រាប់អានគ្នា ដូចបងប្អូនអស់ពេល១៨ឆ្នាំ ទីបំផុត Demi Lovato និយាយថាមិនមែនជាមិត្តភក្តិជាមួយនឹង Selena Gomez

//s9.kh1.co/68/682a8e1bce4402c50516f1ea52c6f3b028740641.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនគួរសោះ ស្គាល់គ្នាអស់រយៈពេលជិត ២០ឆ្នាំ ស្រលាញ់គ្នាដូចបងប្អូនបង្កើត ប៉ុន្តែចុងក្រោយ បែរជា Demi Lovato និយាយថាមិនមែនជាមិត្តភក្តិជាមួយនឹង Selena Gomez ទៅវិញ។

បរទេស៖ ក្រោយពីរាប់អានដូចបងប្អូនបង្កើតអស់រយៈពេលជិត២០ឆ្នាំ រួចមកថ្មីៗនេះតារាចម្រៀង​ Demi Lovato បាននិយាយថាខ្លួននិង Selena Gomez មិនមែនជាមិត្តភក្តិនឹងគ្នានោះទេ ហើយក៏មិនដែលមានជម្លោះនឹងគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មិត្តភក្តិរាប់អានគ្នាតាំងពីវ័យក្មេងពីរដួងនេះ ស្រលាញ់និង រាប់អានស្អិតរមួតដូចបងប្អូនបង្កើតអញ្ចឹង ដោយប្រើប្រាស់រយៈពេលអស់១៨ឆ្នាំ ប៉ុន្តែចុងក្រោយអ្នកទាំងពីរក៏ក្លាយទៅជា មនុស្សដែលនិយាយថាមិនបានស្គាល់គ្នាទៅវិញ។

ដោយឡែក ទំនាក់ Demi Lovatoនិង Selena Gomez បានដើររលូនរហូតដល់ពេលបញ្ចប់ទៅស្ងាត់សូន្យឈឹងដោយមិនដឹងពីមូលហេតុច្បាស់លាស់អំពីដើមចម ដែលបណ្តាលឲ្យមានរឿងបែបនេះកើតឡើងនោះ​ ដោយបន្សល់ទុកអនុស្សាវរីយ៍ច្រើនរាប់មិនអស់ដូចជា៖

១.ឆ្នាំ២០០២ Demi Lovatoនិង Selena Gomez បានក្លាយជាមិត្តភក្តិក្រោយពេលសម្តែងក្នុងភាពយន្ត​ Barney And Friends ជាមួយគ្នា

នេះជាលើកដំបូងដែល តារាទាំងពីរនេះ ចាប់ផ្តើមស្គាល់គ្នានិង រាប់អានគ្នាជាមិត្តភក្តិ ក្រោយពីបានសម្តែងរឿងជាមួយគ្នាផងដែរ។

Selena Gomezនិង​ Demi Lovato នៅក្នុងភាពយន្តBarney And Friends
Selena Gomezនិង​ Demi Lovato នៅក្នុងភាពយន្តBarney And Friends

២. បន្ទាប់មកក្នុងឆ្នាំ ២០០៨មិត្តភាពក៏កាន់តែជិតស្និទ្ធ ដោយពួកគេបានថតវីដេអូចូលក្នុងគេហទំព័រយ៉ូធូបជាមួយគ្នាជាលើកដំបូង

នៅពេលនោះ ពួកគេក៏កាន់តែជិតស្និទ្ធខ្លាំង ដោយបាននិយាយដោយបើកចំហរថា ពួកគេគឺជាមិត្តដ៏ល្អជាមួយគ្នា តាំងពីពួកគេមានអាយុ ៧ឆ្នាំទៀតផង។

Selena Gomezនិង Demi Lovato
Selena Gomezនិង Demi Lovato

៣.ខែ ឧសភាឆ្នាំ២០០៩ ពួកគេបានចាប់ដៃគ្នាថតភាពយន្ត Princess Protection Program

ភាពយន្តមួយនេះចាប់ផ្តើមថតឡើង Demi Lovato គឺជាតួអង្គ Rosalinda ចំណែក Selena Gomez ដើរតួសម្តែងជាតួអង្គ Carter ផងដែរ។

Demi Lovatoនិង Selena Gomez
Demi Lovatoនិង Selena Gomez

៤. ខែ កក្កដា តារាទាំងពីរដួងបាននិយាយថា ពួកគេបានចូលរួចធ្វើអ្វីទាំងអស់ជាមួយគ្នា

នៅក្នុងការសម្ភាសជាមួយអ្នកកាសែត Selena Gomez បាននិយាយថា ពួកគេបានចូលរួមធ្វើការនិង ការកម្សាន្តជាមួយគ្នា ប៉ុន្តែគ្រាន់តែពេលខ្លះយើងនៅផ្ទះរៀងខ្លួនតែប៉ុណ្ណោះ។

Selena Gomezនិង Demi Lovato
Selena Gomezនិង Demi Lovato

៥. ខែមករា ឆ្នាំ ២០១០ មានអ្នកគាំទ្រម្នាក់សួរទៅកាន់ Demi Lovato អំពីសុខទុករបស់ Selena Gomez នាងក៏បានឆ្លើយថា អាចសួរ Taylor Swift បាន

ក្នុងកំពុងពេលសម្តែងនៅទីក្រុងឡុនដុន មានអ្នកគាំទ្រម្នាក់បានសួរសួរទៅកាន់ Demi Lovato អំពីស្ថានភាពរបស់ Selena Gomez ដោយនៅពេលនោះ តារាមួយដួងនេះបានឆ្លើយចម្លើយយ៉ាងខ្លីដោយឲ្យអ្នកគាំទ្រទៅសួរ Taylor Swift ជំនួសវិញទៅ ដោយសារតែពេល Demi lovatoនិង Selena Gomez មិនសូវបាននៅជិតគ្នាប៉ុន្មានទេ។

Demi Lovato Selena Gomezនិង Taylor Swift
Demi Lovato Selena Gomezនិង Taylor Swift

៦.ឆ្នាំ២០១៣ Demi Lovato និយាយថា ខ្លួននិង Selena Gomez មិនបាននិយាយគ្នារាល់ថ្ងៃទេ ប៉ុន្តែទំនាក់ទំនងនៅតែល្អនឹងគ្នាដដែល 

Demi Lovato និយាយថាចង់ក្លាយជាបងស្រីរបស់ Selena Gomez ចង់មើលថែរូបនាង ដោយសារតារាមួយនេះមានបេះដូងបរិសុទ្ធ ទេពកោសល្យ សម្រស់ស្អាត ដែលស្ថិតនៅក្នុងបេះដូង Demi ជានិច្ចផងដែរ។

Demi Lovatoនិង Selena Gomez
Demi Lovatoនិង Selena Gomez

៧. ឆ្នាំ ២០១៤​ Demi Lovato បានចុច Unfollow Selena Gomez នៅលើ បណ្តាញសង្គម Twitter 

នៅពេល Demi Lovato ត្រូវបានគេសួរថា ហេតុអ្វីបានជារូបគេ ចុច Unfollow Selena Gomez 

តារាមួយដួងនេះក៏ឆ្លើយថា រឿងមួយដែលមនុស្សបានផ្លាស់ប្តូរហើយក៏ បែកបាក់គ្នា។

Demi Lovato
Demi Lovato

៨. ឆ្នាំ ២០១៥ Selena Gomez បានជូនពរដល់ថ្ងៃខួបកំណើត Demi Lovato 

Selena Gomez បានជូនពរ ថ្ងៃខួបកំណើត Demi Lovato

Selena Gomez៖ ខ្ញុំពិតជារីករាយណាស់ សម្រាប់ថ្ងៃកំណើតរបស់អ្នក
Demi Lovato ៖ ខ្ញុំក៏រីករាយដែល ដែលអ្នកបានចាប់កំណើតដែរ

ការជូនពររបស់ Selena Gomezនិង ការអរគុណរបស់ Demi Lovato
Demi Lovatoនិង Selena Gomez
Demi Lovatoនិង Selena Gomez

៩. ឆ្នាំ ២០១៥ Selena Gomez ចាត់ទុក Demi Lovato ដូចជាសមាជិកគ្រួសារម្នាក់ទៀត

នៅក្នុងកិច្ចសម្ភាសនៅក្នុងកម្មវិធី Entertainment Tonight  តារាចម្រៀង Selena Gomez បាននិយាយថា៖

ខ្ញុំស្រលាញ៉ Demi Lovato គាត់ដូចជាសមាជិកគ្រួសារម្នាក់ទៀតរប​ស់ខ្ញុំអញ្ចឹង វាពិតជាល្អណាស់ដែលអាចឃើញមនុស្សដែលអ្នកស្រលាញ់ ធំធាត់ជាមួយភាពជោគជ័យបែបនេះ 

Selena Gomez
Selena Gomez
Selena Gomez

១០. ឆ្នាំ ២០១៧ Selena Gomezនិង Demi Lovato បានជួបគ្នាវិញនៅ Instyle នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅ ក្នុងរដ្ឋ Los Angeles ប្រទេសអាមេរិក 

តារាមួយគូនេះបានជួបគ្នាវិញនិង ព្រមទាំងថតរូបបង្ហោះជាមួយគ្នាទៀតផង  នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់មួយ ដោយបង្ហាញពីភាពជិតស្និទ្ធជាមួយគ្នាដដែល។

Selena Gomezនិង Demi Lovato
Selena Gomezនិង Demi Lovato

១១.ឆ្នាំ ២០១៨ Selena Gomez ចុច Unfollow គណនីInstagramចំនួន ២៧៩ ដោយមាន Demi Lovato ម្នាក់ផងដែរ 

ក្រោយពី Selena Gomez បានចុចUnfollow គណនីInstagramចំនួន ២៧៩រួចមក គណនីដែលតារាស្រីរូបនេះ នៅ Follow គឺមានតែ៣៧តែប៉ុណ្ណោះ ដូចជា Taylor Swift Amy Schumer Francia Raisa ប៉ុន្តែបែរជាមិនមានវត្តមានមិត្តភក្តិតាំងពីនៅក្មេងខ្ចី Demi Lovato ទៅវិញ។

Selena Gomez
Selena Gomez

១២.ខែវិច្ឆិកា ឆ្នាំ២០១៨ Demi Lovato បានចុច Unfollow Selena Gomez នៅក្នុង Instagram

Demi Lovato បានចុច Unfollow Selena Gomez នៅក្នុង Instagram វិញ ដោយមូលហេតុថា មិនចង់មានទំនាក់ទំនងជាមួយ មិត្តភក្តិដែលមើលមុខគ្នាមិនចំឬ មនុស្សអវិជ្ចមាន មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានចុច Unfollow មិត្តដែលធ្លាប់សម្តែងភាពយន្តជាមួយគ្នា ដោយមាន Nick Jonasនិង Iggy Azaleaផងដែរ។

Demi Lovato
Demi Lovato

១៣.ខែមករា ឆ្នាំ២០២០ Selena Gomez បានសរសើរការសម្តែងរបស់ Demi Lovato នៅក្នុងការប្រគល់ពានរង្វាន់ Grammy Awards

ក្រោយពី Demi Lovatoបានសម្តែងនៅក្នុង ការប្រគល់ពានរង្វាន់ Grammy Awards រួចមក Selena Gomez បានសរសើរនាងថា៖

ខ្ញុំសង្ឃឹមថា មានពាក្យខ្លះដែលអាចពណ៌នាអំពីសម្រស់ ការជម្រុញលើកទឹកចិត្តនិង ត្រូវទទួលបានការអញ្ចើញការសម្តែងមួយនេះ 
Demi ខ្ញុំពិតជាសប្បាយចិត្តចំពោះអ្នក អរគុនសម្រាប់ការលើកទឹកចិត្តនិង ភាពក្លាហាន

Selena Gomez
Selena Gomez សរសើរ Demi Lovato
Selena Gomez សរសើរ Demi Lovato

១៤. ខែ មេសា ឆ្នាំ ២០២០ Demi Lovato និយាយថា មិនមែនជាមិត្តភក្តិជាមួយ Selena Gomez 

ស្ថិតក្នុងកិច្ចសម្ភាសមួយ Demi Lovato បាននិយាយថា៖

នៅពេលអ្នកធំធាត់ឡើងជាមួយមនុស្សមួយចំនួន អ្នកនឹងតែងតែមានចិត្តស្រលាញ់ចំពោះពួកគេ ប៉ុន្តែខ្ញុំមិនមែនជាមិត្តភក្តិរបស់ Selena Gomez នោះទេ
ខ្ញុំតែងតែមានចិត្តស្រលាញ់ ចំពោះនាងជានិច្ច

Demi Lovato
Demi Lovatoនិង Selena Gomez
Demi Lovatoនិង Selena Gomez

១៥. ចុងបញ្ចប់ទំនាក់ទំនងបញ្ចប់ដូចអំបិលត្រូវទឹក

មានប្រភពច្បាស់ការមួយបានបង្ហើបថា ក្នុងពេលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ Selena Gomez ព្យាយាមធ្វើល្អជាមួយ Demi Lovato ចំណែកឯ Demi Lovato តែងតែគិតថា​ Selena Gomez មិនដែលខ្វល់ខ្វាយចំពោះខ្លួនតាំងពីដំបូង រហូតដល់ទំនាក់ទំនង១៨ឆ្នាំ ប្រែទៅជាមនុស្សដែលមិនស្គាល់គ្នាទៅវិញ ដែលកន្លងមកអ្នកទាំងពីរបានឆ្លងកាត់រឿងរ៉ាវផ្ទាល់ខ្លួនជាមួយគ្នាជាច្រើន។

Selena Gomezនិង Demi Lovato
Selena Gomezនិង Demi Lovato
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T