិន​អាច​ជួយ​បាន​ទាំង​ស្រុង ​តែ​វា​ក៏អាច​ធ្វើឲ្យអ្នក​ មាន​អារម្មណ៍​ថា​ទទួល​បាន​ នៅភាព​ធូរស្រាល ក្នុងចិត្ត​បាន​ខ្លះដែរ​។ ក៏ប៉ុន្តែ​ក្នុង​នោះ ​ក៏មាន​មនុស្ស​មួយ​ចំនួន ​ក៏​បាន​បង្ហាញ​ នៅ​អារម្មណ៍​របស់​ខ្លួន​ដូចគ្នា​ដែរ​តែ ​តាម​មធ្យោបាយ​ដែល ​បំផ្លាញ​នៅសុខភាព ​របស់​ខ្លួន​ទៅ​វិញ​ដូចជា ការផឹករហូត​ដល់ជោគ​ជាំ រំសាយ​អារម្មណ៍​ដោយការ​រួម​រក្ស័ ឬការ​ប្រើ​ប្រាស់ ​នៅ​គ្រឿ​ង​ញៀន​ជា​ដើម​។ ជាក់ស្តែង ​មធ្យោបាយទាំងនេះ ត្បិត​តែ​អាចធ្វើ​ឲ្យយើង​មាន​អារម្មណ៍ រីករាយ​និងភ្លេច​បញ្ហា​បាន​មែន ​តែបាន​​ត្រឹម​ ក្នុង​រយៈពេលខ្លី​តែប៉ុណ្ណោះ​។ វិធីដែលល្អ អ្នក​គួរ​តែ​ស្វែងរកនៅ​មធ្យោបាយ ​អប់រំ​ផ្លូវ​ចិត្តតាមរយៈ ការហាត់​ប្រាណ​ ស្តាប់​ព្រះធម៌ ឬ​ធ្វើ​ដំណើរកម្សាន្ត​ ជាដើម​។

២. ស្វែង​រក​មធ្យោបាយ​​ផ្សេង ដែលអាច​ជួយ​ទាំងសុខភាពនិងរំសាយការឈឺចាប់

រូបតំណាង
រូបតំណាង

ជាការពិត ​ការ​ដែល​អង្គុយត្រាំត្រែង​ នៅក្នុង​ភាព​ឈឺចាប់​ ​គឺ​មាន​តែ​បន្ត​ធ្វើ​ឲ្យ​យើង​កាន់តែ ​ធ្លាក់​ចូលក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ និង​មិន​អាច​ជា​សះ​ស្បើយ ​បាន​តែប៉ុណ្ណោះ​។

ជាក់ស្តែង ​អ្នក​អាច​ស្វែង​រក មនុស្ស​ជិត​ស្និទ្ធិនឹងអ្នកខ្លាំង ​ដូចជា​គ្រួសារ មិត្តភក្តិ ដើម្បី​និយាយ​ពាក្យ​ក្នុង​ចិត្ត​ ឬ​ប្រសិនបើ​រឿង​នោះ ​ពិបាក​ក្នុង​ការ​បកស្រាយ ​ប្រាប់​អ្ន​កដទៃ ​អ្នក​អាច​ប្រើ ​ការ​សរសេរ​នៅ​រាល់​អ្វី​ ដែល​អ្នក​កំពុង​គិត ចេញមក​ឲ្យអស់​ ពេលខ្លះ​វា​អាច​នឹង​ធ្វើ​ឲ្យ ​អ្នក​មានអារម្មណ៍​ល្អ ​ប្រសើរ​ឡើង​វិញ​ក៏ថាបាន​។

៣. ដាក់​សំណួរសួរខ្លួន​ឯង

រូបតំណាង
រូបតំណាង

តើ​ការ​ឈឺចាប់រ​បស់​អ្នក ​មើល​ទៅធំធេង និ​ងគ្មាន​ព្រំ​ដែន​មែនទេ? សាកសួរ​ខ្លួនឯងម្តង​ហើយ​ម្តង​ទៀត ថា​តើ​យើង​ពិតជា​មិន​អាច​ដោះ​ស្រាយ ​ឬរំសាយនៅ ការ​ឈឺចាប់នោះ​បាន​ទេមែនទេ? អ្នក​អាច​ពិភាក្សា​និង ​ព្រឹក្សានៅ​សំណួរ​ នៃ​ការ​ឈឺចាប់ដែលអ្នកកំពុងតែ ជួបប្រទះ​ជាមួយ​ មនុស្ស​ជិត​ស្និទ្ធរបស់អ្នក​​។ បើ​អ្នក​មិន​ដឹង​ពីរបៀប​នៃ ​ការ​សួរសំណួរ​ អាច​ចាប់ផ្តើម ​ពី​សំណួរ​ «តើ»​ ឬ«ដូចម្តេច» និង​«ហេតុអ្វី» ជាដើម​។ ធ្វើ​បែបនេះ​អាច​ធ្វើ​ឲ្យអ្នក ទទួល​បាន​ចម្លើយ​ថ្មី ​ការគិត​ថ្មី​ក៏​ដូច​គ្នា។

៤. គ្រប់​គ្រងអត្តចរិតរបស់អ្នក

រូបតំណាង
រូបតំណាង

នៅពេល​ដែល​អ្នកឈឺចាប់ ​អ្នកនឹង​ចាប់​ផ្តើម​មាន ​អារម្មណ៍​ចង់​សងសឹក​ ឬ​ធ្វើ​ឲ្យ​អ្នកដទៃ​ ឈឺចាប់​ជាដើម​។ ក៏ប៉ុន្តែ​ប្រសិនបើ​អ្នក កែប្រែនៅ​ការគិតទាំងនោះ ​ទៅ​ជា​សកម្មភាព ​វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​សោកស្តាយ​ និងឈឺចាប់​នូវសកម្មភាព ​របស់​អ្នកជាមិនខាននោះទេ។

ដូច្នេះ​ដើម្បី​ដោះ​ស្រាយ ​អ្នកគួរ​តែ​ទៅពិភាក្សា​ជាមួយ​​មិត្ត​ភក្តិ របស់មនុស្ស​ ដែល​អ្នកគិត​ថា ​ជា​អ្នកដែល​តែងតែ ​នៅចាំគាំទ្រ​អ្នក និយាយពីអារម្មណ៍អ្នក មុន​ពេល​ដែល​អ្នក​ធ្វើ​នៅ​អ្វី ​ដែល​នាំ​ឲ្យសោកស្តាយ ​នៅពេល​ក្រោយ​បាន​។ ប្រសិនបើ​អ្នក​គ្មាន ​អ្នក​ដែល​អាច​និយាយ​ជាមួយ​បាន​ទេ ​អាចទៅ​ជួប​អ្នកប្រឹក្សាយោបល់​បាន​។

៥. ស្វែងរក​នៅ​ទស្សនៈថ្មី

រូបតំណាង
រូបតំណាង

តើ​អ្នក​អាច​ឈប់​សោកស្តាយ​ ឬឈឺចាប់​ចំពោះ​ខ្លួន​អ្នកដែល​ឬទេ? ពេលខ្លះ​ ក៏ជា​ការ​ល្អ​ ក្នុង​ការផ្លាស់ប្តូរ​ទស្សនៈ ព្រោះ​វា​ក៏អាច​ជួយ ​ជម្រុញ​យើង​ឲ្យមើលឃើញ ​នៅ​អ្វីដែល​ថ្មីៗ បាន​ច្រើន​ជាងមុន។ សាក​រៀន​ផ្លាស់​ប្តូរ នូវការគិតពីរឿង​អាក្រក់​ៗ មក​ជា​ការគិត​ដែលល្អៗ នោះ​យើង​ច្បាស់​ជា​អាច ​រក​ឃើញ​ផ្លូវ​ថ្មី ​ដែលល្អជាងមុនបាន​។

៦. ធ្វើ​ឲ្យ​មាន​ភា​ព​សមាមាត្រ​គ្នា​

រូបតំណាង
រូបតំណាង

អារម្មណ៍​ឈឺចាប់​ អាច​បណ្តាល​ឲ្យ​ ការយល់ដឹងខុស​។

អ្នកអាច​សាកល្បង​វិធីនេះ៖

- សរសេរគំនិតរបស់ ​អ្នក​អំពីអារម្មណ៍​ឈឺចាប់ ​និងស្ថានភាព​របស់​អ្នក។

- នៅពេល​ ការគិត​អវិជ្ជមាន​របស់​អ្នក ​ផុសចេញ​​មក​អ្នក​ត្រូវ​ត្រឡប់ ​ការគិត​នោះ ទៅជា​ចំណុច​ផ្ទុយវិញ។

- បន្ទាប់មក​រក​គំនិត ​នៅកណ្តាល។

៧. បង្កើនការអាណិត​អាសូរខ្លួនឯង

នៅពេលដែលយើង​ឈឺចាប់​ វា​ក៏​ងាយ​ស្រួល​ឲ្យយើង​ ស្តីបន្ទោសមកលើ ខ្លួនឯងដូចគ្នា។

វិធីសោះស្រាយ៖ សរសេរលិខិតមួយច្បាប់ ទៅកាន់មិត្តល្អបំផុត ដោយផ្តល់ជាយោបល់ ដល់ពួកគេ អំពីការឆ្លងកាត់ បទពិសោធន៍ដ៏លំបាកថ្មីៗនេះ និងគាំទ្រពួកគេ ចំពោះភាពក្លាហាន របស់ពួកគេ។ បន្ទាប់មកអានលិខិតនោះ ឱ្យខ្លាំង ៗ ដោយប្តូរឈ្មោះ នៅខាងលើទៅជាអ្នកវិញ​។ កត់សម្គាល់ពីអារម្មណ៍របស់អ្នក ក្នុងការនិយាយជាមួយខ្លួនឯង ប្រៀប​ដូចជាមិត្តម្នាក់។ 

៨. ស្វែងរកការគាំទ្រ

រូបតំណាង
រូបតំណាង

តើអារម្មណ៍ឈឺចាប់ ធ្វើឱ្យអ្នកឆាប់ខឹងមែនទេ? 

ការលើកទឹកចិត្ត គឺជា​អ្វី​ដែល​អ្នកត្រូវ​ការ​ នៅពេលដែល​អ្នក​ឈឺចាប់​។ ប្រសិនបើអ្នក មិនអាចគ្រប់គ្រង អារម្មណ៍របស់អ្នកបានទេ ឬប្រសិនបើរាល់ពេល ដែលអ្នកឈឺចាប់ ធ្វើឱ្យអ្នកខឹង អ្នក​គួរតែស្វែងរក ការគាំទ្រពីគ្រួសារ ​មិត្តភក្តិ ឬ​អ្នកព្រឹក្សា​យោបល់​ជាដើម​៕

ប្រភព៖ Harleytherapy, PsychologyToday

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T