Pancake ស្លៀកមួយឈុតនេះ ឈ្នះអស់មាសត្រូវ

//s9.kh1.co/99/996c92c0da61e59c87d6c728af57dd292690dfa7.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាចនិយាយបានថា បង្ហាញខ្លួនលើកនេះ Pancake បញ្ចេញសម្រស់របស់ខ្លួន ក្នុងឈុតពណ៌ស វែងអូសដីបែបនេះ ពិតជាស្រស់ស្អាត ប្លែកភ្នែក លេចធ្លោរខ្លាំងមែនទែន មួយកម្មវិធីអ្នកណាក៏សរសើរដែរ។

ថៃ៖  ជាការពិត សម្រាប់ការលេងស្ទាយ៍តុបតែងខ្លួន​ របស់កំពូលតារាសម្ដែងស្រី ដ៏ល្បីរបស់ថៃ ដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួត Pancake Khemnanit ជារឿយៗនាពេលកន្លងមក អ្នកណាក៏ដឹងដែរថា មិនថាតារាស្រីរូបនេះ លេងខ្លួនបែបណាក៏ដោយ ក៏នាងតែងត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម ពោលពាក្យសរសើរ ជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាង ច្រើនសន្ធឹក មិនដាច់ពីមាត់នោះឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះ Pancake ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួន ដែលបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ ជាមួយនឹងតារាល្បីៗជាច្រើន។ ហើយក្នុងនោះផងដែរ នាងក៏បានធ្វើឲ្យគ្រប់គ្នា មានការចាប់ភ្លឹក សម្លឹងនាងមិនដាក់ភ្នែកនោះទេ ក្រោយពីបានឃើញការលេងខ្លួន បង្ហាញសម្រស់ជាថ្មីរបស់នាងលើកនេះ ដែលពេលនោះដែរ Pancake ពិតជាមានភាពលេចធ្លោ ប្លែកភ្នែកខ្លាំងមែនទែន ក្នុងឈុតពណ៌ស ប៉ោងយ៉ាងធំ វែងអូសដី តែតារាស្រីរូបនេះ នៅតែដើរបង្ហាញរាងរបស់ខ្លួនយ៉ាងជឿជាក់តែម្ដង។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពជាច្រើនសន្លឹករបស់ Pancake ដែលបានបង្ហោះនៅលើគណនី Instagram របស់នាងហើយ  ពិតជាបានធ្វើឲ្យមានការពេញចិត្តពីសំណាក់អ្នកគាំទ្រ ព្រមជាមួយនឹងពាក្យពោលសរសើរអំពីសម្រស់ដ៏ស្រស់ស្អាត ក្នុងឈុតមួយនេះរបស់នាងជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T