ដឹងឬអត់ថា ៧ឆ្នាំមកនេះ ហង្សមាសរកឃើញម្ចាស់ពានផ្នែកចម្រៀងប៉ុន្មានរូប?

//s9.kh1.co/11/114e4262a49244ce601fa06e9fc4dc338b11ddb3.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ដឹងឬអត់ថា ៧ឆ្នាំមកនេះ ហង្សមាសរកឃើញម្ចាស់ពានផ្នែកចម្រៀងប៉ុន្មានរូប?

ភ្នំពេញ៖  គិតមកទល់បច្ចុប្បន្ននេះ រយៈពេល ៧ឆ្នាំមកហើយដែលស្ថានីយទូរទស្សន៍ហង្សមាសបានពាំនាំនូវកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកជាច្រើន ដោយនៅក្នុងនោះ កម្មវិធីខ្លះក៏បានឈានដល់ ២ ទៅ ៣រដូវកាលទៅហើយដែរ។ ដូច្នេះប្រិយមិត្តមួយចំនួនប្រាកដជាចង់ដឹងហើយថា តើម្ចាស់ពានដែលទូរទស្សន៍ហង្សមាសប្រគល់ពានជូន មានចំនួនសរុបប៉ុន្មាននាក់ហើយ? តោះ! មកដឹងទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក ប៊ុត សីហា៖ គឺជាម្ចាស់ពានបើកឆាករដូវកាលដំបូងគេប្រចាំកម្មវិធី The Voice Cambodia នាឆ្នាំ២០១៤ ប៉ុន្តែក្រោយពីការជួបព្យុះភ្លៀងនឹងរឿងរ៉ាវមួយចំនួនជាមួយនឹងផលិតកម្ម បច្ចុប្បន្នអតីតម្ចាស់ពានរូបនេះ ក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មថ្មី Morodok Media។

លោក ប៊ុត សីហា
លោក ប៊ុត សីហា

២. លោក នី រតនា៖ គឺជាអតីតម្ចាស់ពានកម្មវិធី “ពេជ្រកំពុងច្នៃ” របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នាឆ្នាំ២០១៣ ប៉ុន្តែម្ចាស់បទ “មហាឈឺ” រូបនេះ បានទទួលពានរង្វាន់ Cambodian Idol រដូវកាលទី១ បន្ថែមទៀតពីទូរទស្សន៍ហង្សមាស។

លោក នី រតនា
លោក នី រតនា

៣. ប្អូនប្រុស យឿន ពិសី៖ គឺជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រលងពហុជំនាញ Cambodian Got Talent រដូវកាលទី១ ប្អូនប្រុសជាបេក្ខជនដែលជ្រើសយកវិញ្ញាសាផ្នែកចម្រៀងមកប្រកួត។

ប្អូនប្រុស យឿន
ពិសី
ប្អូនប្រុស យឿន ពិសី

៤. លោក ថែល ថៃ៖ គឺជាកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលកាន់ពាន The Voice Cambodia រដូវកាលទី២។

លោក ថែល ថៃ
លោក ថែល ថៃ

៥. លោក ដួង វីរៈសិទ្ធ៖ គឺជាតារាចម្រៀងអាជីពដែលប្រលងប្រជែងនឹងតារាចម្រៀងអាជីពផ្សេងទៀតរហូតដល់បានក្លាយជាម្ចាស់ពានប្រចាំកម្មវិធី I Am a Singer Cambodia រដូវកាលទី១។

លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ

៦. កញ្ញា ឈិន ម៉ានិច្ច៖ គឺជាម្ចាស់ពាន Cambodian Idol រដូវកាលទី២ ដែលកញ្ញាគឺជាម្ចាស់ពានរង្វាន់ស្រីដំបូងគេក្នុងចំណោមកម្មវិធីប្រលងផ្សេងៗរបស់ហង្សមាស ។

កញ្ញា ឈិន
ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច

៧. កុមារា ពេជ្រ ថៃ៖ គឺជាម្ចាស់ពានដែលប្រលងចម្រៀងក្នុងកម្មវិធី The Voice Kid រដូវកាលទី១ នាឆ្នាំ២០១៧។

កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ

៨. លោក គ្រី ថៃពៅ៖ គឺជាម្ចាស់ពាន Cambodian Idol រដូវកាលទី៣ ដែលមានបទចម្រៀងទទួលការគាំទ្រខ្លាំងរហូតដល់ 32M views ក្នុងយូធូបរបស់ហង្សមាសគឺបទ “ស្រលាញ់គេហើយមែនទេ”។

លោក គ្រី ថៃពៅ
លោក គ្រី ថៃពៅ

៩. ប្អូនប្រុស ទេព ពិសិដ្ឋ៖ គឺជាម្ចាស់ពានដែលមានស្រុកកំណើតនៅឯខេត្តសៀមរាប ដែលបានចូលរួមប្រលងប្រជែងក្នុងកម្មវិធីចម្រៀងផ្នែកកុមារ The Voice Kid រដូវកាលទី២។

ប្អូនប្រុស ទេព ពិសិដ្ឋ
ប្អូនប្រុស ទេព ពិសិដ្ឋ

១០. ប្អូនប្រុស ចាន់ សុបញ្ញា៖ គឺជាម្ចាស់ពានវ័យក្មេងអាយុត្រឹម ១៤ឆ្នាំ ដែលបានយកឈ្នះបេក្ខជនជាច្រើនរហូតលើកពាន X Factor រដូវកាលទី១។

ប្អូនប្រុស ចាន់
សុបញ្
ប្អូនប្រុស ចាន់ សុបញ្

១១. ប្អូនប្រុស ភឿន សុភាព៖ គឺជាម្ចាស់ពានក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី១ នាចុងឆ្នាំ២០១៩។ ថ្មីៗនេះ សុភាព បានចេញបទចម្រៀងផ្ទាល់ខ្លួននៅក្នុងផលិតកម្មហង្សមាសជាលើកដំបូងដែលមានចំណងជើងថា “ម្ចាស់ក្សត្រីយ៍”។

ប្អូនប្រុស ភឿន
សុភាព
ប្អូនប្រុស ភឿន សុភាព

១១. កញ្ញា ចំរើន សុភ័ក្ត្រ៖ គឺជាម្ចាស់ពានដែលមានរហ័ស្សនាមថា “បុប្ផាឆើតឆាយ” ក្នុងកម្មវិធីប្រលងតារាចម្រៀងបិទរបាំងមុខ The Mask Singer រដូវកាលទី១។

កញ្ញា ចំរើន
សុភ័ក្ត្រ
កញ្ញា ចំរើន សុភ័ក្ត្រ

១២. កញ្ញា វី ឌីណែត៖ គឺជាម្ចាស់ពានកូនពៅក្តៅៗពីកម្មវិធីប្រលងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី២ ហើយក៏ជាលើកទី២ដែលកញ្ញាចូលរួមប្រកួត និងត្រូវបានបរាជ័យក្នុងកម្មវិធី The Mask Singer ផងដែរ ប៉ុន្តែតារាស្រីសំឡេងខ្លាំងរូបនេះ នៅតែមិនបោះបង់ការព្យាយាមរហូតដល់បានពានមួយមកកាន់នៅក្នុងដៃ៕

កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
ដួង វីរៈសិទ្ធថែល ថៃឈិន ម៉ានិច្ចនី រតនាប៊ុត សីហា ចំរើន សុភ័ក្រវី ឌីណែតពេជ្រ ថៃគ្រី ថៃពៅទេព ពិសិដ្ឋយឿន ពិសី
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T